ការលើកលែងពន្ធប្រថាប់ត្រាលើអចលនទ្រព្យតម្លៃក្រោម ៧ ម៉ឺនដុល្លារ ពន្យារដល់ខែធ្នូ ២០២១
រដ្ឋាភិបាលសម្រេចពន្យារថ្ងៃផុតកំណត់ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារ មួយឆ្នាំទៀត ពោលគឺពីថ្ងៃខែមករា ឆ្នាំ ២០២១ ទៅខែធ្នូឆ្នាំ ២០២១។
បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ កន្លងមកនេះ មិនត្រឹមតែបន្តលើកលែងពន្ធទេ រដ្ឋក៏បានអំពាវនាវឱ្យម្ចាស់គម្រោងធ្វើការបញ្ចុះតម្លៃផ្ទះផងដែរ ដើម្បីធ្វើឱ្យចរន្តទិញលក់ប្រសើរជាងមុន។
ការលើកលែងពន្ធប្រថាប់ត្រានេះ ធ្វើឡើងជាលើកដំបូងតាមរយៈការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលើកលែងពន្ធ១ឆ្នាំ ពោលគឺផុតកំណត់ត្រឹមខែមករា ឆ្នាំ ២០២១។ (អានបន្ថែម)
សម្តេចបានមានប្រសាសន៍ថា ការលើកលែងនេះក៏រួមបញ្ចូលទាំងខុនដូផងដែរ ដែលនេះជាការធ្វើអោយអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក និង រួចពន្ធ។ (អានបន្ថែម)
គួរបញ្ជាក់ដែរថា ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យ ដែលមានដូចជា ដី ផ្ទះ អគារ និងប្រភេទសំណង់ផ្សេងៗ គឺត្រូវបានកំណត់ក្នុងអត្រា ៤%។

