អាម៉េរិក កំពុងសិក្សាពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសង់ព្រលានតេជោថ្មី ដែលជិតបើកដំណើរការក្នុងកក្កដាខាងមុខនេះ
រដ្ឋាភិបាលអាម៉េរិក បានប្រកាសថាខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥។ ប្រភពដដែលបន្តថា ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ(DFC) ដែលចំណុះក្រោមក្រសួងការបរទេសអាម៉េរិក ដែលបានបង្កើតឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អំឡុងអាណត្តិទី១របស់លោក ដើម្បីផ្ដល់ហរិញ្ញប្បទានដល់គម្រោងវិនិយោគជននានា បានបញ្ចេញរបាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គម (ESAI) នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ទោះជាយ៉ាងណា របាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គមនេះ មិនបានបញ្ជាក់អំពីទំហំហិរញ្ញប្បទាន និងលក្ខខណ្ឌនៃការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោនៅឡើយនោះទេ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជុំវិញរឿងនេះនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថា តើជំនួយដែលគ្រោងនឹងផ្តល់នេះ សម្រាប់ចំណាយលើការសាងសង់ក្នុងដំណាក់កាលទី២ និងទី៣ របស់ព្រលានយន្តហោះ ឬយ៉ាងណានោះទេ។ ឯកឧត្តមបន្តថា ការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានរបស់អាមេរិកនាពេលនេះ គឺជាហិរញ្ញប្បទានឯកជនជាមួយក្រុមហ៊ុន OCIC ដែលមានភាគហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា ហើយតម្រូវឱ្យក្រុមហ៊ុនខ្មែរដាក់ឯកសារផ្សេងៗដើម្បីត្រួតពិនិត្យឡើងវិញក្នុងការទទួលជំនួយហិរញ្ញប្បទាន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមជាមួយវិទ្យុបារាំងអន្តរជាតិ RFI។ គួររំលឹកថា បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ […]
អានបន្ថែមសិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ
នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស់ប្រទេសសិង្ហបុរី ដំណើរការសាងសង់ស្ថានីយទី៥ (T5) នៅអាកាសយានដ្ឋាន Changi បាន និងកំពុងចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រី Wong បានគូសបញ្ជាក់ថា ស្ថានីយថ្មីនេះ នឹងពង្រឹងសមត្ថភាពបន្ថែមឱ្យអាកាសយានដ្ឋាន Changi បានជាង ៥០% ទៀត។ លោកបានបន្ថែមថា “ស្ថានីយទី៥នេះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១០៨០ ហិកតា ដែលស្មើនឹងទំហំរួមបញ្ចូលគ្នានៃស្ថានីយដែលមានស្រាប់ទាំងអស់នៅអាកាសយានដ្ឋាន Changi បច្ចុប្បន្ន។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអាកាសយានដ្ឋាន Changi អាចផ្ទុកអ្នកដំណើរចំនួន ៥០លាននាក់បន្ថែមទៀត ជារៀងរាល់ឆ្នាំ” ។ ដើមឡើយផែនការអភិវឌ្ឃន៍គម្រោងនេះ ត្រូវបានប្រកាសតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែវាត្រូវបានផ្អាកដោយសារជំងឺរាតត្បាត COVID-19 យ៉ាងណាក៏ដោយ ឥឡូវនេះវាបានត្រលប់មកវិញហើយ។ ស្ថានីយទី៥នេះដែរ ត្រូវបានគេរំពឹងថានឹងអាចបើកដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដែលនឹងជំរុញការតភ្ជាប់អាកាសយានដ្ឋាន Changi ទៅកាន់ទីក្រុងគោលដៅជាង ២០០ […]
អានបន្ថែមប្រទេសអារ៉ាប់ បង្ហាញចេតនាចង់សហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែនៅកម្ពុជា
គណៈប្រតិភូមកពីកំពង់ផែ Abu Dhabi តំណាងឱ្យប្រទេសអារ៉ាប់រួមអេមីរេត បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្ដានុពលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក រួមទាំងការអភិវឌ្ឍន៍កំពង់ផែផងដែរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួង និងលោក Ghazi Masmoudi នាយកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៅកំពង់ផែ Abu Dhabi ដែលបានកត់សម្គាល់ថា ជំនួបលើកនេះ គឺជាជំហានដ៏សំខាន់មួយនេះឆ្ពោះទៅរកភាពជាដៃគូដែលមានសក្តានុពលក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភ័ស្តុភាររបស់កម្ពុជា។ គណៈប្រតិភូបានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងផ្លូវដែក ផ្លូវទឹក និងឃ្លាំងស្តុកទំនិញ។ ការចូលរួមនេះស្របតាមផែនការមេដឹកជញ្ជូនដ៏ទូលំទូលាយប្រកបដោយមហិច្ឆិតារបស់កម្ពុជា ដែលរួមបញ្ចូលទាំងមធ្យោបាយដឹកជញ្ជូនច្រើនប្រភេទ ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងការដឹកជញ្ជូនតាមផ្លូវអាកាស ទៅក្នុងយុទ្ធសាស្ត្រដ៏ស្អិតរមួតមួយ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ប្រទេសជាតិឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម ហេង ណន បានគូសបញ្ជាក់ថា កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបាននូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១៧៤ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន […]
