ក្រុមហ៊ុនកូរ៉េចំនួន១៣ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា

លោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) បានដឹកក្រុមហ៊ុនឯកជនចំនួន១៣ មកពីសាធារណរដ្ឋកូរ៉េ ចូលជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្នុងចំណោមក្រុមហ៊ុនទាំង១៣នេះ មានក្រុមហ៊ុនខ្លះកំពុងមានសកម្មភាពស្រាប់នៅកម្ពុជារួចទៅហើយ។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសក្ដានុពលនានាដែលជំរុញឱ្យក្រុមហ៊ុន គួរតែសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ ក្នុងនោះរួមមាន៖ ស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។

លើសពីនេះទៅទៀតនោះគឺរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជា ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង១៣នោះរួមមាន៖ ក្រុមហ៊ុន Samsung Electronics,

ក្រុមហ៊ុន Hyundai Motor, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន CJ Group, ក្រុមហ៊ុន LX International, ក្រុមហ៊ុន DAEJOO KC Group, ក្រុមហ៊ុន Booyoung Group, ក្រុមហ៊ុន Hanshin Engineering & Construction, ក្រុមហ៊ុន KORINDO Group, ក្រុមហ៊ុន Kolao Group, សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ), និង ក្រុមហ៊ុន Maekyung Media Group។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ!

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧២គម្រោង បានមកចុះបញ្ជីនៅ(CDC) ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៥៦,២៣%ឈរនៅលំដាប់លេខរៀងទី១។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងចុះបញ្ជីខាងលើ មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោងផងដែរ។ តួលេខគួរឱ្យកត់សម្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីលំហូរទុនវិនិយោគដ៏រឹងមាំ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំថ្មី ដោយរំពឹងថា នឹងអាចបង្កើតការងារថ្មីបានជិត ១២ម៉ឺនកន្លែង នៅទូទាំងប្រទេសផងដែរ។ ក្នុងចំណោមគម្រោងទាំងអស់នេះ មានគម្រោងចំនួន ៩៩ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ គម្រោងចំនួន ៧៣ទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពី កំណើនប្រកបដោយតុល្យភាពនៅក្នុងតំបន់ទាំងពីរ។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តួលេខនេះបានបង្ហាញពីការកើនឡើងនៃគម្រោងបន្ថែមចំនួន ៦៦គម្រោង ជាមួយនឹងដើមទុនវិនិយោគសរុបកើនឡើងជាង ៣០៥លានដុល្លារ ដែលមានន័យថាមានអត្រាកំណើនប្រមាណ ១៤%។ ដោយឡែក សម្រាប់ខែមីនាតែម្នាក់ឯង ឃើញថាមានការចុះបញ្ជីគម្រោងថ្មីចំនួន ៦០គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង។ ជាការកត់សម្គាល់ ប្រភពទុនមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ គឺ ៥៦,២៣%  លេខរៀងទី២គឺប្រភពទុនក្នុងស្រុក (កម្ពុជា) […]

ក្រុមហ៊ុនកសិកម្មចិន កំពុងសិក្សាបង្កើតឃ្លាំងស្តុក និងទីលានហាលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

ក្រុមហ៊ុន Sinomach Hainan Development Co., Ltd ដែលជាក្រុមហ៊ុនកសិកម្មរបស់រដ្ឋចិនដ៏លេចធ្លោមួយ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ឃ្លាំងស្តុក និងកន្លែងសម្ងួតកសិផលនៅក្នុងខេត្តកំពង់ធំ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់សក្តានុពលនាំចេញកសិផលរបស់កម្ពុជា ជាពិសេសក្នុងវិស័យគ្រាប់ស្វាយចន្ទីដែលកំពុងរីកចម្រើន។ នេះបើតាមជំនួបពិភាក្សាការងារដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាគម្រោងវិនិយោគនេះអាចដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។ ជាការឆ្លើយតប ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រការវិនិយោគតាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសាទរ និងគាំទ្រដល់ផែនការវិនិយោគរបស់ក្រុមហ៊ុន ដោយបានលើកឡើងពីការវិនិយោគលើវិស័យមួយនេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង ចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជា «អធិរាជស្វាយចន្ទីនាពេលអនាគត»។ គួរបញ្ជាក់ថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន […]

ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត

ក្រុមហ៊ុន​រថយន្ត និង​អេឡិចត្រូនិក​ល្បីៗ​ចំនួន​បួន​ បង្ហាញឆន្ទៈចង់​ពង្រីក​ការ​វិនិយោគរបស់ខ្លួន​នៅ​កម្ពុជាបន្ថែមទៀត ​ក្នុង​គោល​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស្សនកិច្ចសិក្សារោងចក្រផលិតគ្រឿងបន្លាសរថយន្ត និងអេឡិចត្រូនិកទាំង៤ ដែលមានទីតាំងនៅតាមបណ្តាររាជធានី-ខេត្តដូចជា៖ ពីរនៅភ្នំពេញ មួយនៅខេត្តកណ្តាល និងមួយទៀតនៅខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ ដោយពិនិត្យមើលកត្តាផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពទីផ្សារ បញ្ហាប្រឈម និងទស្សនវិស័យអាជីវកម្មនាពេលអនាគត។ ឯកឧត្តមបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលព័ត៌មានដែលនឹងរួមចំណែកដល់របាយការណ៍វឌ្ឍនភាពរយៈពេលពីរឆ្នាំ (២០២៣-២០២៤) ដែលផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិចរបស់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំង៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងយកចិត្តទុកដាក់ដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតផងដែរ។ ក្រុមហ៊ុនដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួមមាន: ១. SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD – មានជំនាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនីដែលផលិតពីផ្លាស្ទិច។ ២. MARUSAN PLASTIC (PHNOM PENH) CO., LTD – […]

ចិនប្រកាសពីគម្រោងសង់រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត និងដំបូងបង្អស់ នៅខេត្តកំពត

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់វិស័យថាមពលរបស់កម្ពុជា ក្រុមហ៊ុន Guanzun Energy Investment Co., Ltd ដែលជាក្រុមហ៊ុនចិន បានបង្ហាញពីផែនការបង្កើតរោងចក្រចម្រាញ់ប្រេងដំបូង បង្អស់ និងធំជាងគេរបស់ប្រទេស ដោយគ្រោងនឹងសាងសង់នៅក្នុងខេត្តកំពត។ គម្រោងនេះមានតម្លៃរហូតដល់ ៣.៥០០លានដុល្លារ ត្រូវបានប្រកាសនាពេលថ្មីៗនេះ ដោយរដ្ឋបាលខេត្តកំពត និងទូរទស្សន៍ជាតិកម្ពុជា។ រោងចក្រចម្រាញ់ប្រេងដ៏ធំសម្បើមនេះ នឹងលាតសន្ធឹងលើផ្ទៃដី ២៣៤ហិកតា ហើយត្រូវបានរចនាឡើងដើម្បីដំណើរការចម្រាញ់ប្រេងឱ្យបាន ១០លានតោនក្នុងមួយឆ្នាំ។ ដើម្បីជួយសម្រួលដល់ការអនុវត្តគម្រោងនេះ ក្រុមហ៊ុន Guanzun Energy បានចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនល្បីៗមួយចំនួន រួមមាន Sinopec Second Construction Group Co., Ltd., China Railway Port and Navigation Bureau និង Shanxi Construction Investment Co., Ltd. លោក Qiao Guanjun ប្រធានក្រុមហ៊ុន Guanzun Energy Investment Co., Ltd. […]

នាយករដ្ឋមន្រ្តីបង្ហាញផែនការរៀបចំសួនសាធារណៈទំហំប្រមាណ ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវ

ក្នុងដំណើរឆ្ពោះទៅមុខ ដើម្បីបង្កើនសុខុមាលភាពសហគមន៍ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងប្រែក្លាយដីទំហំ ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវ ទៅជាសួនសាធារណៈដ៏រស់រវើក។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញក្នុងពិធីសម្ពោធជាផ្លូវការនូវស្ពានអាកាសមរតកតេជោនៅថ្ងៃទី៧ ខែមេសា ដែលនឹងផ្តល់ឱ្យអ្នករស់នៅទីក្រុងភ្នំពេញទទួលបាននូវកន្លែងសម្រាកកម្សាន្តដ៏ស្រស់ស្អាតមិនធ្លាប់មានពីមុន។ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទីធ្លាបៃតងដោយលើកឡើងថា “ខ្ញុំបានបញ្ជាឱ្យរៀបចំផ្ទៃដីជាង ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានកម្សាន្ត និងសម្រាកលំហែកាយ”។ ឧទ្យានថ្មីនេះមានគោលបំណងបម្រើជាកន្លែងស្ងប់ស្ងាត់ សម្រាប់អ្នកដែលចង់រត់គេចចេញពីភាពអ៊ូអរ និងមមាញឹកក្នុងជីវិតទីក្រុង ជាកន្លែងដែលក្រុមគ្រួសារអាចសម្រាក និងចូលរួមក្នុងសកម្មភាពកម្សាន្តផ្សេងៗបាន។ បន្ថែមពីលើការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ សម្តេចបានលើកទឹកចិត្តឱ្យខេត្តផ្សេងទៀត បង្កើនការខិតខំប្រឹងប្រែងបង្កើតសួនសាធារណៈ ជំរុញស្មារតីនៃការប្រកួតប្រជែងជាមិត្តភាព។ សម្តេច​បាន​កត់​សម្គាល់ទៀត​ថា​៖ «​នៅ​ពេល​អនាគត ទីក្រុង​ធំៗ​គួរ​មាន​ទីធ្លា​ធំ​ៗ ឬ​ទីធ្លា​សម្រាប់​សួន​សាធារណៈ​»។ សម្តេចក៏បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដាំដើមឈើឲ្យបានច្រើននៅតំបន់ទីក្រុង ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងបង្កើតបរិយាកាសរីករាយសម្រាប់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងតែខិតខំយ៉ាងសកម្មក្នុងដាំដុះដើមឈើចម្រុះជាច្រើនដើម ដើម្បីដាំលម្អក្នុងសួនសាធារណៈថ្មីនេះ។ គម្រោងដ៏មានមហិច្ឆតានេះ មិនត្រឹមតែមានគោលបំណងលើកកម្ពស់ទេសភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ និងការចូលរួមសហគមន៍ផងដែរ។ - Video Advertisement -

រដ្ឋបង្ហើបពីផែនការបង្កើតមជ្ឈមណ្ឌលភស្ដុភារកម្មដ៏ទំនើបមួ​យ នៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជាបង្ហើបពីការបង្កើតនូវមជ្ឈមណ្ឌលភស្តុភារកម្មដ៏ទំនើបមួយ ដែលជាគម្រោងមួយស្ថិតក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើសមាហរណកម្មសេវាភស្ដុភារកម្មសម្រាប់ការលើកដាក់ទំនិញ និងទូកុងតឺន័រ ទាំងក្នុងស្រុក និងអន្ដរជាតិ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation – IFC) នៃធនាគារពិភពលោក អំពីវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ បន្ថែមពីនេះ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនេះ គ្រោងនឹងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែព្រះសីហនុ (SPSEZ) ដែលនឹងចូលរួមបង្កើនសមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ ក៏ដូចជាជំរុញទៅដល់ការរីកលូតលាស់នៃវិស័យភស្ដុភារកម្មនៅប្រទេសកម្ពុជាផងដែរ។ ក្រៅពីការផ្ដល់នូវសេវាភស្ដុភារកម្មបែបប្រពៃណីដូចជាការដឹកជញ្ជូន, ការផ្ទុកទំនិញ, ការប្រមូលផ្តុំទំនិញ និងការចែកចាយទំនិញ, មជ្ឈមណ្ឌលភស្តុភារកម្មទំនើបនេះ ក៏នឹងផ្ដល់នូវសេវាកម្មបន្ថែមផ្សេងទៀតដូចជា ប្រព័ន្ធគ្រប់គ្រងទំនិញ និងការបំពេញបែបបទពន្ធគយសម្រាប់ទំនិញចេញចូល និងសម្រួលទៅដល់អ្នកផ្ដល់សេវាកម្មផ្សេងៗទៀត ដូចជា ឃ្លាំងផ្ទុកទំនិញជាប់ពន្ធ (Bonded Warehousing) ជាដើម។ គម្រោងនេះ ក៏នឹងនាំមកនូវសេវាភស្ដុភារកម្មបែបថ្មី ដូចជា ខ្សែច្រវ៉ាក់ទំនិញត្រជាក់ (Cold Chain), ការផ្ទុកទំនិញរាយដែលតិចជាងកុងតឺន័រ (Less than container load), និងប្រព័ន្ធគ្រប់គ្រងអ្នកផ្គត់ផ្គង់ទំនិញ […]