កម្ពុជានឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់លើសពីការរំពឹង ក្រោយសង់គម្រោងផ្លូវនាវាទន្លេបាសាក់រួច

ក្រោយការសិក្សាសមិទ្ធិលទ្ធភាពយ៉ាងល្អិតល្អន់អស់រយៈពេលជាង ២ឆ្នាំ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានរកឃើញថា​ ជាគម្រោងដែលនឹងផ្តល់ផលប្រយោជន៍ដ៏មហិមាសម្រាប់សេដ្ឋកិច្ចជាតិ និងមិនបណ្តាលឱ្យមានផលអវិជ្ជមានអ្វីឡើយ ព្រមទាំងត្រូវបានវាយតម្លៃថាអាចផ្តល់អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣បានឱ្យដឹងថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់អវិជ្ជមានអ្វីឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។

ជាពិសេស គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consultant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៃការសិក្សានេះ ហើយគម្រោងនេះនឹងត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍ ដើម្បីជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងដាក់ជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ។

គួរបញ្ជាក់ថា គម្រោងនេះមានប្រវែង​សរុបប្រមាណ​ ១៨០គីឡូម៉ែត្រ តភ្ជាប់ពី​ទន្លេបាសាក់ ទៅកាន់​កំពង់ផែសមុទ្រ​នៃខេត្តកំពត នឹងជួយកាត់បន្ថយពេលវេលា តម្លៃដឹកជញ្ជូន កាត់បន្ថយនិតិវិធី ​ហើយផ្លូវនេះក្លាយជាផ្លូវទេសចរដ៍ធំមួយរបស់កម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]