កម្ពុជាកំពុងសិក្សាស្តារផ្លូវភ្ជាប់ពីស្ពានកោះកុងដល់ព្រំដែនថៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សា លើការស្តារកំណាត់ផ្លូវ ប្រវែង ៨គីឡូម៉ែត្រ ពីស្ពានកោះកុង ទៅកាន់ច្រកព្រំដែនចាំយាម ជាប់ប្រទេសថៃ។​

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៣ ខែមិថុនា​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រុមការងារក្រសួង បានចុះត្រួតពិនិត្យមើលស្ថានភាពកំណាត់ផ្លូវខាងលើនេះដើម្បីរៀបចំនីតិវិធីស្ដារផ្លូវនេះឱ្យបានល្អ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “យើងកំពុងតែសិក្សា​ហើយប្រៀបធៀបតម្លៃ និងគុណភាព​រវាងការស្តារផ្លូវពីស្ពាន ទៅកាន់ទល់ដែនកម្ពុជា-ថៃ”។

ឯកឧត្តមលើកឡើងថា ក្រសួង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កំពុងពិនិត្យ និងរកជម្រើស ដ៏ត្រឹមត្រូវ ដើម្បីស្នើសុំថវិកាមកស្តារផ្លូវកំណាត់ផ្លូវប្រវែង៨គីឡូម៉ែត្រ ទៅបួនគន្លង ។

ទន្ទឹមនិងនេះ ក្រសួងក៏កំពុងសិក្សាលើការស្តារ និងសាងសង់ស្ពានកោះកុង ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ ដោយបញ្ជាក់ថា ក្រសួងមានជម្រើសពីរលើគម្រោងនេះគឺទីមួយ ទុកស្ពានចាស់នៅដដែល ដោយសាងសង់ស្ពានថ្មីមួយទៀត មានពីរគន្លង និងទីពីរសាងសង់ស្ពានថ្មីមួយមានបួនគន្លងតែម្តង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]