កម្ពុជា-សិង្ហបុរី ប្តេជ្ញាខិតខំបង្កើនទំហំពាណិជ្ជកម្មឱ្យសម្រេចបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់

កម្ពុជា-សិង្ហបុរី បានប្តេជ្ញារួមគ្នាថា នឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១០ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំបន្តបន្ទាប់ទៀត ខណៈមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ៥ប៊ីលានដុល្លារអារមេរិក។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដែលមានការកើនឡើង និងមានការពេញចិត្ត ដែលពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដល់ជាង ៥ប៊ីលានដុល្លារអាម៉េរិក ហើយសម្ដេចសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងដាក់គោលដៅបន្តទៀតធ្វើយ៉ាងណាសម្រេចឱ្យបាន១០ប៊ីលានដុល្លារនៅឆ្នាំបន្តបន្ទាប់នេះ។

សម្ដេចតេជោ ក៏បានចាត់ទុកថាទំនាក់ទំនងនយោបាយការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជារឿងដ៏ចាំបាច់ ដែលជាផ្នែកក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។

ជាមួយគ្នានេះ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ខណៈលោកស្រី ក៏បានប្តេជ្ញាបន្ត បង្កើនទំហំពាណិជ្ជកម្ម និងនយោបាយប្រទេសទាំងពីរឱ្យកាន់រីកចម្រើនទៅទន្ទឹមគ្នា។

សូមរំឭកដែរថា កាលពីឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២,៣៤១ប៊ីលានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ១,២៣៩ប៊ីលានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]