អានបន្ថែមរដ្ឋបើកការដ្ឋានសង់ផ្លូវនៅតំបន់ភ្នំខ្នងផ្សារ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍បៃតង
ក្រសួងបរិស្ថាន បានសម្ពោធបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន ដែលជាគោលលម្ហែបៃតងចូលទៅកាន់តំបន់ភ្នំខ្នងផ្សារ មានទីតាំងស្ថិននៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ហេដ្ឋរចនាសម្ព័ន្ធទាំងនោះរួមមាន៖ ទី១) ផ្លូវចូលទៅកាន់គោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ជាប្រភេទេផ្លូវក្រាលគ្រោះក្រហម (កាលថ្មម៉ិច) មានប្រវែង ៧,២គីឡូម៉ែត្រ ទទទឹងប្រវែង ៨ម៉ែត្រ ដោយគិចចាប់ពីផ្លូវលេខ៤៨,៤ រហូតដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ។ ទី២) ផ្លូវថ្មើរជើងឡើងតំបន់ខ្នងផ្សារ គិតចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មានប្រវែងប្រមាណ ៤គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ ដែលអាចអ្នកទេសចរបានសម្រាក និងទទួលទានបានផងដែរ។ ក្នុងអំឡុងពេលធ្វើដំណើរឡើងភ្នំ ក្រសួងក៏នឹងផ្តល់ជូននូវទឹកស្អាតដែលចម្រោះចេញពីទឹកធម្មជាតិមានប្រភពមកពីលើភ្នំ សម្រាប់អ្នកទេសចរអាចទទួលទានបាននៅតាមកន្លែងសម្រាកនីមួយៗ ដោយមានបំពាក់នូវស្លាកព័ត៌មានជួយបង្ហាញពីចម្ងាយផ្លូវ និងការបញ្ចេញថាមពលរបស់អ្នកឡើងភ្នំ ឆ្ពោះទៅកាន់គោលដៅភ្នំខ្នងផ្សារថែមទៀតផង។ លើសពីនេះ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំឱ្យមានចំណតយានយន្ត នៅកន្លែងដំណាក់ដានព្រះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាកម្មទេសចរណ៍ ដូចជា ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ចំណតយានយន្ត ប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ […]
អានបន្ថែមកម្ពុជា-អាមេរិក រួមគ្នាពង្រឹងសកម្មភាពពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចប្រជុំដ៏សំខាន់នៅវ៉ាស៊ីនតោន
កម្ពុជា-អាមេរិក បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ សំដៅទាក់ទាញកំណើនវិនិយោគអាមេរិកមកកាន់កម្ពុជាបន្ថែមទៀត។ នេះបើយោងតាមជំនួបដាច់ដោយឡែកពីគ្នារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក និងលោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក នៅវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ កម្ពុជា-អាមេរិក ក៏បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ ពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះដែរ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរបស់កម្ពុជាជាមួយនឹងទំហំពាណិជ្ជកម្មចំនួន ១,៦២៦ពាន់លានដុល្លារ។ (អានបន្ថែម) ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការពង្រីកពាណិជ្ជកម្មនេះ បង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួមនៃកំណើន និងវិបុលភាព។
អានបន្ថែមADB គ្រោងវិនិយោគ $១០ពាន់លាន ដើម្បីសម្រេចចក្ខុវិស័យបណ្តាញថាមពលអាស៊ានឱ្យក្លាយជាការពិត
នៅក្នុងចលនាដ៏សំខាន់មួយក្នុងគោលបំណងធ្វើបដិវត្តន៍ប្រព័ន្ធថាមពលនៅទូទាំងអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីផែនការវិនិយោគដ៏ធំមួយមានទំហំទឹកប្រាក់រហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ាន។ នេះបើតាមការលើកឡើងរបស់លោក Masato Kanda ប្រធាន ADB បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍របស់ Trend។ លោក Masato បានមានប្រសាសន៍ថា “យើងកំពុងស្ថិតនៅចំចំណុចដ៏សំខាន់មួយ នៃបដិវត្តន៍ថាមពល ខណៈគំនិតផ្តួចផ្តើមនៃគម្រោង ASEAN Power Grid នឹងធ្វើទំនើបកម្មតភ្ជាប់ប្រព័ន្ធថាមពលនៅទូទាំងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចរីកចម្រើនងឆាប់រហ័ស។ លោកបន្តថា៖ ពេលនេះ ADB បានប្តេជ្ញាចិត្តថានឹងផ្តល់ការវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចនូវចក្ខុវិស័យតភ្ជាប់បណ្តាញថាមពលអាស៊ាននេះឱ្យក្លាយជាការពិត” ។ លើសពីនេះ លោក Masato បានកត់សម្គាល់ថា ADBបច្ចុប្បន្ន កំពុងធ្វើឱ្យការវិនិយោគរបស់ខ្លួនកាន់តែទូលំទូលាយ និងរិតតែស៊ីជម្រៅ ក្នុងការបង្កើតភាពធន់កាន់តែខ្លាំង តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការស្ដារ និងការពារប្រព័ន្ធអេកូឡូស៊ី រួមបញ្ចូលទាំងការជួយសហគមន៍ដែលងាយរងគ្រោះឱ្យអាចសម្របខ្លួនទៅនឹងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបានកាន់តែខ្លាំង។ យ៉ាងណាមិញ ADB ក៏កំពុងតែផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្ម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួនផងដែរ។ លោក Masato […]
អានបន្ថែមនាយករដ្ឋមន្រ្តី ប្រកាសរក្សាព្រលានពោធិ៍ចិនតុងទុកជាទ្រព្យសម្បត្តិរដ្ឋ មិនលក់ឱ្យឯកជនដាច់ខាត!
នៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅកាត់ថា អាកាសយានដ្ឋានពោធិ៍ចិនតុង នឹងនៅតែស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលដដែល ហើយនឹងមិនលក់ទៅឱ្យបុគ្គលឯកជនណាមួយឡើយ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃការប្រារព្ធខួបលើកទី៨០ នៃកងកម្លាំងនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងនូវពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះដែលបង្ហាញថាអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ ដោយសង្កត់ធ្ងន់ថាការអះអាងទាំងនេះគ្មានមូលដ្ឋានទាល់តែសោះ។ សម្តេចបានមានប្រសាសន៍ថា “ការរក្សាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងជាសម្បត្តិរដ្ឋមានសារៈសំខាន់ណាស់សម្រាប់ការការពារអាកាសយានដ្ឋានថ្មី ប្រសិនបើមានបញ្ហាណាមួយកើតឡើង យើងនឹងមានព្រលានយន្តហោះចាស់សម្រាប់ប្រើប្រាស់ជំនួសវិញ”។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងបម្រើប្រជាពលរដ្ឋ និងត្រូវបានអភិរក្សជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិសំខាន់ៗផងដែរ។ ជាការកត់សម្គាល់ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលដំណើរការជិត ៧០ឆ្នាំមកនេះ គ្រោងនឹងបិទប្រតិបត្តិការទាំងស្រុងនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ បន្ទាប់ពីបិទ ប្រតិបត្តិការអ្នកដំណើរក្នុង និងក្រៅប្រទេសទាំងអស់នឹងត្រូវប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីជាង ២៦០០ហិកតា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលវិញ។ ការផ្លាស់ប្តូរនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីដ៏គួរឱ្យរំភើបមួយសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។(អានបន្ថែម)
អានបន្ថែមរដ្ឋមន្រ្តី៖ បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន១៧ ប្តេជ្ញាចូលរួមអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា
បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយ លោក.Kohei wakabayashi ប្រធានអង្គការ JETRO កាលថ្ងៃ ១៣ ឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ លោក.Kohei wakabayashi ប្រធានអង្គការ JETRO បានឱ្យដឹងថា ជំនួបនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដោយផ្តោតលើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីផ្សារឥណទានកាបូន នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្ម ព្រៃឈើ និងជលផលនៃប្រទេសជប៉ុន នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍រាល់វិនិយោគិនទាំងឡាយដែលចង់មកសហការ បណ្តាក់ទុនលើវិស័យបរិស្ថាននៅកម្ពុជា ដូចជា ឥណទានកាបូន ឧស្សាហកម្មបៃតង ថាមពលសន្សំសំចៃ ការកៀរគរមូលនិធិអាកាសធាតុបៃតង(GCF)ជាដើម ដែលស្របតាមច្បាប់បទដ្ឋានគតិយុត្តនានា ផ្តល់ផលប្រយោជន៍ជូនប្រជាជនកម្ពុជា។ បើតាមក្រសួងបរិស្ថាន គិតដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបានបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា ជាពិសេសបណ្តាញការងារនេះនឹងជួយជំរុញបន្ថែមនូវការបង្កើតសេដ្ឋកិច្ចរួមគ្នាសម្រាប់អនាគតនិន្នាការសកល រវាងប្រទេសទាំងពីរ […]
អានបន្ថែមអគារថ្មីចំនួន ៣ តម្លៃជាង ៦២លានដុល្លារ ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ សាងសង់បាន ៧០%
