ផ្លូវប្របឆ្នេរភ្ជាប់ពីកំពង់ផែកោះទន្សាយ ទៅឆ្នេរអង្កោល ខេត្តកែប សង់បាន៩៥% ហើយ

គិតត្រឹមខែមករា ២០២៤ នេះ គម្រោងសាងសង់ផ្លូវប្របឆ្នេរភ្ជាប់ពីកំពង់ផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៩៥ភាគរយហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប ជាមួយសាព័ត៌មាន CCT នៅថ្ងៃទី១៧ មករា ២០២៣នេះ។

ឯកឧត្តមបានលើកឡើងថា បើមើលតាមការចុះពិនិត្យជាក់ស្តែងនៅពេលនេះ គម្រោងស្ថាបនាផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល សម្រេចបានជារួមប្រមាណ ៩៥ភាគរយហើយ ក្នុងនោះមានដូចជា៖

ទី១_ផ្លូវសម្រាប់យានយន្ត ដែលកន្លែងខ្លះមានទទឹង ១០ម,៧ម, និង៦ម បានចាក់អ៊ុតកៅស៊ូ AC រួចរាល់សម្រេចបាន ១០០ភាគរយ។

ទី២_ផ្លូវសម្រាប់ជិះកង់មានទទឹង ៣ម ទៅ៣,៥ម សម្រេចបានជិត ១០០% ហើយដែរ ។

ទី៣_ផ្លូវដើរ នៅមិនទាន់បានអនុវត្តនៅឡើយទេ មានទទឹងត្រឹមតែ ១ម ទៅ១,៥ម ប៉ុណ្ណោះ  មានប្រវែងសរុបជិត ១២,៧គ.ម ដូចគ្នា។

ទី៤_ផ្លូវនេះក៏នឹងត្រូវបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ជាប្រភេទអំពូលសូឡា នៅតាមទីប្រជុំជននីមួយៗ ផងដែរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែល​ជា​តំបន់​សក្ដានុពល​ទេសចរណ៍​កំពុង​មានភាព​ល្បីល្បាញ​ សម្រាប់​បងប្អូន​​មក​សម្រាក​លម្ហែ​កម្សាន្ត​ ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ ៕

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទុនវិនិយោគប្រមាណ ១០.៥លានដុល្លារ។

ម្យ៉ាងទៀត គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម និងគម្រោងកំពង់ផែកោះទន្សាយ។ (អានបន្ថែម និង បន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន គម្រោងសង់ប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញភាគខាងលិច សម្រចបាន ៨៨%

ត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៨៨% ហើយគ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងនេះ ផ្តោតសំខាន់លើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង។ បច្ចុប្បន្ន គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) […]

កម្ពុជា និងGGGI កំពុងសិក្សាផ្លូវ ៣ខ្សែ ដែលនឹងត្រូវកំណត់ជាផ្លូវរថយន្ដក្រុងអគ្គិសនី នៅក្រុងសៀមរាប

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាសា្ថនអភិវឌ្ឍបៃតង (GGGI) បានចុះសិក្សាកំណត់យកខ្សែរត់​ចំនួន ៣ខ្សែ  និងស្ថានីយរង់ចាំចំនួន ៣៣ទីតាំង សម្រាប់គម្រោងរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។ នេះបើតា​មសិ​ក្ខាសាលាបញ្ចប់គម្រោង នៃការសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀម​រា​ប​ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ បើតាមសិក្ខាសាលានេះ ខ្សែរត់ចំនួន ៣នោះ រួមមាន៖ ខ្សែរត់ទី១ ៖ ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង ខ្សែរត់ទី២ ៖ ផ្លូវក្រវាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង ) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផា មកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ ខ្សែរត់ទី៣ ៖ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍។ គួរបញ្ជាក់ថា គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនីនៅក្នុងក្រុងសៀមរាប […]

គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២​ សម្រេចបាន ៩៧%, គ្រោងបញ្ចប់ទាំងស្រុងនៅខែកក្ដដា ២០២៥នេះ

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយគម្រោងនេះ សម្រេចបាន ៩៧%។ រដ្ឋបាលខេត្តសៀមរាប បានប្រកាសនូវវឌ្ឍនភាពនេះកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា គម្រោងនេះកំពុងដំណើរការទៅមុខយ៉ាងរលូន និងគ្រោងបញ្ចប់ការងារទាំងស្រុងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការងារ​ដែល​កំពុង​បន្ត​ផ្តោត​លើ​ការ​ស្តារ​ទន្លេ និង​ការ​លើក​កម្ពស់​បរិស្ថាន​ជុំវិញ។ ជាការកត់សម្គាល់ ការស្តារស្ទឹងបានឈានដល់ការបញ្ចប់ទាំងស្រុង ខណៈការសាងសង់ទំនប់ទឹកសម្រេចបាន ៩៨%។ ការងារ​ស្ពាន​បេតុង​បាន​៣​ទីតាំង​សម្រេចបាន​៩៧% ហើយ​ការ​ស្ថាបនា​ផ្លូវ​បេតុង​ជិត​រួចរាល់​៩៩% ។ គម្រោងកែលម្អស្ទឹងសៀម ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ គម្រោងស្តារស្ទឹងសៀមរាបដំណាក់កាលទី២ បានទទួលការគាំទ្រពីប្រទេសកូរ៉េ ដើម្បីអនុវត្តផ្នែកសំខាន់ៗចំនួន៤ ក្នុងគោលបំណងកែលម្អបរិស្ថានតាមដងទន្លេ។ នៅពេលដែលគម្រោងកំពុងដំណើរការឆ្ពោះទៅរកការបញ្ចប់ វាសន្យាថានឹងពង្រឹងទាំងគុណភាពអេកូឡូស៊ី និងសោភ័ណភាពក្នុងតំបន់ ផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងអ្នកទស្សនាដូចគ្នា។(អានបន្ថែម) - Video Advertisement -

