ក្នុងត្រីមាសទី ១ ចំណូលពន្ធប្រថាប់ត្រាអចលនទ្រព្យមានជាង ៥៥ លានដុល្លារ កើន៣៥%

ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ ៥៥,៧លានដុល្លារ ដែលកើន៣៥% បើកធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំខែ ដឹកនាំដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែមេសា។

គួរបញ្ជាក់ថា ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលពន្ធសរុបមានដល់ទៅ ៥ ១១៥ ប៊ីលានរៀល ឬ ១ ២៦៣ លានដុល្លារអាមេរិក ដែលក៏កើនឡើងជាង ២២% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ចំនួននេះគឺស្មើនឹង ៤៥% នៃផែនការឆ្នាំ ២០២២ ដែលដាក់គោលដៅថានឹងប្រមូលបាន ២ ៨១៩ លានដុល្លារ។

ចំណូលនេះភាគច្រើនបានមកពីពន្ធ ៥ ប្រទេស រួមមាន ពន្ធលើប្រាក់ចំណេញ អាករលើតម្លៃបន្ថែម ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធពិសេស និងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

រដ្ឋប្តេជ្ញាអនុវត្តន៍សកម្មភាពចំនួន៣ ដើម្បីបង្កើតបរិយាកាសវិនិយោគដែលអំណោយផលខ្ពស់នៅកម្ពុជា

ថ្លែងនៅក្នុងពិព័រណ៍អន្តរជាតិចិនស្តីពីការវិនិយោគ និងពាណិ […]

មន្ទីរពេទ្យបង្អែកស្រុកពញាឮ កម្ពស់ ៤ជាន់ រាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់ជាផ្លូវការ

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបើកកា […]

ស្ពានទី៧តាមដងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់សម្រេចបាន ៨៥% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]