ព័ត៌មានក្នុងស្រុក
សម្តេច៖ សាច់ប្រាក់ពលកម្ម ១០០លានដុល្លារ បង្កើតការងារផង អភិវឌ្ឍនៅមូលដ្ឋានផង
គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទប្រមាណ ១០០លានដុល្លារ ដែលរដ្ឋាភិបាលបានផ្ដល់ជូន មិនត្រឹមតែអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទេ ថែមទាំងអាចផ្ដល់ការងារដល់ប្រជាជនទៀតផង។ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែនបានឲ្យដឹងយ៉ាងដូច្នេះ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ។ សម្ដេចបានលើកឡើងថា រដ្ឋាភិបាលមិនដែលប្រកាសបិទសេដ្ឋកិច្ចម្ដងណាទេ។ ម៉្យាងទៀត ដំណើរហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ពិសេសព្រលានយន្ដហោះភ្នំពេញ ដែលសម្ដេចទើបតែបានចុះពិនិត្យពេលកន្លងទៅ ក៏ដូចជាបណ្ដាគម្រោងផ្លូវនៅព្រះសីហនុ គម្រោងស្ពានឆ្លងទន្លេមេគង្គ នៅតែបន្តដំណើរជាធម្មតាទោះបីមានវិបត្តិកូវីដក៏ដោយ និងអាចស្រូបកម្លាំងពលកម្មបានយ៉ាងច្រើនទៀតផង។ សម្ដេចបានថ្លែងថា៖ «យើងបាន បោះទុនមួយរយលានដុល្លារចុះទៅជនបទ អ្នកបាត់បង់ការងារធ្វើក៏អាចរកការងារធ្វើនៅទីនោះបានដែរ។ ដូច្នេះមានការងារធ្វើនៅទីនោះ ១០០លានដុល្លារសាច់ប្រាក់ពលកម្ម គឺផ្ដល់ជូនប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយ ជីកស្រះ ដើម្បីយកទឹកទៅស្រោចស្របហើយផលប្រយោជន៍បានទៅលើហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ជាច្រើនបានមកដល់ហោប៉ៅ របស់ប្រជាពលរដ្ឋផង។» សូមរម្លឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបនឹងបានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាមេរិក សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ […]
អានបន្ថែមទំនប់ស្តុកទឹកតម្លៃជាង ១០០ លានដុល្លារ នៅព្រះវិហារសម្រេចបាន ៤១,៥% ហើយ
គម្រោងអភិវឌ្ឍន៍ទំនប់ស្តុកទឹកតម្លៃជាង ១០០ លានដុល្លារ អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,៩ លានម៉ែត្រគូប ដែលចាប់ផ្ដើមការដ្ឋានកាលពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះសម្រេចការដ្ឋានបាន ប្រមាណ ៤១, ៥% ហើយ។ នេះបើយោងតាមការចុះផ្សាយព័ត៌មានពីរដ្ឋបាលខេត្តព្រះវិហារ ព្រឹកថ្ងៃទី ២៥ មិថុនា ២០២០នេះ។ គម្រោងអភិវឌ្ឍន៍ទំនប់ស្តុកទឹកនេះ សាងសង់ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. មានរយៈពេលសាងសង់ សរុបមានចំនួន ៣៩ ខែ ហើយគ្រោងនឹងបង្ហើយរួចរាល់នៅឆ្នាំ ២០២២ នេះ។ ទំនប់រក្សាទឹកនេះ អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,៩ លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ ១៤៣.៣២៣ ហិកតា នៅរដូវវស្សា និងប្រមាណ ២២.៨៧៨ ហិកតា នៅរដូវប្រាំង។ និយាយអំពីអត្ថប្រយោជន៍វិញ ជាមួយនឹងសមត្ថភាពស្តុកទឹកដ៏ធំនេះ […]
អានបន្ថែមក្រុមហ៊ុនជប៉ុនវិនិយោគគម្រោងអេកូទេសចរណ៍ លើដី ១ ម៉ឺនហិកតានៅ គិរីរម្យ