ត្រឹមថ្ងៃទី២០ ខែមីនា ផ្លូវជាតិលេខ៧ សង់បាន៤៣%, គ្រោងបញ្ចប់មុនផែនការ

គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ពី២គន្លងទៅជា៤គន្លង ក្នុងប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) គិតចាប់ផ្តើមពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារសាងសង់បាន ៤៣% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងឆ្នាំ២០២៦ មុនផែនការដែលបានកំណត់។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង នៅពេលចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមបានលើកឡើងថា បើតាមផែនការដែលបានកំណត់ គម្រោងពង្រីកផ្លូវជាតិលេខ៧នេះ គ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៧។ ដោយឡែកបើផ្អែកតាមសន្ទុះល្បឿន និងភាពមមាញឹកនៃការដ្ឋានសាងសង់កំណាត់ផ្លូវជាតិដ៏សំខាន់នេះ អាចនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ គឺលឿនជាងផែនការដែលបានគ្រោងទុក ដោយបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គម្រោងនេះសម្រេចការងារសាងសង់បាន ៤៣% ហើយ។ ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ […]

ផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ភ្ជាប់មកកម្ពុជា ជាប់គាំងចំពេលមានជម្លោះក្នុងប្រទេស មីយ៉ាន់ម៉ា

ផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ តម្លៃ    ១១៤ ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដ៏សំខាន់ប្រវែង ១៣៦០គីឡូម៉ែត្រ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន និងពង្រឹងវត្តមានពាណិជ្ជកម្មរបស់ឥណ្ឌានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឈមនឹងការបង្អាក់ ដំណើរការយ៉ាងធ្ងន់ធ្ងរ ដោយសារតែអស្ថិរភាពដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។  ជាមួយនឹងការរចនាឡើងជាផ្លូវហាយវេបួនគន្លង ផ្លូវហាយវេត្រីភាគីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ចក្ខុវិស័យប្រើហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រីកឥទ្ធិពលរបស់ឥណ្ឌា ព្រមជាមួយនឹងគោលដៅ ពង្រីកការតភ្ជាប់ផ្លូវទៅកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានប្រវែងសរុប ៣២០០ គីឡូម៉ែត្រថែមទៀតផង នេះបើយោងតាម Nationthailand ចុះថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៥។ ផ្លូវហាយវេដែលមានដើមកំណើតនៅទីក្រុង Moreh ប្រទេសឥណ្ឌា ហើយឆ្លងកាត់ទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា មុនពេលទៅដល់តំបន់ Mae Sot ប្រទេសថៃ គឺជាគំនិតផ្តួចផ្តើម តភ្ជាប់ផ្លូវគោក ដ៏សំខាន់មួយ។ ទោះបីជាសម្រេចបាន ៧០ ភាគរយតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាដោយអាជ្ញាធរ ឥណ្ឌា និងថៃ ក៏ដោយ ប៉ុន្តែផ្នែកសំខាន់នៃគម្រោងផ្លូវនេះនៅលើទឹកដីរបស់មីយ៉ាន់ម៉ា ត្រូវបានបញ្ឈប់ ដោយសារតែ ការព្រួយបារម្ភផ្នែកសន្តិសុខដែលកើតចេញពីរដ្ឋប្រហារយោធាខែកុម្ភៈ […]

រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះ

រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះបណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ គឺស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយពី ADB ដែលចំណាយថវិកាប្រមាណជាង ៧លានដុល្លារ ចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវការហើយ កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានភាគីពាក់ព័ន្ធប្រមាណជាង១០០នាក់។ ឯកឧត្តម ពូ ម៉ានិត អគ្គនាយករងគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណង នៃការការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុងក្រចេះ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុងការពារការជន់លិច ក្នុងរដូវវស្សា ហើយប្រព័ន្ធនេះជួយបញ្ជៀសការលិចលង់ក្នុងក្រុង។ ជាមួយគ្នានេះ ហេង សុថា អភិបាលរងខេត្តក្រចេះ បានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះដែលកំពុងបើកការដ្ឋានសាងសង់នេះ មិនត្រឹមតែជួយការពារទឹកជំនន់ប៉ុណ្ណោះទេ គម្រោងនេះ ក៏នឹងរួមចំណែកលើកកម្ពស់អនាម័យសុខភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូលផងដែរ។ បើតាមក្រសួងសារធារណការ បានបញ្ជាក់ថា ការងារសាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺមាន ៧ផ្នែកធំ គឺ ១.ការសាងសង់អគារស្ថានីយបូមមួយកន្លែងនេះ ៖ មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ ២.មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ ៣.មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ […]