Bentley Systems បង្ហាញគម្រោងវិស្វកម្មធំៗដោយប្រើកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse

ការបង្កើតបទពិសោធន៍ 3D/4D ដ៏អស្ចារ្យ មើលឃើញពីគំរូពិតនៅក្នុងការងាររចនា សាងសង់ និងប្រតិបត្តិការប្រើប្រាស់ សម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈឌីជីថលភ្លោះ នឹងជួយកែលម្អកិច្ចទំនាក់ទំនងគ្នាក្នុងក្រុមការងារ និងកិច្ចសហប្រតិបត្តិការល្អរវាងអន្តរសា្ថប័ន

ក្រុមហ៊ុន Bentley Systems បានបង្ហាញពីរប្រសិទ្ធិភាពប្រើប្រាស់កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse ដំណើរការដោយ iTwin ដែលជាដំណោះស្រាយសម្រាប់អង្គភាពក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធបង្កើតរូបភាពនិមិ្មតគួរឱ្យទាក់ទាញ ជាមួយល្បឿន និងគុណភាពដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើការសម្រេចចិត្តជាមួយព័ត៌មានប្រសើរជាងមុន និងជាគន្លឹះប្រកួតប្រជែងដើម្បីទទួលបានគម្រោងជាច្រើនទៀត។

កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse គឺជាកម្មវិធីផ្នែកវិស្វកម្មដំបូងគេនៅក្នុងទីផ្សារ ដែលត្រូវបានបង្កើតឡើងនៅលើ Omniverse ដែលជាវេទិកាសម្រាប់បង្កើត និងប្រើប្រាស់នៅក្នុងកម្មវិធី metaverse។ ការរួមបញ្ចូលគ្នានៃ NVIDIA Omniverse និង Bentley iTwin បានផ្តល់ឱ្យយើងទទួលបានបទពិសោធន៍ 3D/4D ពិតៗ ដើម្បីមើលឃើញពីគំរូហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះប្រសើរជាងមុន។ សមត្ថភាពរួមបញ្ចូលគ្នាកំពុងផ្តល់នូវបទពិសោធន៍ថ្មី និងលទ្ធផលមិនគួរឱ្យជឿសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងមានលក្ខណៈស្មុគស្មាញបំផុតមួយចំនួនជុំវិញពិភពលោកយើងនេះ។

ការចាប់ផ្តើមប្រើប្រាស់ LumenRT សម្រាប់ NVIDIA Omniverse ដំបូង គឺក្រុមហ៊ុនវិស្វកម្ម Brigantium ជាក្រុមហ៊ុនម៉ៅការសាងសង់សំណង់វិស្វកម្ម និងផ្តល់សេវាកម្មប្រឹក្សាគម្រោងដ៏ធំមួយ បានយកវាទៅប្រើលើគម្រោងរោងចក្រថាមពល ITER នៅភាគខាងត្បូងប្រទេសបារាំង ជាកន្លែងដែលប្រទេសចំនួន 35 កំពុងសហការគ្នាដើម្បីបង្កើតម៉ាស៊ីន tokamak ដើម្បីបង្ខាំង plasm aដោយប្រើដែនម៉ាញេទិកក្នុងទម្រង់ជានំដូណាត់ដ៏ធំបំផុតរបស់ពិភពលោក និងជាឧបករណ៍បង្កើត fusion ដំបូងគេដើម្បីលាយបញ្ចូលគ្នាផលិតចេញជាថាមពលវិជ្ជមានសុទ្ធនៅក្នុងដែន plasma។ ទោះបីជាភាសាទំនាក់ទំនងផ្លូវការសម្រាប់គម្រោង ITER ជាភាសាអង់គ្លេសក៏ដោយ ប៉ុន្តែមានបុគ្គលិកដែលប្រើភាសាកំណើតមានច្រើនជាង 45 ភាសានៅក្នុងការទាក់ទងគ្នាក្នុងការិយាល័យកណ្តាល ហើយអ្វីដែលស្មុគស្មាញក្នុងការធ្វើការួមគ្នា គឺថាមិនមែនអ្នកចូលរួមទាំងអស់សុទ្ធតែទម្លាប់ក្នុងការបកស្រាយគំនូរ 2D និងគំនូសតាង Gantt ជាភាសាអង់គ្លេសនោះទេ។

