ការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបាន៩៧% ខណៈនាយករដ្ឋមន្រ្តីជំរុញបញ្ចប់ឱ្យអស់ក្នុងឆ្នាំនេះ

គិតរហូតមកទល់បច្ចុប្បន្ន ការចុះបញ្ជីដីធ្លី​​​​​នៅ​​​​ទូទាំងប្រទេសកម្ពុជាដំណើរការបានចំនួនជាង៩៧ភាគរយហើយ ក្នុងចំណោមដីធ្លីចំនួន ៧លានក្បាលដី ដោយកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣នេះ។

នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ក្នុងជំនួបជាមួយលោកស្រី​ KAMEI Haroku ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ នៃប្រទេសជប៉ុន​ (JICA) ប្រចាំនៅកម្ពុជា​ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានដំណើរការចុះបញ្ជីដីធ្លីបាន ៩៧,២% លើ ៧លានក្បាលដី នៅទូទាំងប្រទេសហើយ។

ឯកឧត្ដម​បន្តថា​ លទ្ធផលសម្រេចបាននេះ មិនត្រឹមតែ​​​អាចផ្តល់សុវត្ថិភាព​ក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋបានយូរអង្វែងប៉ុណ្ណោះទេ តែក៏អាចផ្តល់ជាទំនុកទុកចិត្តដល់អ្នកវិនិយោគផងដែរ។

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ដោយត្រូវតែខិតខំធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីឱ្យបាន​ ១០០ភាគរយ នៅក្នុងឆ្នាំ២០២៣៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]