គម្រោងរបស់ក្រុមហ៊ុនជប៉ុន គិរីរម្យសម្រាប់គ្រប់គ្នា (Kirirom for Everyone) នឹងប្រែក្លាយផ្ទៃដី ១ ម៉ឺន ហិកតា ស្ថិតនៅតំបន់ភ្នំគិរីរម្យឲ្យទៅជាតំបន់មជ្ឍមណ្ឌលសិក្សាវិទ្យាសាស្ត្រ និងអេកូទេសចរណ៍។ គម្រោងដែលហ៊ុមព័ទ្ធដោយព្រៃស្រល់ និងជើងភ្នំ ស្ថិតក្នុងតំបន់គិរីរម្យ ខេត្តកំពង់ស្ពឺនេះ រួមបញ្ចូលទាំងវិទ្យាស្ថាន មណ្ឌលកម្សាន្ត ផ្ទះលំហែ ដែលមានលក្ខណៈជាអេកូទេសចរណ៍ផងដែរ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹង និងលើកកម្ពស់គុណតម្លៃវិស័យអប់រំបច្ចេកវិទ្យាព័ត៌មាន និងវិស័យអេកូទេសចរណ៍ ដែលនឹងក្លាយជាកន្លែងសម្រាកសិក្សាសម្រាប់ និស្សិតកម្ពុជា រួមទាំងនិស្សិតជប៉ុន និងបរទេសទៀតផង។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Bekku Kenzaburo អនុប្រធានក្រុមហ៊ុនជប៉ុន A2A Town Cambodia Co., Ltd កាលពីថ្ងៃទី ២២ មិថុនា ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ដែងការគាំទ្រចំពោះ គម្រោងនេះ និងបានបង្ហាញពីឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យទើបបានបញ្ចូលទៅក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ […]
អានបន្ថែមសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ នឹងមានវត្តមាននៅខេត្តតាកែវឆាប់ៗនេះ
សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ ទំហំប្រមាណ ៥០ ០០០ ម៉ែត្រក្រឡា កំពុងចាប់ផ្ដើមស្ដារអាងទឹកបឹងទន្លាប់ ឈូសឆាយចាក់បំពេញអាចម៍ដី និងត្រៀមបង្ហាញរូបរាងក្នុងស្រុកគីរីវង់ ខេត្តតាកែវ នាពេលឆាប់ៗនេះ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលស្រុកគិរីវង់ សួនវប្បធម៌នេះ មានប្រវែង ៥០០ ម៉ែត្រ និងទទឹង ១០០ ម៉ែត្រ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅចំណុចអាងបឹងទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលជាការឧបត្ថម្ភគាំទ្រថវិកាសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់ សម្ដេចវិបុលបញ្ញា សុខ អាន។ តាមប្លង់គម្រោង សួននេះនឹងត្រូវបានរៀបចំឲ្យមានការសាងសង់នូវរូបបដិមា សម្ដេចវិបុលបញ្ញា សុខ អាន បណ្ណាល័យ ទីលានកីឡា កន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និងក្មេងលេង រោងទូក ង កន្លែងឆ្លុះកែវយឹត ចំណតរថយន្ត និងទោចក្រយានយន្ត ផែ ទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្ធពិធីផ្សេងៗ។ សម្រាប់ដំណើរការសាងសង់វិញ បច្ចុប្បន្ននេះ […]
អានបន្ថែមផ្ទៃបឹងជើងលោងទំហំប្រមាណ ១៤០០ ហិចតា នឹងត្រូវស្តារ យកដីចាក់បំពេញព្រលានយន្តហោះថ្មី
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់ក្រុមហ៊ុន OCIC ជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និង ផលចំណេញសម្រាប់ការសង់ព្រលានយន្តហោះថ្មីនេះផងដែរ។ ថ្លែងក្នុងឱកាសចុះពិនិត្យ ដំណើរការសាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានស្នើដល់អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC ឱ្យជួយស្តារបឹងជើងលោងឱ្យជ្រៅថែមទៀត ហើយយកដីពីការស្តារបឹងនេះ មកចាក់ធ្វើព្រលានយន្តហោះថ្មី។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអត្ថប្រយោជន៍នៃការស្តារបឹងនេះ យ៉ាងដូច្នេះថា ៖ «ខ្ញុំបានប្រាប់ លោក ពុង ឃាវសែ ឱ្យជួយជីកបឹងជើងលោងឱ្យជ្រៅ ហើយយកអាចម៍ដី មកចាក់ឱ្យព្រលានយន្តហោះ។ ហេតុអីបានជាខ្ញុំត្រូវរំលឹករឿងនេះ បឹងជើងលោងនេះមានតួនាទីសំខាន់ណាស់ ដែលវាទាក់ទងទៅខេត្តដល់ទៅ ២ ស្រុក ៣ (ស្រុក២ នៅខេត្តតាកែវ ហើយស្រុកស្អាង១ ទៀត នៅខេត្តកណ្តាល)»។ សម្តេចបានបញ្ជាក់យ៉ាងលម្អិត ពីគុណប្រយោជន៍នៃបឹងជើងលោង នេះដែរថា «បឹងនេះជាប្រភពនៃការដោះស្រាយទឹក […]