ដើម្បីជម្នះឧបសគ្គភាសា និងការប្រាស្រ័យទាក់ទងទាំងនេះ ក្រុមហ៊ុន Brigantium បានប្រើប្រាស់ LumenRT សម្រាប់ NVIDIA Omniverse ដើម្បីផ្តល់នូវគំរូអន្តរកម្ម 4D ដែលជួយនូវការទំនាក់ទំនងគ្នាដោយវិចារណញាណសម្រាប់អ្នកគ្រប់គ្នាដែលធ្វើការលើគម្រោង ដែលជំរុញការទំនាក់ទំនងគ្នាកាន់តែប្រសើរ។ ក្រុមហ៊ុន Brigantium រំពឹងថា កំណើនការចូលរួមរបស់អ្នកប្រើប្រាស់ និងមតិកែលម្អនឹងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង និងពេលវេលាប្រតិបត្តិលឿនជាងមុន កាត់បន្ថយកំហុស និងថយចុះនូវការបាត់បង់ពេលវេលា ដែលធ្វើឱ្យប្រសិទ្ធភាពការងារក្នុងក្រុមសរុប កើនឡើងរហូតដល់ 80%។

“អានុភាពនៃកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse រួមផ្សំជាមួយ iTwin Platform នឹងអនុញ្ញាតឱ្យក្រុមការងារគម្រោងរបស់យើងអាចធ្វើការរួមគ្នាដោយងាយស្រួលនូវគំរូពីឧបករណ៍ឌីហ្សាញជាច្រើន ហើយបង្កើតគំរូរូបភាពដែលអាចមើលឃើញពីវិធីការងារវិស្វកម្មប្រកបដោយភាពជាក់លាក់ និងផ្តោតសំខាន់ដល់គោលគំនិតនៃការរចនាគម្រោង។ ប្រភេទគំរូរូបភាពដែលអាចមើលឃើញទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការយល់គម្រោង” នេះបើបានសម្តីលោក Lynton Sutton នាយកគ្រប់គ្រងនៃក្រុមហ៊ុនវិស្វកម្ម Brigantium។ “កាលពីមុន យើងពឹងផ្អែកលើអ្នកឯកទេសដែលត្រូវបានលះបង់ពេលវេលាសុទ្ធ និងការខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកការបង្កើតគម្រោងសំខាន់ៗទាំងនេះ។ តែវាមិនមានប្រសិទ្ធភាពណាស់ណាទេ ប៉ុន្តែចាំបាច់។ ឥឡូវនេះ ជាមួយនឹងកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse អ្នកគ្រប់គ្នានៅក្នុងគម្រោងអាចបង្កើតរូបភាពមើលឃើញដ៏គួរឱ្យជក់ចិត្តដោយប្រើរយៈពេលខ្លី និងគុណភាពខ្ពស់ជាងអ្វីដែលអាចធ្វើបានពីមុន។

