សម្តេចហ៊ុនសែន៖ពន្ធប្រថាប់ត្រាលើអចលនទ្រព្យគួរមានការបន្ថែម

រូបភាពដោយ​ Chiangrai Times

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការពិនិត្យឡើងវិញនូវអត្រាពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ព្រោះថាអត្រានាពេលបច្ចុប្បន្នគឺនៅទាបនៅឡើយ។

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថាដោយសារកម្ពុជាមានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចល្អ ដូច្នេះវាជាហេតុធ្វើឲ្យតម្លៃដីធ្លីឡើងថ្លៃរហូតដល់ទៅ ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហេតុនេះហើយទើបសម្តេចអំពាវនាវឲ្យឯកឧត្តម គង់ វិបុល ដែលជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ធ្វើការពិនិត្យរឿងនេះឲ្យបានដិតដល់ឡើងវិញ។

សម្តេចបានមានប្រសាសន៍ថា៖ «តាមដែលខ្ញុំស៊ើបដឹង ក្រសួងសេដ្ចិកច្ចកំពុងវៃ [អនុវត្តន៍] ពន្ធប្រថាប់ត្រាទៅលើតម្លៃដីដែលបានកំណត់តាំងពី ៣-៤ ឆ្នាំមុនឯណោះប៉ុន្តែអត្រាទីផ្សារបច្ចុប្បន្នវាមិននៅចឹងទេ…. ផ្តាំទៅ គង់ វិបុល ផងត្រូវគិតអាណឹងឲ្យបានដិតដល់»។

គួរបញ្ជាក់ផងដែរថា ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យ (ដីធ្លីផ្ទះអគារនិងប្រភេទសំណង់ផ្សេងៗ) គឺត្រូវបានកំណត់ក្នុងអត្រា ៤ភាគរយ ទៅលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យក្នុងទម្រង់ជាការលក់ អំណោយ វិភាគទានជាភាគហ៊ុន ជាអចលនទ្រព្យទៅក្នុងក្រុមហ៊ុន ឬក៏តាមវិធីផ្សេងៗដែលមានការផ្ទេរសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ។

ជាក់ស្តែងណាស់ ការប្រមូលចំណូលពន្ធក្នុងរយៈពេល ៦ខែ ដំបូងបានសម្រេចរហូតដល់ ៦១,២៨ភាគរយ នៃផែនការប្រចាំឆ្នាំ ដោយក្នុងនោះការប្រមូលពន្ធទៅលើវិស័យអចលនទ្រព្យនឹងសំណង់មានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ ក្នុងនោះផងដែរ ការប្រមូលពន្ធទៅលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពោលគឺពន្ធប្រថាប់ត្រាមានការកើនឡើងរហូតទៅដល់ ៣១ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]