ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍

ក្រោមចក្ខុវិស័យថ្មីដែលមិនធ្លាប់មានពីមុនមក ដែលឥទ្ធិពលរបស់វានឹងកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ឡើងវិញ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២៣ បានចាប់ផ្តើមបន្តប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោដ៏មានមហិច្ឆតាជាមួយខ្ទង់ថវិកាចំនួន ១,៧ ពាន់លានដុល្លារ។ ការបណ្តាក់ទុនដ៏សំខាន់នេះមានគោលបំណងតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញដោយផ្ទាល់ទៅកាន់កំពង់ផែមាត់សមុទ្រនៃខេត្តកែប តាមរយៈព្រែកជីកដ៏ធំជាងគេបង្អស់លើកទីមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានទទឹង ១០០ ម៉ែត្រ ជម្រៅ ៥,៤ ម៉ែត្រ និងមានសមត្ថភាពជួយសម្រួលដល់នាវា ដឹកទំនិញរហូតដល់ទៅ ៣០០០ DWT ។ គម្រោងខ្នាតយក្សនេះ លាតសន្ធឹងលើខេត្តចំនួនបួន និងរួមបញ្ចូលការសាងសង់ប្រព័ន្ធទ្វារទឹកចំនួន ៣ ស្ពានចំនួន ១១ និងចិញ្ចើមផ្លូវប្រវែង ២០៨ គីឡូម៉ែត្រ នេះយើងយោងតាមប្រភពទិន្នន័យពីរដ្ឋាភិបាលកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។

ព្រែកជីកថ្មីនេះ មិនត្រឹមតែសន្យាថានឹងពង្រឹងសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការធានាការដឹកជញ្ជូនទំនិញផ្លូវទឹកកាន់តែរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមជួយកែប្រែយុទ្ធសាស្ត្រចរាចរផ្លូវទឹកកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើកំពង់ផែរបស់វៀតណាម ជាពិសេសកំពង់ផែ Cai Mep ដែលមានទីតាំងនៅជិតទីក្រុងហូជីមិញថែមទៀតផង នេះបើយោងតាមបទវិភាគរបស់លោក រឹម សុខវី ចុះផ្សាយក្នុងសារៈព័ត៌មាន ThinkChina កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។

នៅពីក្រោយសាវតារគម្រោង និងផលប្រយោជន៍នៃព្រែកជីកហ្វូណនក្នុងការលើកស្ទួយប្រជាប្រិយភាពក្នុងស្រុករបស់នាយករដ្ឋមន្ត្រីថ្មី

ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយអតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន ជិត៤០ឆ្នាំ។ សម្តេចតេជោ ត្រូវបានគេយល់ឃើញថាជាបុរសខ្លាំងដែលមានចិត្តសប្បុរសរបស់ប្រទេសកម្ពុជាដែលបានធ្វើកិច្ចការផ្សេងៗ។

បន្ទាប់មក សម្តេច ហ៊ុន ម៉ាណែត កូនប្រុសសម្តេច ហ៊ុន សែន និងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ក៏ត្រូវបង្ហាញលទ្ធផល និងការដឹកនាំប្រកបដោយចិត្តសប្បុរសដូចគ្នាផងដែរ។ ក្នុងបរិបទនេះ ព្រែកជីកហ្វូណនតេជោអាចជួយលើកកម្ពស់ប្រជាប្រិយភាពរបស់លោកក្នុងចំណោមប្រជាជនកម្ពុជា។ នេះប្រហែលជាអាចពន្យល់ថាហេតុអ្វីបានជាលោក ហ៊ុន សែន បញ្ចេញគំនិតនេះ ប៉ុន្តែសម្តេច ហ៊ុន ម៉ាណែត ជាអ្នកអនុវត្ត។

ពីរខែមុននឹងចាកចេញពីដំណែង សម្តេច ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ ដែលសម្រេចថា “គម្រោងផ្លូវនាវាចរណ៍ទន្លេបាសាក់ និងប្រព័ន្ធភស្តុភារ” នឹងត្រូវប្រសិទ្ធនាមថាជា គម្រោងព្រែកជីកហ្វូណនតេជោ។ នៅពេលនោះ ផែនការលម្អិតនៃគម្រោងត្រូវបានដាក់ចេញ រួមទាំងថវិកា រចនាសម្ព័ន្ធ និងរយៈពេលកំណត់សម្រាប់គម្រោង។ (អានបន្ថែម)

កាលពីថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេច ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ដោយបានចូលរួមក្នុងពិព័រណ៍អាស៊ាន-ចិនលើកទី ២០ នៅទីក្រុងណាននីង។ ខណៈពេលដែលជួបជាមួយមេដឹកនាំ និងអ្នកវិនិយោគចិនជាច្រើន សម្តេចក៏បានជួបជាមួយលោក Wang Tongzhou ប្រធានក្រុមហ៊ុន China Bridge and Road Cooperation (CBRC) ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិន និងជាអ្នកកាន់ការក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំនៅក្នុងប្រទេសកម្ពុជា។