កម្មវិធី LumenRT សម្រាប់ NVIDIA Omniverse ក៏កំពុងនាំមកនូវការច្នៃប្រឌិតថ្មីដល់គម្រោង Tuas Water Reclamation Plant (TWRP) ដែលកំពុងសាងសង់ដោយ PUB សម្រាប់ទីភ្នាក់ងារគ្រប់គ្រងទឹកស្អាតសិង្ហបុរី។ អ្វីដែលអស្ចារ្យ គឺជំហានដ៏ធំមួយឆ្ពោះទៅរកការកាត់បន្ថយការបំពុលទឹក។ TWRP គឺជាគម្រោងមេហ្គាពហុជំនាញមួយប្រភេទ ដើម្បីសាងសង់កន្លែងប្រព្រឹត្តកម្មទឹកសំណល់ក្នុងគ្រួសារ និងសម្រាប់ឧស្សាហកម្ម។ វិសាលភាព និងភាពស្មុគស្មាញនៃគម្រោងនេះ បានបង្ហាញពីបញ្ហាប្រឈមធំៗក្នុងការសម្របសម្រួល និងការប្រាស្រ័យទាក់ទងគ្នារវាងអ្នកម៉ៅការ 16ក្រុមផ្សេងៗគ្នាលើការរចនា និងការសាងសង់ ដែលតំណាងឱ្យ 3,500 គំរូ BIM ដាច់ដោយឡែកៗពីគ្នា។ “ការរៀបចំកម្មវិធីត្រួតពិនិត្យប្រចាំខែដល់ភាគីពាក់ព័ន្ធ ធ្លាប់ចំណាយពេលវេលាច្រើន – ដើម្បីប្រមូលផ្តុំ និងរៀបចំទិន្នន័យគំរូទាំងអស់ និងបង្កើតការបង្ហាញជាមួយវីដេអូដើម្បីចែករំលែកគ្រប់ភាគី។ ប៉ុន្តែជាមួយនឹងការគ្រប់គ្រងគំរូ BIM របស់ ProjectWise ដំណើរការដោយ iTwin ការប្រមូលផ្តុំទិន្នន័យគឺងាយស្រួល” នេះបើតាមលោក OhSung Kwan អ្នកគ្រប់គ្រង TWRP BIM ជាមួយក្រុមហ៊ុន Jacobs ។ “ជាមួយនឹង LumenRT សម្រាប់ NVIDIA Omniverse ការរៀបចំ renders និងផលិតវីដេអូគឺចំណាយពេលតិចជាងមុនច្រើន ហើយយើងអាចស្វែងរកជម្រើសកាន់តែច្រើនជាមួយនឹងបច្ចេកវិទ្យា VR ដ៏អស្ចារ្យ។ ជាមួយនឹងដំណោះស្រាយទាំងនេះរួមគ្នា យើងបានកាត់បន្ថយពេលវេលារៀបចំសម្រាប់វគ្គត្រួតពិនិត្យគំរូ សន្សំការចំណាយលើគម្រោង និងអនុញ្ញាតឱ្យមានពេលវេលាបន្ថែមទៀតដើម្បីផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយអតិថិជន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក។

តាមរយៈការប្រើប្រាស់គំរូរួម iTwin ដើម្បីបង្ហាញពីកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse អនុញ្ញាតឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលសម្រួលដល់លំហូរការងារតាមរយៈការមើលឃើញរូបភាពគំរូដោយភ្ជាប់ដោយផ្ទាល់ទៅប្រព័ន្ធឌីជីថលភ្លោះនៃហេដ្ឋារចនាសម្ព័ន្ធរួមតែមួយ ដូច្នេះនៅពេលដែលការផ្លាស់ប្តូរកើតឡើង ពួកវាត្រូវបានធ្វើសមកាលកម្ម (synchronized) ដោយស្វ័យប្រវត្តិ និងអនុញ្ញាតឱ្យភាគីពាក់ព័ន្ធគម្រោងអាចពិនិត្យមើលសុវត្ថិភាពឡើងវិញដើម្បីធានាគុណភាព និងការផ្លាស់ប្តូរការឌីហ្សាញ។ ក្រុមការងារគម្រោងក៏អាចបង្កើតបទពិសោធន៍នៃការរចនារូបនិម្មិត VR និងការពិតបន្ថែម AR សម្រាប់ភាគីពាក់ព័ន្ធផងដែរ ដោយវាអាចបង្កើនសមត្ថភាពក្នុងការស្វែងរកកាន់តែប្រសើរឡើងសម្រាប់ការមើលរូបភាពគំរូពិតនៃគម្រោង។ នៅពេលដែលគម្រោងកាន់តែធំ និងស្មុគ្រស្មាញជាងមុន បទពិសោធន៍នៃការរចនារូបនិម្មិត VR និងការពិតបន្ថែម AR តាមរយៈឧបករណ៍ស្មាតហ្វូន នឹងជួយទាក់ទាញចំណាប់អារម្មណ៍អ្នកមើល ដែលនេះជាការប្រកួតប្រជែងឈានមុខគេ។

