កម្មករសំណង់ទទូចចង់បានកិច្ចការពារសង្គម

កម្មករដែលបម្រើការនៅក្នុងវិស័យសំណង់ បានទទូចចង់បានកិច្ចការពារសង្គម តាមរយៈការទទួលស្គាល់នៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីការពារផលប្រយោជន៍របស់កម្មករ ដូចទៅនឹងកម្មករបម្រើការក្នុងវិស័យវាយនភណ្ឌ។

ការទទូចនេះ គឺដើម្បីធានាឲ្យមានការទទួលខុសត្រូវ នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដោយាសារការងារសំណង់ ត្រូវបានចាត់ទុកថាជាការងារមានគ្រោះថ្នាក់បំផុត។

នៅក្នុងទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាព ២០១៩ ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃ២៩ ខែមេសា ក្រុមកម្មករសំណង់ និងតំណាងសហជីប បានស្នើឲ្យរដ្ឋាភិបាលពន្លឿន ការគិតគួរដល់កម្មករសំណង់ ឲ្យទទួលបានកិច្ចការពារសង្គម ពីរដ្ឋាភិបាល ខណៈដែលការងារផ្នែកសំណង់នេះ ប្រឈមនឹងហានិភ័យខ្ពស់។

លោក សុខ គីន ប្រធានសហព័ន្ធសហជីបកម្មករសំណង់ និងព្រៃឈើកម្ពុជា ថ្លែងនៅក្នុងវេទិកានៃទិវានោះថា វិស័យសំណង់ជាវិស័យមួយដែលប្រឈមគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅក្នុងចំណោមវិស័យការងារ។

លោក សុខ គឺន លើកឡើងថា បេឡាជាតិរបបសន្តិសុខសង្គម គួរតែពង្រីកដល់កម្មករសំណង់ ដើម្បីឲ្យកម្មករសំណង់អាចទទួលបានសេវាសង្គមដូចជាកម្មករ ក្នុងវិស័យផ្សេងទៀត។

លោក សុខ គីន ថ្លែងថា៖ «ទាក់ទងនឹងបេឡាជាតិរបបសន្តិសុខសង្គម ច្បាប់មានហើយ ហេតុអីមិនពង្រីកវិសាលភាពក្នុងការអនុវត្តន៍របបសន្តិសុខសង្គមហ្នឹង ឲ្យទៅដល់កម្មករសំណង់ផងទៅ ឲ្យវាជៀសពីគ្រោះថ្នាក់ដែលយើងបានលើកឡើង»។

លោកបន្តថា៖ «ដោយសារច្បាប់មានហើយ យើងទាំងអស់គ្នា នឹងបន្តជំរុញឲ្យរដ្ឋាភិបាល ធ្វើយ៉ាងណាពិនិត្យឡើងវិញ ក្នុងពង្រីកវិសាលភាពរបបសន្តិសុខសង្គមបានទៅដល់ពួកយើងទាំងអស់គ្នា»។

យោងតាមសហព័ន្ធសហជីបកម្មករសំណង់ និងព្រៃឈើកម្ពុជា កម្មករសំណង់ចំនួនជាង២០០.០០០នាក់ កំពុងបម្រើការក្នុងវិស័យសំណង់។

ជាមួយនឹងហានិភ័យខ្ពស់ជាងគេ ការងារក្នុងវិស័យសំណង់ ជាការងារក្រៅប្រព័ន្ធមួយ ឬមិនរៀបរយ ដែលប្រាក់កម្លាំងពលកម្ម មានចន្លោះចាប់៣ម៉ឺនរៀល ក្នុងមួយថ្ងៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]