ក្រោយត្រឡប់មកកម្ពុជាវិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកដំណើរទស្សនកិច្ចនេះថា «ប្រកបដោយផ្លែផ្កា» ខណៈមន្ត្រីរដ្ឋាភិបាលកម្ពុជាផ្សេងទៀតហៅថាដំណើរទស្សនកិច្ចនេះថាជា «ជោគជ័យដ៏អស្ចារ្យ» សម្រាប់កម្ពុជា។ មួយខែក្រោយមក កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CBRC ដើម្បីវិនិយោគលើការសាងសង់គម្រោងព្រែកជីកនេះ។

បន្ទាប់មក នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើននៅក្នុងប្រទេសវៀតណាម និងបណ្តាញសារព័ត៌មានអន្តរជាតិបានរាយការណ៍ភ្លាមៗថា ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម នឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី។

សម្តេច ហ៊ុន ម៉ាណែត៖ លែងខ្ចីច្រមុះគេដកដង្ហើម ដកដង្ហើមតាមច្រមុះរបស់យើង

ខុសគ្នាពីកម្មវត្ថុនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន មន្ត្រីជាន់ខ្ពស់កម្ពុជាបានបញ្ជាក់ថា របៀបវារៈសំខាន់ (នៃដំណើរដំណើរទស្សនកិច្ចទៅវៀតណាមនៅពេលនោះ) គឺដើម្បីធានាដល់វៀតណាមឡើងវិញថា ព្រែកជីកហ្វូណនតេជោនឹងមិនប៉ះពាល់ដល់រំហូរទឹកទន្លេមេគង្គឡើយ។
ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងអ្នកវិភាគកម្ពុជាមួយចំនួនយល់ថា វៀតណាមគឺមានកង្វល់ផ្សេងៗគ្នាទាក់ទងនឹងព្រែកជីកនេះ ជាពិសេសទាក់ទងនឹងលទ្ធភាពដែលកប៉ាល់ដឹកទំនិញពីកម្ពុជាលែងចូលចតនៅកំពង់ផែ Cai Mep របស់វៀតណាម ដែលស្ថិតនៅចម្ងាយប្រហែល ៥០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហូជីមិញ។

អត្ថបទមួយរបស់អ្នកស្រាវជ្រាវកម្ពុជាដែលចុះផ្សាយក្នុងកាសែត The Diplomat បានលើកឡើងថា កង្វល់របស់ប្រទេសវៀតណាមគឺកើតចេញពីហេតុផលសេដ្ឋកិច្ចជាចម្បង (ពោលគឺមិនមែនបញ្ហាបរិស្ថានទេ)។ ប្រសិនបើកម្ពុជាអាចពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវទឹកដោយខ្លួនឯង អ្វីដែលសម្តេច ហ៊ុន ម៉ាណែត ហៅថា “ដកដង្ហើមតាមច្រមុះរបស់យើង” វិញមែននោះ វៀតណាមនឹងបាត់បង់ប្រាក់ចំណូលដឹកជញ្ជូនទាំងអស់ពីកម្ពុជា។

ក្រៅពីបង្ហាញការព្រួយបារម្ភចំពោះសម្តេច ហ៊ុន ម៉ាណែត អំពីផលប៉ះពាល់បរិស្ថានទំនប់នេះ រដ្ឋាភិបាលវៀតណាមកំពុងធ្វើការវាយតម្លៃដោយខ្លួនឯងអំពីផលប៉ះពាល់របស់ព្រែកជីកហ្វូណនតេជោទៅលើប្រទេសរបស់ខ្លួន។ ប្រសិនបើលទ្ធផលខុសពីការ វាយតម្លៃដែលធ្វើឡើងដោយប្រទេសកម្ពុជា ព្រែកជីកអាចជាបញ្ហាក្នុងទំនាក់ទំនងទ្វេភាគីរវាងទីរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ។

មួយវិញទៀត អ្នកវិភាគមួយចំនួនមើលឃើញថា សម្តេច ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាថ្មី ហាក់មិនមានចំណងសម្ព័ន្ធភាពពិសេសអ្វីជាមួយសមភាគីវៀតណាមដូចគ្នានឹងរដ្ឋាភិបាលមុននោះទេ។ ម្ល៉ោះហើយការផ្សព្វផ្សាយពីការព្រួយបារម្ភរបស់វៀតណាមអំពីការសាងសង់ព្រែកជីក និងថាកម្ពុជានឹងជំរុញគម្រោងនេះឱ្យសម្រេចទាល់តែបាននោះ នឹងរឹតតែធ្វើឲ្យប្រសើរឡើងនូវជំហរ និងប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នថែមទៀតផង។

