ការដ្ឋានស្ពានខ្សែកាបធំៗ ២ ខ្សែ នៃគម្រោងអភិវឌ្ឍកោះនរា ជារួមសម្រេចបាន ១៤,៧% ហើយ

ការដ្ឋានសាងសង់ស្ពានខ្សែកាបធំៗ ២ ខ្សែ នៅភ្នំពេញ តភ្ជាប់ពីទីក្រុងកោះនរា ទៅផ្លូវជាតិលេខ ១ និងទៅកោះពេជ្រ ជាមធ្យមបានសម្រេចជាង ១៤,៧% ហើយ បើគិតត្រឹមខែកញ្ញា។ នេះបើយោងតាម អ្នកគ្រប់គ្រងគម្រោង លោក ម៉ែន បូលី។

លោកប៉ូលី បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី ១៥ កញ្ញា នេះថា ស្ពានទី ១ ដែលតភ្ជាប់កោះនរាទៅផ្លូវជាតិលេខ១ សម្រេចបានត្រឹម ២,៥% ប៉ុណ្ណោះ ខណៈស្ពានកោះពេជ្រ-កោះនរា សម្រេចបាន ២៧% ហើយ។

គម្រោងទាំង ២ កំពុងអនុវត្តដោយក្រុមហ៊ុន OCIC ដោយបានបើកការដ្ឋាន កាលពីខែតុលា ឆ្នាំ២០២០។ (អានបន្ថែម)

ស្ពានទី១ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២១ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារអាមេរិក។

ដោយឡែក ស្ពានទី ២ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។

ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ហើយគ្រោងចំណាយថវិកាចំនួន ៣៨លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា គម្រោងស្ពានទាំង ២ នេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កោះនរាឱ្យទៅជាទីក្រុងរណបថ្មីមួយរបស់ក្រុមហ៊ុន OCIC។ មកដល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃកោះនរា សម្រេចបានជាង ៤៨% ហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]