អានបន្ថែមសម្ដេច ហ៊ុនសែន៖ ព្រលានយន្តហោះពោធិ៍ចិនតុងនឹងប្តូរមុខងារ បន្ទាប់ពីព្រលានយន្តហោះថ្មីសាងសង់រួច
បន្ទាប់ពីបញ្ចប់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសរក្សាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនៅដដែល តែអាចនឹងប្ដូរមុខងារឲ្យទៅជាព្រលានសម្រាប់យោធា ការហោះហើរក្នុងប្រទេស ដំណឹកជញ្ជូនសម្ភារៈផ្លូវអាកាស ទីធ្លាសម្រាប់យន្តហោះឯកជន (Private Jet) ចុះចត និងសម្រាប់ទទួលឥស្សរជនបរទេស មកកាន់កម្ពុជាជាដើម។ ការប្រកាសនេះធ្វើឡើង ក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ។ សម្តេចបានថ្លែងថា៖ «ខ្ញុំឆ្លៀតបកស្រាយបន្តិច អាចចោទជាសំណួរថា ចុះបិទអាចាស់ហើយ? បើកអាថ្មីអញ្ចឹង អាចាស់ទុកធ្វើអី? តាមការគិតជាបឋមរបស់ខ្ញុំ អាចាស់ត្រូវតែទុកជាព្រលានយន្តហោះដដែល ប៉ុន្តែមុខងាររបស់វា ទី ១ ជាព្រលានយោធាកងទ័ព គឺនៅតែជាព្រលានយោធាដដែល យើងមិនអាចយកព្រលានយោធាយកមកដាក់ទីនេះទេ(ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី) គឺទុកនៅឯនោះ (ព្រលានយន្តហោះពោធិ៍ចិនតុង)។» មុខងារទី ២ គឺប្រើប្រាស់សម្រាប់ហោះហើរក្នុងផ្ទៃប្រទេស ទៅកាន់ខេត្តសៀមរាប ព្រះសីហនុ និងព្រលានយន្តហោះពីទៀត ដែលរដ្ឋាភិបាលកំពុងតែរៀបចំគឺ ព្រលានយន្តហោះនៅ ខេត្តបាត់ដំបង និងរតនគិរី។ សម្ដេចបន្ថែមថា៖ «ទី ៣ យើងប្រើសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឯចុងក្រោយយើងប្រើសម្រាប់អាJet Flight […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ទទួលវិញ្ញាបនបត្រផែនការមេ
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់វិញ្ញាបនបត្រផែនការមេសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី (AIAI) ដែលគ្រោងនឹងបញ្ជប់ការសាងសង់ឆ្នាំ២០២៣ នេះ។ ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់ វិញ្ញាបនបត្រផែនការមេ ដល់លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Angkor International Airport Investment ដែលកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី។ នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្ងៃ១៩ មិថុនា ២០២០នេះ។ ពាក្យព័ន្ធនឹងគោលបំណងនៃវិញ្ញាបនបត្រផែនការមេនេះ លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យ លេខាធិការដ្ឋានអាកាសចរស៊ីវិលប្រាប់ទស្សនាវដ្ដីសំណង់ និង អចលនទ្រព្យនៅថ្ងៃទី ១៩ ខែ មិថុនា នេះថា ផែនការមេនេះ គឺផែនទីបង្ហាញផ្លូវក្នុងការសាងសង់គម្រោងណាមួយដែលកំណត់ពេលវេលាទំហំផ្លូវ និងទឹកប្រាក់របស់គម្រោងនីមួយៗ។ លោកបានឲ្យដឹងថា “ជាទូទៅ កាតព្វកិច្ចរបស់រដ្ឋត្រូវតែផ្ដល់នូវការទទួលស្គាល់នូវគម្រោងណាមួយ ហើយ គម្រោងនេះស្ថិតនៅក្រោមការតម្រង់ទិសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ដូច្នេះ ហើយ រដ្ឋលេខាធិការអាកាសចរ គ្រាន់តែផ្ដល់នូវការទទួលស្គាល់កម្រិតបច្ចេកទេសប៉ុណ្ណោះ។ […]