ខណៈពេលដែលក្រុមហ៊ុន Brigantium និង PUB កំពុងទទួលបានអត្ថប្រយោជន៍ពីការទំនាក់ទំនង និងការសហការកាន់តែប្រសើរឡើង ក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាជំនាញវិស្វកម្ម WSP ក៏បានប្រើប្រាស់ LumenRT នៃ NVIDIA Omniverse និង iTwin Platform ជាកម្មវិធីទាក់ទាញសម្រាប់ការដេញថ្លៃឈ្នះគម្រោងថ្មីៗផងដែរ។ WSP កំពុងប្រើប្រាស់ LumenRT នៃ NVIDIA Omniverse ដើម្បីផលិតរូបភាពដ៏គួរឱ្យទាក់ទាញសម្រាប់គម្រោង I-5 Interstate Bridge Replacement (IBR) ដែលមានតម្លៃរាប់ពាន់លានដុល្លារឆ្លងកាត់រវាងរដ្ឋ Oregon និង Washington នៅក្នុងសហរដ្ឋអាមេរិក។ បើយើងពិនិត្យមើលស្ពាន Interstate ដែលមានស្រាប់ បានបម្រើជាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់សេដ្ឋកិច្ចក្នុងតំបន់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់នេះមិនគ្រប់គ្រាន់សម្រាប់ចរាចរណ៍ទំនើបនោះទេ ហើយក៏ប្រឈមនឹងហានិភ័យនៃការដួលរលំក្នុងករណីមានការរញ្ជួយដីដ៏ធំផងដែរ។

ដូចនេះហើយ បានជានាយកដ្ឋានដឹកជញ្ជូនរដ្ឋវ៉ាស៊ីនតោន (WSDOT) និងនាយកដ្ឋានដឹកជញ្ជូនរដ្ឋអូរីហ្គិន (ODOT) កំពុងគាំទ្រដល់ការប្រើប្រាស់ឌីជីថលភ្លោះដែលត្រូវបានបង្កើតឡើងនៅលើវេទិកា iTwin ពេញលេញ ដើម្បីបង្ហាញជាសាធារណៈជាមួយនឹងគំនិត តាមរយៈការរចនាលម្អិត ចូលទៅក្នុងការសាងសង់ និង ការសន្មត់សម្រាប់ប្រតិបត្តិការបន្ត សម្រាប់ការគ្រប់គ្រងស្ពាននេះនាពេលអនាគត។ អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនចំពោះវិធីសាស្រ្តនេះគឺថា វាអនុញ្ញាតឱ្យ WSP ធ្វើសមកាលកម្ម (synchronized) សំណុំការផ្លាស់ប្តូរ និងបង្កើតរូបភាពដែលអាចមើលឃើញអនាគតដូចក្នុងបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សដោយមិនចាំបាច់ចំណាយពេលទាញទិន្នន័យចេញចូលឡើយ។

“ក្រុមហ៊ុន WSP បានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់កម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះនេះដើម្បីផ្តល់ផលប្រយោជន៍ឱ្យបានច្រើន និងបង្កើតរូបភាពមើលឃើញដ៏គួរឱ្យទាក់ទាញ បានឆាប់រហ័ស និងងាយស្រួលជាមុន ដោយផ្តល់ជូនភាគីពាក់ព័ន្ធអាចទទួលបានព័ត៌មាន និងប្រៀបបានចូលរួមក្នុងគម្រោងបានគ្រប់ពេលវេលាតាមរយៈការឆ្នៃប្រឌិតខាងលើ ហើយនេះជាគន្លឹះដែល WSP ដេញថ្លៃឈ្នះគម្រោងដ៏ធំនេះ។” នេះបើតាមការលើកឡើងរបស់លោក Tom Coleman អនុប្រធាន WSP ប្រចាំសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា “លំហូរការងាររបស់ Bentley ក្នុងដំណាក់កាលរៀបចំប្លង់គំនិត បានអនុញ្ញាតឱ្យយើងចូលរួមជាមួយភាគីពាក់ព័ន្ធបានយល់គ្នាយ៉ាងឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាព។ យើង​អាច​ផលិត​គំនិត​ច្នៃ​ប្រឌិត​បានច្រើន​ជាង​គំនិតដែលយើង​ធ្លាប់​ប្រើពី​បុរាណ។

ការបកស្រាយខាងលើនេះជាប្រវត្តិរឿងនៃការចាប់ផ្តើមដោយជោគជ័យចេញពីការប្រើកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse ដែលឥឡូវនេះ គឺត្រូវបានប្រកាសប្រើជាផ្លូវការ។