វៀតណាមកំពុងបាត់បង់ដែនឥទ្ធិពលរបស់ខ្លួនទៅឱ្យប្រទេសចិន

បើនិយាយពីកត្តាភូមិសាស្ត្រនយោបាយវិញ វៀតណាមតែងតែចាត់ទុកកម្ពុជាថាជា “ផ្នែកសំខាន់មួយនៃដែនឥទ្ធិពលរបស់ខ្លួនទាំងនយោបាយនិងសេដ្ឋកិច្ច”។ ជាក់ស្តែងបច្ចុប្បន្នកម្ពុជា ពឹងផ្អែកខ្លាំងលើកំពង់ផែវៀតណាមសម្រាប់ការនាំចូលវត្ថុធាតុដើមពីប្រទេសចិន និងនាំចេញផលិតផលសម្រេចទៅកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច។ ទំនិញប្រហែល ២០ លានតោនត្រូវបានដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកវៀតណាម-កម្ពុជា ចាប់តាំងពីកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវទឹករវាងប្រទេសទាំងពីរត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១១។

វៀតណាមនឹងបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនពីការដឹកជញ្ជូនទាំងនេះ ដោយសារកម្ពុជាចាប់ផ្តើមពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវទឹករបស់ខ្លួន។ ការសាងសង់ព្រែកជីកហ្វូណនតេជោ កំពុងបង្ហាញពីការថយចុះនៃឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា។ ហើយសមិទ្ធផលនេះជាមរតករបស់សម្តេច ហ៊ុន ម៉ាណែត។

បង្អែកសេដ្ឋកិច្ចដែលមិនអាចខ្វះបានរវាងកម្ពុជាចិនតាមរយៈព្រែកជីកហ្វូណន

ការបាត់បង់មួយទៀតសម្រាប់វៀតណាមគឺការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ជាពិសេសមកលើកម្ពុជា។ ក្រុមហ៊ុន CBRC ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋដ៏ធំមួយរបស់ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគលើគម្រោងនេះតាមរយៈកិច្ចសន្យាសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ។

ការវិនិយោគ BOT របស់ចិនពីមុនមកនៅកម្ពុជាបង្ហាញថា ក្រុមហ៊ុនចិននឹងផ្តល់ហិរញ្ញប្បទាន និងទទួលយកហានិភ័យនៃគម្រោងនេះ។ ឧទាហរណ៍ គំរូអភិវឌ្ឍន៍ BOT របស់ CBRC គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង ១៨៧ គីឡូម៉ែត្រ ដែលប្រទេសចិនត្រូវបានអនុញ្ញាតឱ្យប្រមូលថ្លៃសេវា និងគ្រប់គ្រងគម្រោងរយៈពេល ៥០ ឆ្នាំ។ អ្នកបើកបរនឹងត្រូវបង់ប្រាក់ចន្លោះពី ១២ ដុល្លារអាមេរិកសម្រាប់រថយន្តតូចមួយ និងរហូតដល់ ៦០ ដុល្លារសម្រាប់រថយន្តដឹកទំនិញ សម្រាប់ការធ្វើដំណើរមួយជើងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ផ្អែកលើកិច្ចសន្យាសម្រាប់ព្រែកជីកហ្វូណនតេជោ ក្រុមហ៊ុនចិននឹងគ្រប់គ្រងព្រែកជីកនេះ រួមទាំងការថែទាំ និងទទួលបានប្រាក់ចំណេញពីការគិតថ្លៃសម្រាប់ឆ្លងកាត់ព្រែកជីក។ ក្រុមហ៊ុនចិននឹងផ្ទេរការគ្រប់គ្រងព្រែកជីកនេះ ទៅឲ្យរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីប្រតិបត្តិការក្នុងរយៈពេលមួយចន្លោះពី ៤០ ទៅ ៥០ ឆ្នាំក្រោយ។ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតរបស់ប្រទេសចិននៅកម្ពុជា។ ការវិនិយោគទាំងនេះ បានបង្ហាញពីនិន្នាការពឹងផ្អែកសេដ្ឋកិច្ចរវាងកម្ពុជាចិនខ្លាំងជាងមុន។ កម្ពុជាត្រូវការចិនដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ចង់ដឹងច្បាស់អំពីកម្រិតពឹងផ្អែកសេដ្ឋកិច្ចនេះខ្លាំងដល់កម្រិតណា។