មកទល់ពេលនេះ អគារថ្មីចំនួន ៣ រួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត សាងសង់បាន ៧០% ហើយគ្រោងនឹងបញ្ចប់នៅរយៈពេល ២ខែខាងមុខទៀតផងដែរ។ នេះបើយោងប្រសាសន៍ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទាល់ កាលពីពេលថ្មីៗនេះ។ នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អគារមជ្ឈមណ្ឌលកណ្តាល សង់សរុបសម្រេចបាន ២%, អគារចំណត សង់បាន ៨%, ចំណែកអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង សាងសង់សរុបបាន ៧០% ដោយគ្រោងនឹងបញ្ចប់នៅរយៈពេល២ខែទៀត។ ឆ្លៀតឱកាសនោះ ឯកឧត្តម បានជំរុញក្រុមការងារសំណង់យកចិត្តទុកដាក់ លើការងារសាងសង់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេសសំណង់ សម្រាប់សុខុមាលភាពពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ ចំពោះ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ […]
អានបន្ថែមរដ្ឋសម្រេចដំឡើងរ៉ាដាព្យាករអាកាសធាតុបន្ថែមទៀត នៅខេត្តកណ្តាល ដើម្បីអាចព្យាករបានលឿនរហ័ស
ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុនៅខេត្តកណ្តាល ជាមួយនឹងការដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅតំបន់ភ្នំប្រសិទ្ធ ក្នុងស្រុកពញាឮ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់នូវការព្យាករណ៍អាកាសធាតុបានលឿនរហ័ស និងត្រឹមត្រូវជាងមុន។ ប្រកាសដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលត្រួតពិនិត្យគម្រោង ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា រ៉ាដាថ្មីនេះ គឺជាគម្រោងសាងសង់អគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល ខណៈគម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ថា ការដំឡើងរ៉ាដាថ្មីបន្ថែមនេះ គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ គួររម្លឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ (អានបន្ថែម) […]
អានបន្ថែមមកទល់ពេលនេះមានក្រុមហ៊ុនចិនចំនួន៣ ប្រកាសពីបំណងចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា
ក្នុងការជំរុញយ៉ាងខ្លាំងដល់វិស័យថាមពលរបស់កម្ពុជា ក្រុមហ៊ុនចិនចំនួនបីបានប្រកាសជាបន្តបន្ទាប់ពីផែនការវិនិយោគក្នុងឧស្សាហកម្មចម្រាញ់ប្រេងឆៅនៅក្នុងប្រទេសមួយនេះ។ ការអភិវឌ្ឍន៍នេះបានបង្ហាញពីជំហានគួរឱ្យកត់សម្គាល់មួយឆ្ពោះទៅរកការលើកកម្ពស់ឯករាជ្យភាពថាមពល និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ គួរបញ្ជាក់ថា ក្រោយពី ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd និង ក្រុមហ៊ុន Guanzun Energy Investment Co., Ltd, ទើបប្រកាសថាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា, ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន បានប្រកាសពីផែនាការរបស់ខ្លួនដែលចង់បណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងឆៅនៅកម្ពុជាផងដែរ។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានផ្តល់ការស្វាគមន៍ចំពោះគណៈប្រតិភូមកពីក្រុមហ៊ុន Beijing Sainte Holding Co., Ltd ដែលមានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។ បន្ទាប់មក […]
អានបន្ថែមក្រសួងបរិស្ថាន គ្រោងចែកកូនឈើ ៣លានដើម ដល់ពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន បានប្តេជ្ញាលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ខណៈក្រសួងក៏គ្រោងចែកកូនឈើចំនួន ៣លានដើមបន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយលោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏យូរអង្វែងរបស់USAID ក្នុងវិស័យបរិស្ថាននិងសង្គម និងបានចូលរួមគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាសកល។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ដោយនៅឆ្នាំ២០២៥ ក្រសួង គ្រោងចែកកូនឈើចំនួន ៣លានដើម បន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ពីការចាត់វិធានច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានម៉ឹងម៉ាត់ផងដែរ។ ក្រសួងបរិស្ថានបានឱ្យដឹងថា កាលឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបានចែកកូនឈើ ដល់ប្រជាពលរដ្ឋដាំបានរហូត […]
អានបន្ថែម