“លទ្ធផលដែលសម្រេចបានដោយអ្នកប្រើប្រាស់ដំបូងបង្អស់នៃកម្មវិធី LumenRT សម្រាប់ NVIDIA Omniverse បានបង្ហាញពីអត្ថប្រយោជន៍ពិសេសមួយសម្រាប់ក្រុមការងារក្នុងគម្រោងដែលធ្វើការជាមួយប្រព័ន្ធឌីជីថលភ្លោះក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវលំហូរការងារឌីជីថលភ្លោះថ្មីដ៏មានអានុភាពដែលធ្វើឱ្យគេអាចមើលឃើញរូបភាព និងមានអត្ថប្រយោជន៍ដើម្បីអនុវត្តលើគម្រោងគ្រប់ខ្នាត” ។ នេះបើតាមការបញ្ជាក់របស់ Lori Hufford អនុប្រធានកិច្ចសហប្រតិបត្តិការផ្នែកវិស្វកម្ម នៃក្រុមហ៊ុន Bentley System។

ការរួមបញ្ចូលគ្នានៃ iTwin និង NVIDIA Omniverse បានផ្តល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ទទួលបានប្រសិទ្ធភាពខ្ពស់ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អង្គភាពដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ProjectWise ដំណើរការដោយ iTwin ប្រើប្រាស់ schemas ហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ដើម្បីតម្រឹមទិន្នន័យ និងឯកសាររចនាតាមរយៈវិញ្ញាសាជាច្រើន ដោយគូសផែនទីព័ត៌មានទៅជាគ្រោងការណ៍ទូទៅដែលបើកចំហ និងអាចអភិវឌ្ឍពង្រីកបន្ថែមបាន។ លទ្ធផលគឺទិន្នន័យទាំងអស់ត្រូវបានរក្សាទុក និងមិនបាត់បង់នៅតាមផ្លូវឡើយ ហើយវាអាចគ្រប់គ្រងទ្រព្យសកម្មដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបានគ្រប់ដំណាក់កាលទាំងអស់។

“ការបង្កើតគំរូរូបភាពតាមលំនាំចាស់សម្រាប់ប្រើក្នុងគម្រោងក្នុងអំឡុងពេលអនុវត្តការងារដែលកំពុងដំណើរការអាចចំណាយពេលច្រើន ជាពិសេសនៅពេលដែលយើងត្រូវការបញ្ចូលគ្នា ឬដាក់ដាច់ដោយឡែកតាមបែបបទ ឬផ្នែកជាក់លាក់នៃគំរូ ដែលមានន័យថា មានឯកសារជាច្រើនដែលត្រូវបែងជាលក្ខណៈ manual។ នេះបើតាមការបញ្ជាក់របស់លោក Jarred Myburg អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ – ឧបករណ៍រចនា & វីហ្សួល នៃក្រុមហ៊ុន Hatch។ សម្រាប់គាត់ “ការតម្រឹមទិន្នន័យគំរូដោយ iTwin បានធ្វើឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ LumenRT សម្រាប់ NVIDIA Omniverse ដែលជួយសម្រួលដល់ការបង្កើតរូបភាពមើលឃើញជា VR នៃផ្នែកផ្សេងៗជាគំរូនៅគ្រប់ដំណាក់កាលផ្សេងៗគ្នា និងប្រាប់ពីប្រវត្តិ និងទិន្នន័យគម្រោងសំខាន់ៗបានលឿនជាងមុននៅក្នុងរូបភាពនោះ ធ្វើឱ្យការមើលឃើញរូបភាពកាន់តែមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ទូទាំងគម្រោង។ ”

“ទំហំ និងភាពស្មុគស្មាញនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានពិពណ៌នានៅទីនេះ បានបង្ហាញពីតម្រូវការសម្រាប់រូបភាពមើលឃើញជា VR តាមពេលវេលាជាក់ស្តែងដែលគាំទ្រដោយ AI ដើម្បីជំរុញការអនុវត្តឱ្យទទួលបានជោគជ័យ និងការផ្តល់គម្រោងទាំងនេះតាមរយៈការប្រាស្រ័យទាក់ទងដែលប្រសើរជាមុនទៅគ្រប់ភាគីពាក់ព័ន្ធ។ មានន័យថា iTwin និង NVIDIA Omniverse ជួយដោះស្រាយបញ្ហាទាំងនេះ” នេះជាការលើកឡើងរបស់លោក Richard Kerris អនុប្រធាននៃប្រព័ន្ធអេកូអភិវឌ្ឍន៍ Omniverse នៃក្រុមហ៊ុន NVIDIA។

