ការសាងសង់ផ្លូវជាតិលេខ ២ និង ២២ សម្រេចបាន ១៦%ហើយ

បន្ទាប់ពីបើកការដ្ឋានការដ្ឋានកាលពីខែ កុម្ភៈ មក ការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ (ពីតាខ្មៅ ដល់ អង្គតាសោម) មកដល់បច្ចុប្បន្នសម្រេចបាន ១៦% ហើយ។

នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៦ តុលានេះ។

ឯកឧត្តមបានឱ្យដឹងថា៖ «តាមការគ្រោងទុក គឺអត់ខុសអីទេ សន្ទុះនៃការធ្វើ បើយើងធ្វើការប្រៀបធៀបទៅនឹងផែនការ គឺយើងបាន ១៦ភាគរយ នេះបើតាមរបាយការណ៍អ្នកបច្ចេកទេសរបស់ខ្ញុំ ដែលបានមកត្រួតពិនិត្យ»។

ឯកឧត្តម តែងណែនាំក្រុមការងារមកត្រួតពិនិត្យការស្ថាបនាផ្លូវទាំងពីរខែ្សនេះដោយឌិតដល់ ដើម្បីជៀសវាងកុំឲ្យមានការយឺតយ៉ាវដំណើរការសាងសង់ ដូចដែលពេល ឯកឧត្តមបានចុះទៅពិនិត្យការដ្ឋានផ្ទាល់កាលពីខែ ឧសភា កន្លងទៅ។ (អានបន្ថែម)

គួរបញ្ចាក់ផងដែរថា ផ្លូវជាតិលេខ២ និងលេខ២២ ដែលត្រូវស្ដារឡើងវិញ គឺមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។ គម្រោងនេះកំពុងសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ផ្លូវទាំង ២ ខ្សែរនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC (Asphalt Concrete) ដែលមានគុណភាពជាប់បានយូរ ហើយការសាងសង់នឹងប្រើប្រាស់រយៈពេលប្រមាណជា ៣០ខែ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]