អានបន្ថែមបាត់ដំបងកំពុងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់
គម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់ ប្រមាណ ១ ២០០០ លីត្រក្នុងមួយថ្ងៃគ្រោងនឹងសាងសង់ នៅចុងឆ្នាំ ២០២០ នេះ ហើយគ្រោងដាក់ដំណើរការ នៅឆ្នាំ ២០២២ ខាងមុខនេះ។ រដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងរៀបចំអភិវឌ្ឍប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ ដើម្បីការអភិវឌ្ឍទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អនិងដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការវិនិយោគនានា មាននៅក្នុងក្រុងបាត់ដំបង។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ១៩ នេះថា គម្រោងលូ និងស្ថានីយប្រព្រឹតិ្តកម្មទឹកកខ្វក់នេះ គ្របដណ្តប់ ក្នុងសង្កាត់ចំនួន ៣ និងភូមិចំនួន ១០ ក្នុងទីក្រុងបាត់ដំបង។ ឯកឧត្តមថ្លែងថា៖ “ជាផ្នែកមួយនៃការគ្រប់គ្រងទីក្រុងប្រកបដោយបរិស្ថានល្អ អនាម័យក្រុង គម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មនេះ មានសារៈសំខាន់ សម្រាប់ការរស់ប្រជាពលរដ្ឋ និងលើកសោភណភាពទីក្រុង។ តាមរយៈគម្រោងនេះ យើងនឹងញែកទឹកភ្លៀង និងទឹកស្អុយ ហើយចម្រុះអោយបានស្អាត មុនបង្ហូរចូលទៅស្ទឹង”។ ឯកឧត្តម បន្តថា៖ “គម្រោងនេះនឹងធ្វើឲ្យក្រុងបាត់ដំបងក្លាយជាទីក្រុងទីបី មានប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ […]
អានបន្ថែមអតីតព្រលានយន្តហោះកំពត នឹងត្រូវប្រើសម្រាប់អភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត
អតីតអាកាសយានដ្ឋានខេត្តកំពត នឹងត្រូវបានប្រើសម្រាប់គម្រោងវិនិយោគ ផ្គត់ផ្គង់ទឹកស្អាត ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តទេសចរណ៍មាត់សមុទ្រមួយនេះ។ រដ្ឋបាលខេត្តកំពតបានសម្រេចប្រគល់ដីនៃអតីតអាកាសយានដ្ឋាន ទំហំ៥ហិកតា ស្ថិតនៅភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេសវិទ្យា និងនវានុវត្ត៍ ដើម្បីអភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត។ លោក ភូ លិ អភិបាលខេត្តរងកំពត បានប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យនៅថ្ងៃទី ១៧ នេះថា ទីតាំងអតីតព្រលានយន្តហោះកំពត ដែលបច្ចុប្បន្ននៅសល់ប្រមាណ ៧ ហិកតា ត្រូវបានកាត់ ៥ ហិកតាចេញ សម្រាប់វិនិយោគគម្រោងផ្គត់ផ្គង់ទឹកស្អាត ទៅឲ្យក្រសួងឧស្សាហកម្ម។ លោកថ្លែងថា៖ “គម្រោងនេះពិតជាមានមែន ហើយដីទំហំ ៥ ហិកតា បានកាត់ទៅក្រសួងសម្រាប់គម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត រួចហើយ។ ប៉ុន្តែមិនទាន់មានការវិនិយោគលើគម្រោងនេះនៅលើទេ។” លោកបន្ថែមថា កន្លងមកមានក្រុមហ៊ុនមកពីប្រទេសចិន ធ្លាប់បានបង្ហាញការចាប់អារម្មណ៍ចំពោះគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត នៅលើគម្រោងនេះ ប៉ុន្តែដោយសារវិបត្តិកូវីដ ធ្វើឲ្យគម្រោងស្នើដោយក្រុមហ៊ុនចិន បានផ្អាកបណ្តោះអាសន្នទៅវិញ។ ទាក់ទងនឹងការបង្កើនផ្គត់ផ្គង់ទឹកស្អាតនេះ លោក ភូ លិ បញ្ជាក់ថា៖ “នៅក្នុងខេត្ត ការផ្គត់ផ្គង់ទឹកមិនទាន់មានការខ្វះខាតនៅឡើយទេ […]
អានបន្ថែមផ្ទះមេគង្គ រចនាប័ទ្មខ្មែរ តែស្តង់ដារទាន់សម័យ?