ជារួម NVIDIA Omniverse ផ្តល់នូវក្រាហ្វិចសម្រាប់បច្ចេកវិទ្យាសប្បនិម្មិតឆ្លាតវៃ AI-enhanced, ការបង្កើតរូបភាពមើលឃើញតាមពេលវេលាជាក់ស្តែង និងធ្វើគំរូរូបភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ ដែលអនុញ្ញាតឱ្យមាតិកាឌីជីថលមានភាពត្រឹមត្រូវក្នុងកម្រិតវិស្វកម្ម ឬពិនិត្យមើលក្នុងកម្រិតមីលីម៉ែត្រជាមួយនឹងរូបភាពនិម្មិត និងអាចប្រើបាននៅលើឧបករណ៍ជាច្រើន រួមទាំងកម្មវិធី Internet Browserផងដែរ ដូចជា កុំព្យូទ័រ ថេប្លេត និងឧបករណ៍ VR និង AR ពីគ្រប់ទីកន្លែងជាសាកល។

រ៉េអាក់ទ័រកម្តៅ—រូបថតរបស់ Brigantium Engineering

វីដេអូ:រ៉េអាក់ទ័រកម្តៅអន្តរជាតិ—វីដេអូផ្តល់សិទ្ធិដោយ Brigantium Engineering

គម្រោង​ប្រព្រឹត្តកម្មទឹកកខ្វក់ចេញជាទឹកស្អាត​—រូបភាពផ្តល់សិទ្ធិដោយ PUB ទីភ្នាក់ងារទឹកស្អាតសិង្ហបុរី និង Jacobs
រោងចក្រដំណើរការដែលបង្ហាញក្នុង LumenRT សម្រាប់ NVIDIA Omniverse—វីរូបថតរបស់ Hatch

វីដេអូ៖ រោងចក្រដំណើរការដែលបង្ហាញក្នុង LumenRT សម្រាប់ NVIDIA Omniverse—វីដេអូផ្តល់សិទ្ធិដោយ Hatch

វីដេអូ៖ ការណែនាំ LumenRT របស់ Bentley សម្រាប់ NVIDIA Omniverse—វីដេអូផ្តល់សិទ្ធិដោយ Bentley Systems

អំពីក្រុមហ៊ុន Bentley Systems

Bentley Systems (ចុះបញ្ជីហ៊ុន Nasdaq: BSY) គឺជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ដ ដែលផ្តល់កម្មវិធីច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញសាកលលោក – ដោយផ្តោតទាំងសេដ្ឋកិច្ច និងបរិស្ថានពិភពលោក។ ដំណោះស្រាយឈានមុខគេផ្នែកកម្មវិធីកុំព្យូទ័រក្នុងឧស្សាហកម្មរបស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គភាពគ្រប់ទម្រង់ ប្រើប្រាស់សម្រាប់ការរចនា សាងសង់ និងប្រតិបត្តិការគម្រោងក្រោយសាងសង់បញ្ចប់ ដូចជាផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន ទឹកស្អាត និងទឹកកខ្វក់ សាធារណការ ទឹក-ភ្លើង អគារ ទីធ្លាសាធារណៈ ឧស្សាហកម្មរ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ល។ ការផ្តល់ជូនរបស់យើងដែលដំណើរការដោយ iTwin Platform សម្រាប់ឌីជីថលភ្លោះហេដ្ឋារចនាសម្ព័ន្ធ រួមមានកម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងរូបនិម្មិត កម្មវិធី Seequent សម្រាប់អ្នកជំនាញភូមិសាស្ត្រ និង Bentley Infrastructure Cloud គ្របដណ្តប់លើ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និង AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក 5,000 របស់ Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង $1 ពាន់លានដុល្លារនៅក្នុង 194 ប្រទេស។

www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, LumenRT, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងGGGI កំពុងសិក្សាផ្លូវ ៣ខ្សែ ដែលនឹងត្រូវកំណត់ជាផ្លូវរថយន្ដក្រុងអគ្គិសនី នៅក្រុងសៀមរាប