ស្ថាបនកម្មព្រែកជីកហ្វូណនតេជោ គឺជាសក្ខីភាពមួយបង្ហាញពីការខិតខំរបស់កម្ពុជា ដើម្បីស្វ័យភាព និងការពង្រឹងជំហរក្នុងតំបន់ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត និងជាករណីពិសេសមួយដែលបង្ហាញថា វៀតណាមកំពុងបាត់បង់ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់ ត្បិតរំហូរដឹកទំនិញផ្លូវទឹកពីភ្នំពេញចូលទៅដល់សមុទ្រ គឺហាក់ដូចជាការញែកផ្លូវឱ្យទំនិញចិនចូលទៅដល់កណ្តាលតំបន់អាស៊ានដូច្នោះដែរ។ នៅពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនសម្រាប់អនាគត ដែលនឹងកាន់តែឃ្លាតឆ្ងាយពីវៀតណាម និងកាន់តែមានទំនាក់ទំនងជាមួយប្រទេសចិន រលកនយោបាយភូមិសាស្ត្រនៅទូទាំងអាស៊ីអាគ្នេយ៍ នឹងចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រថ្មី។ ការអភិវឌ្ឍន៍នេះ មិនត្រឹមតែបង្ហាញពីការស្វែងរកស្វ័យភាពផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគិតទុកជាមុនជាយុទ្ធសាស្ត្រក្នុងការត្រួសត្រាយផ្លូវថ្មី ដែលនឹងដើរតួនាទីពង្រឹងឋានៈរបស់ប្រទេសកម្ពុជានៅក្នុងទិដ្ឋភាពពាណិជ្ជកម្មក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សំខាន់ៗនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយ នយោបាយដកថយនេះ បានបន្សល់ទុកចន្លោះប្រហោងឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹង ក្លាយឪកាសដ៏ល្អសម្រាប់ប្រទេសចិនចូលមកបំពេញជំនួស។ ជំនួយបរទេសជិត ៦៨ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ធ្លាប់បានជួយបន្តពីឆ្នាំ ២០២៣ ដល់ប្រទេសនៃអនុតំបន់ទន្លេមេគង្គក្នុងមាន ប្រទេសកម្ពុជាផង ឥឡូវនេះត្រូវបានកាត់ផ្តាច់ ហើយការសម្រេចចិត្តនេះ បានប៉ះពាល់ ដល់មនុស្សរាប់ លាននាក់ដែលកំពុងពឹងផ្អែកលើកម្មវិធីទាំងនេះ យោងតាមសារៈព័ត៌មាន scmp.com រាយការណ៍កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះ ផ្តើមចេញពីគោលនយោបាយ “អាមេរិកមុនគេ America First” របស់លោក ដូណាល់ ត្រាំ និងគម្រោងមូលនិធិមត៌ក ២០២៥ ( Heritage Foundation’s 2025) បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន និងអ្នកជំនាញក្នុងតំបន់ ដោយក្រុមអ្នកស្រាវជ្រាវ បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច និងនយោបាយរយៈពេលវែង។ យោងតាមលោក Grace Stanhope សហការីស្រាវជ្រាវរបស់វិទ្យាស្ថាន […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។ វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។ ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ […]

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ , លំហូរវិនិយោគពីចិននៅតែបន្តគ្របដណ្តប់លើទីផ្សារកម្ពុជា, បើទោះជារដ្ឋចិននៅមិនទាន់មានការអនុម័តកម្ចីថ្មីក៏ដោយ!

ទោះបីជាកញ្ចប់ប្រាក់កម្ចីថ្មីដែលត្រូវផ្តល់ជូនកម្ពុជាពីរដ្ឋាភិបាលចិន នៅតែមិនទាន់ឃើញធ្លាក់មករហូត មកដល់ត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ ក៏ដោយ ក៏កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីវិនិយោគគិនចិននៅតែមិនថមថយដដែល ដោយរក្សាបានការរួមចំណែកប្រមាណ ៤៧% នៃទំហំវិនិយោគបរទេស សរុបរបស់កម្ពុជា។ ទំហំវិនិយោគបរទេសរបស់ចិន នៅបន្តរក្សាភាពគ្របដណ្តប់លើទីផ្សារកម្ពុជា ភាគច្រើនចាប់ពី ៤៨% ទៅ ៥៦% ចាប់តាំងពីឆ្នាំ ២០២០ រៀងមក នេះបើយោងតាមការរកឃើញដែល បង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។ ការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ចិននៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍយ៉ាងសំខាន់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយបង្ហាញពីទិដ្ឋភាពផ្សេងគ្នាលើគ្រប់វិស័យ។ តួលេខប្រាក់កម្ចីរបស់ រដ្ឋាភិបាលកម្ពុជាពី ប្រទេសចិន មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយបានឈានដល់កម្រិតខ្ពស់បំផុតរហូតចំនួន ៦៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ បន្ទាប់មកមានចំនួនតិចជាង ៥៨០លានដុល្លារអាមេរិក និង ៦០០ លានដុល្លារក្នុងឆ្នាំ២០២២ […]

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]