ភ្ញៀវ ៦ម៉ឺននាក់ចូលរួមក្នុងពិធីតាំងពិព័រណ៍ក្រុងសៀងហៃ

ពិធីតាំងពិព័រណ៍សំណង់អន្តរជាតិ និងពាណិជ្ជកម្មសំណង់ ២០១៦ បានស្វាគមន៍ភ្ញៀវ ៦ម៉ឺននាក់ក្នុង រយៈពេល ៤ថ្ងៃពេញ ពីថ្ងៃទី ២៣ ដល់ ២៦ មីនា នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិក្នុងទីក្រុងសៀងហៃ។ ក្រុមហ៊ុនជាង 400 បានដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍ដ៏ធំបំផុតមួយនៅក្នុងប្រទេសចិនលើផ្ទៃដី ៨ម៉ឺនម៉ែត្រការ៉េ ដោយបង្ហាញគ្រឿងសង្ហារឹម ទ្វារនិងបង្អួច គ្រឿងដែក ផ្ទះគំរូ គ្រឿងម៉ាស៊ីន និងការតុបតែងជញ្ជាំង។ លោក Liu Xiaomin ប្រធាននៃ CBD-IBCTF បានថ្លែងថា “CBD-IBCTF (សៀងហៃ) មិនមែនមានបំណងត្រឹមតែលើកទឹកចិត្តដល់ការធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសំណង់ និងតុបតែងផ្ទះអន្ដរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់កសាងវេទិកាមួយ ដែលជាកន្លែងមនុស្សគ្រប់រូបអាចធ្វើការទំនាក់ទំនងជាមួយគ្នា និងរៀនពីអ្វីដែលថ្មីអំពីឧស្សាហកម្មមួយនេះ។”

អាន​បន្ថែម

សម្លៀកបំពាក់ដែលអាចស្រូបយកញើសចេញ ឈ្នះរង្វាន់

ក្រុមហ៊ុនហុងកុងបានឈ្នះរង្វាន់អន្ដរជាតិកិត្យានុភាព បន្ទាប់ពីបានបង្កើតសម្លៀកបំពាក់ខ្យល់សម្រាប់កម្មករសំណង់ដើម្បីកាត់បន្ថយឧប្បត្តិហេតុដែលទាក់ទងនឹងកំដៅនៅក្នុងបរិស្ថានដែលក្តៅ និងមានសំណើមខ្ពស់។ កំដៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងនាំឲ្យមានការកើនឡើងនៃឧប្បត្តិហេតុសុខភាព ដែលទាក់ទងនឹងកំដៅនៅក្នុងឧស្សាហកម្មសំណង់ ច្រើនជាងនៅក្នុងឧស្សាហកម្មដទៃទៀតដោយសារតែកម្មករសំណង់ ជាញឹកញាប់ដោះអាវរបស់ពួកគេចេញពេលធ្វើការ។ ឯកសណ្ឋានខ្យល់ថ្មីរបស់សាកលវិទ្យាល័យពហុបច្ចេកទេសហុងកុងសម្រាប់កម្មករសំណង់ បានឈ្នះរង្វាន់កំពូលនៅកម្មវិធីប្រគល់ពានរង្វាន់ច្នៃប្រឌិត និងស្រាវជ្រាវអន្ដរជាតិ។ ការសាកល្បងនៅទីវាលបានបង្ហាញថា 87% នៃកម្មករ 189នាក់ បាននិយាយថា ពួកគេពេញចិត្តពាក់សម្លៀកបំពាក់ថ្មីនេះ ពីព្រោះវាធ្វើឲ្យពួកគេត្រជាក់ ស្ងួត និងមានផាសុខភាព ដោយមិនប៉ះពាល់ដល់ការចល័ត ឬការអនុវត្តការងារ។

អាន​បន្ថែម

គម្រោងផ្លូវដែកឥណ្ឌូនេស៊ីផ្អាក ៥ថ្ងៃ ក្រោយ

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្អាកការងារលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនពីហ្សាកាតាទៅបានឌុង គ្រាន់តែប្រាំថ្ងៃបន្ទាប់ពីពិធីបញ្ចុះបឋមសីលានេះ។ ដំណើរការដេញថ្លៃសម្រាប់គម្រោង ៥ ពាន់លានដុល្លារ​ បានបង្ហាញថា​ រដ្ឋាភិបាលបានបញ្ឈប់ការដេញថ្លៃជាលើកដំបូងដោយលំអៀងទៅក្រុមហ៊ុនក្នុងស្រុកដែលឋិតក្នុងបន្ទាត់តម្លៃថោកជាងគេមុននឹងប្រគល់កិច្ចសន្យាជាចុងក្រោយដល់ក្រុមហ៊ុនមកពីប្រទេសចិន និងជប៉ុនដែលប្រកួតប្រជែងយ៉ាងជូរចត់។ ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានបញ្ជាក់ថានៅចុងខែមករានេះ ការវិនិយោគទុនរួម រវាងប្រទេសចិន និងឥណ្ឌូនេស៊ី មិនទាន់បានដាក់បញ្ចូលក្រដាសស្នាមសម្រាប់ការអនុញ្ញាតសាងសង់នៅឡើយទេ។ លើសពីនេះទៀត កិច្ចព្រមព្រៀងសម្បទានបានបន្សល់នូវបញ្ហាមិនទាន់ដោះស្រាយ ដែលទាក់ទងទៅនឹងហានិភ័យនៃកំហុស និងរយៈពេលនៃសម្បទាន ព្រមទាំងដីដែលបាន ផ្តល់សម្រាប់ការសាងសង់ស្ថានីយ៍។

អាន​បន្ថែម

AIIB បើកទ្វារស្វាគមសម្រាប់អាជីវកម្ម

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបើកសម្ពោធជាផ្លូវការនូវធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាស៊ី (ហៅកាត់ថា AIIB) នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៦ ខែមករា ក្នុងគោលបំណងផ្លាស់ប្តូរតុល្យភាពនៃអំណាចសេដ្ឋកិច្ចសកល។ លោក ស៊ី ជីនពីង​ បានថ្លែងក្នុងពិធីសម្ពោធថា តម្រូវការហិរញ្ញប្បទានរបស់អាស៊ីសម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ គឺពិតជាធំធេងណាស់ ហើយធនាគារនឹងមានបំណងវិនិយោគលើគម្រោងដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាប។ ធនាគារ AIIB ដែលគ្រប់គ្រងដោយចិន មានដើមទុន ១០០ ពាន់លានដុល្លារ ហើយនឹងរំពឹងឲ្យខ្ចី ១០ ទៅ ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ ៥ ឬ ៦ឆ្នាំដំបូង ហើយនិងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៦ នេះ។ មិនទាន់មានគម្រោងវិនិយោគទុនណាមួយត្រូវបានប្រកាសនៅឡើយទេ ទោះបីជាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជារំពឹងថា នឹងអាចទទួលបានការផ្គត់ផ្គង់ថវិកាក៏ដោយ។

អាន​បន្ថែម