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាសា្ថនអភិវឌ្ឍបៃតង (GGGI) បានចុះសិក្សាកំណត់យកខ្សែរត់​ចំនួន ៣ខ្សែ  និងស្ថានីយរង់ចាំចំនួន ៣៣ទីតាំង សម្រាប់គម្រោងរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។ នេះបើតា​មសិ​ក្ខាសាលាបញ្ចប់គម្រោង នៃការសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀម​រា​ប​ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ បើតាមសិក្ខាសាលានេះ ខ្សែរត់ចំនួន ៣នោះ រួមមាន៖ ខ្សែរត់ទី១ ៖ ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង ខ្សែរត់ទី២ ៖ ផ្លូវក្រវាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង ) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផា មកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ ខ្សែរត់ទី៣ ៖ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍។ គួរបញ្ជាក់ថា គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនីនៅក្នុងក្រុងសៀមរាប […]

គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២​ សម្រេចបាន ៩៧%, គ្រោងបញ្ចប់ទាំងស្រុងនៅខែកក្ដដា ២០២៥នេះ

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយគម្រោងនេះ សម្រេចបាន ៩៧%។ រដ្ឋបាលខេត្តសៀមរាប បានប្រកាសនូវវឌ្ឍនភាពនេះកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា គម្រោងនេះកំពុងដំណើរការទៅមុខយ៉ាងរលូន និងគ្រោងបញ្ចប់ការងារទាំងស្រុងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការងារ​ដែល​កំពុង​បន្ត​ផ្តោត​លើ​ការ​ស្តារ​ទន្លេ និង​ការ​លើក​កម្ពស់​បរិស្ថាន​ជុំវិញ។ ជាការកត់សម្គាល់ ការស្តារស្ទឹងបានឈានដល់ការបញ្ចប់ទាំងស្រុង ខណៈការសាងសង់ទំនប់ទឹកសម្រេចបាន ៩៨%។ ការងារ​ស្ពាន​បេតុង​បាន​៣​ទីតាំង​សម្រេចបាន​៩៧% ហើយ​ការ​ស្ថាបនា​ផ្លូវ​បេតុង​ជិត​រួចរាល់​៩៩% ។ គម្រោងកែលម្អស្ទឹងសៀម ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ គម្រោងស្តារស្ទឹងសៀមរាបដំណាក់កាលទី២ បានទទួលការគាំទ្រពីប្រទេសកូរ៉េ ដើម្បីអនុវត្តផ្នែកសំខាន់ៗចំនួន៤ ក្នុងគោលបំណងកែលម្អបរិស្ថានតាមដងទន្លេ។ នៅពេលដែលគម្រោងកំពុងដំណើរការឆ្ពោះទៅរកការបញ្ចប់ វាសន្យាថានឹងពង្រឹងទាំងគុណភាពអេកូឡូស៊ី និងសោភ័ណភាពក្នុងតំបន់ ផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងអ្នកទស្សនាដូចគ្នា។(អានបន្ថែម) - Video Advertisement -

ត្រឹមថ្ងៃទី២០ ខែមីនា ផ្លូវជាតិលេខ៧ សង់បាន៤៣%, គ្រោងបញ្ចប់មុនផែនការ

គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ពី២គន្លងទៅជា៤គន្លង ក្នុងប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) គិតចាប់ផ្តើមពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារសាងសង់បាន ៤៣% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងឆ្នាំ២០២៦ មុនផែនការដែលបានកំណត់។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង នៅពេលចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមបានលើកឡើងថា បើតាមផែនការដែលបានកំណត់ គម្រោងពង្រីកផ្លូវជាតិលេខ៧នេះ គ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៧។ ដោយឡែកបើផ្អែកតាមសន្ទុះល្បឿន និងភាពមមាញឹកនៃការដ្ឋានសាងសង់កំណាត់ផ្លូវជាតិដ៏សំខាន់នេះ អាចនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ គឺលឿនជាងផែនការដែលបានគ្រោងទុក ដោយបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គម្រោងនេះសម្រេចការងារសាងសង់បាន ៤៣% ហើយ។ ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ […]

ផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ភ្ជាប់មកកម្ពុជា ជាប់គាំងចំពេលមានជម្លោះក្នុងប្រទេស មីយ៉ាន់ម៉ា

ផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ តម្លៃ    ១១៤ ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដ៏សំខាន់ប្រវែង ១៣៦០គីឡូម៉ែត្រ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន និងពង្រឹងវត្តមានពាណិជ្ជកម្មរបស់ឥណ្ឌានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឈមនឹងការបង្អាក់ ដំណើរការយ៉ាងធ្ងន់ធ្ងរ ដោយសារតែអស្ថិរភាពដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។  ជាមួយនឹងការរចនាឡើងជាផ្លូវហាយវេបួនគន្លង ផ្លូវហាយវេត្រីភាគីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ចក្ខុវិស័យប្រើហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រីកឥទ្ធិពលរបស់ឥណ្ឌា ព្រមជាមួយនឹងគោលដៅ ពង្រីកការតភ្ជាប់ផ្លូវទៅកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានប្រវែងសរុប ៣២០០ គីឡូម៉ែត្រថែមទៀតផង នេះបើយោងតាម Nationthailand ចុះថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៥។ ផ្លូវហាយវេដែលមានដើមកំណើតនៅទីក្រុង Moreh ប្រទេសឥណ្ឌា ហើយឆ្លងកាត់ទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា មុនពេលទៅដល់តំបន់ Mae Sot ប្រទេសថៃ គឺជាគំនិតផ្តួចផ្តើម តភ្ជាប់ផ្លូវគោក ដ៏សំខាន់មួយ។ ទោះបីជាសម្រេចបាន ៧០ ភាគរយតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាដោយអាជ្ញាធរ ឥណ្ឌា និងថៃ ក៏ដោយ ប៉ុន្តែផ្នែកសំខាន់នៃគម្រោងផ្លូវនេះនៅលើទឹកដីរបស់មីយ៉ាន់ម៉ា ត្រូវបានបញ្ឈប់ ដោយសារតែ ការព្រួយបារម្ភផ្នែកសន្តិសុខដែលកើតចេញពីរដ្ឋប្រហារយោធាខែកុម្ភៈ […]

រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះ

រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះបណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ គឺស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយពី ADB ដែលចំណាយថវិកាប្រមាណជាង ៧លានដុល្លារ ចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវការហើយ កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានភាគីពាក់ព័ន្ធប្រមាណជាង១០០នាក់។ ឯកឧត្តម ពូ ម៉ានិត អគ្គនាយករងគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណង នៃការការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុងក្រចេះ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុងការពារការជន់លិច ក្នុងរដូវវស្សា ហើយប្រព័ន្ធនេះជួយបញ្ជៀសការលិចលង់ក្នុងក្រុង។ ជាមួយគ្នានេះ ហេង សុថា អភិបាលរងខេត្តក្រចេះ បានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះដែលកំពុងបើកការដ្ឋានសាងសង់នេះ មិនត្រឹមតែជួយការពារទឹកជំនន់ប៉ុណ្ណោះទេ គម្រោងនេះ ក៏នឹងរួមចំណែកលើកកម្ពស់អនាម័យសុខភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូលផងដែរ។ បើតាមក្រសួងសារធារណការ បានបញ្ជាក់ថា ការងារសាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺមាន ៧ផ្នែកធំ គឺ ១.ការសាងសង់អគារស្ថានីយបូមមួយកន្លែងនេះ ៖ មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ ២.មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ ៣.មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ […]

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះសង់បានជិត ៩០%, រដ្ឋគ្រោងបើកឱ្យពលរដ្ឋធ្វើដំណើរបណ្តោះអាសន្ននៅខែកញ្ញាឆ្នាំនេះ!

មកដល់ត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៨៩,៨៤% ហើយបើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងាររបស់ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចបាន ៨៩,៨៤% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩គ.ម និងផ្លូវខ្នែង មានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គ.ម សម្រេចលទ្ធផលបាន ៦២,១០%។ បើតាមការបញ្ជក់របស់ក្រសួង នៅអំឡុងខែឧសភា ឆ្នាំ២០២៥ខាងមុននេះ អាចនឹងមានពិធីប្រសិទ្ធនាមឈ្មោះស្ពាន និងធ្វើការតភ្ជាប់តំណស្ពានចុងក្រោយ ដែលមានការអញ្ជើញចូលរួមដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ៕ គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។ គួររំលឹកថា គម្រោងសង់ស្ពាននេះមានតម្លៃ […]