កម្ពុជាទាក់ទាញក្រុមហ៊ុនម៉ាឡេស៊ីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យក្រុមហ៊ុនវិនិយោគពីប្រទេសម៉ាឡេស៊ី ពិនិត្យលទ្ធភាព ក្នុងការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរដ្ឋាភិបាលចាត់ទុកថាជាវិស័យអថិតភាព ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងជំនួបជាមួយ តំណាងក្រុមហ៊ុនម៉ាឡេស៊ី Rafulin Holdings Sdn Bhd កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ដោយជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាងនិងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ទោះបីជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅកម្ពុជា ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាដើម សំដៅជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស កម្ពុជាក៏នៅត្រូវការការវិនិយោគបន្ថែមលើប្រព័ន្ធដឹកជញ្ជូន ជាពិសេសប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញ។

ឯកឧត្តម ស៊ុន ចាន់ថុល  ថ្លែងថា៖ “ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃការដឹកជញ្ជូន ក្រសួងបានពិនិត្យអំពីលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ Automated Guideway Transit (AGT) កសាងផ្លូវក្រវ៉ាត់ក្រុងទី៤ Monorail ឬ ផ្លូវក្រោមដី ជាដើម”។

យោងតាមព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ទាក់ទងនឹងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូរការណ៍ កាលពីថ្ងៃទី១៥ កន្លងទៅ បានវាយតម្លៃខ្ពស់នៃការអភិវឌ្ឍផ្លូវថ្នល់ និងស្ពាន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម និងផលិតផលកម្មន្តសាល នាំចេញទៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ “ផ្លូវថ្នល់ និងស្ពានតូចធំនៅក្នុងប្រទេសត្រូវបានកសាងនិងកែលម្អអោយមានគុណភាពដើម្បីបម្រើដល់ការដឹកជញ្ជូនជាមួយមធ្យោបាយគ្រប់កម្រិតទាំងធន់ស្រាល មធ្យម និងកម្រិតធន់ធ្ងន់ដើម្បីជំរុញអោយសេវាកម្មការដឹកជញ្ជូនកាន់តែមានប្រសិទ្ឋភាពខ្ពស់និងចំណេញពេលវេលាដល់ពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេស ស្របពេលដែលកម្ពុជាបាននិងកំពុងផលិតនូវផលិតផលកសិកម្ម និងផលិតផលកម្មន្តសាល និងផលិតផលប្រើប្រាស់ជាច្រើនទៀតចេញពីកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ”៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]