ការមានលំនៅឋានដែលសមរម្យ ជាទីជម្រកដ៏កក់ក្តៅសម្រាប់ជីវិត និងជាទីកន្លែងកសាងសុភមង្គលសម្រាប់ក្រុមគ្រួសារ គឺជាតម្រូវការមូលដ្ឋានចាំបាច់ អត់មិនបានសម្រាប់មនុស្សរាល់រូប។ មើលឃើញពីភាពចាំបាច់នេះ ផ្ទះមេគង្គ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាតម្រូវការផ្ទះសំបែង ជាពិសេសសម្រាប់អ្នកដែលមានជីវភាពកម្រិតមធ្យម និងចង់រស់នៅបែបសាមញ្ញ អាចមានលទ្ធភាពទិញបាន។ ក្រៅពីគិតគូរពីកម្រិតជីវភាពរស់នៅ របស់អតិថិជន ផ្ទះមេគង្គ ក៏ផ្តល់តម្លៃខ្ពស់ទៅលើរចនាប័ទ្មអគារបែបខ្មែរ។ ផ្ទះខ្មែរ រចនាប័ទ្មខ្មែរ សាងសង់ឡើងដោយស្នាដៃកូនខ្មែរ ដែលមានគុណភាព ភាពរឹងមាំ និងភាពស្រស់ស្អាតក្នុងភាពសាមញ្ញនោះ គឺ ផ្ទះមេគង្គ។ ផ្ទះមេគង្គ សំណង់ដ៏វិចិត្រ ច្នៃប្រឌិតចេញពីការយកចិត្តទុកខ្ពស់ និងជំនាញច្បាស់លាស់ របស់ បណ្តុំវិស្វករខ្មែរ សុទ្ធតែជំនាញៗ មានបទពិសោធន៍ជាងពីរទសវត្សរ៍ ក្នុងការរចនាប្លង់ និងការគ្រប់គ្រងគម្រោងអគារបែបនិវាសនដ្ឋាន។ ព្រោះតែលក្ខណៈ និងមុខងារពិសេស លើសពីផ្ទះសម្រាប់រស់នៅធម្មតាទូទៅរបស់វា ផ្ទះមេគង្គ បានក្លាយជាផ្ទះដ៏ពេញនិយមបំផុត នៅកម្ពុជា នាពេលបច្ចុប្បន្ន ទាំងប្រជាពលរដ្ឋទូទៅ ទាំងអ្នកវិនិយោគ អង្គការ និងស្ថាប័ននានាក្នុង និងក្រៅប្រទេស ចាប់អារម្មណ៍ចង់បានផ្ទះមេគង្គ។ ផ្ទះមេគង្គ ទទួលបានគម្រោងសាងសង់ទូទាំង ២៥ ខេត្តរាជធានី។ ក្រៅអំពីជាផ្ទះសម្រាប់ស្នាក់នៅធម្មតា ផ្ទះមេគង្គមានគម្រោងសំណង់អគារពហុបំណង ជាច្រើនទៀត ដែលមានលក្ខណៈបត់បែនតាមតម្រូវការជាក់ស្តែងរបស់អតិថិជន […]
អានបន្ថែម