កិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជា និងហុងគ្រី អាចជាចលករថ្មីជំរុញសេដ្ឋកិច្ចក្រោយកូវីដ

ប្រទេសហុងគ្រី និងកម្ពុជាបានចុះហត្ថលេខាទ្វេភាគីលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជួយសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលនេះអាចចលករថ្មីមួយជួយជំរុញសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។

កិច្ចព្រមព្រមព្រៀងត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ រវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម ភីធឺ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ឈានទៅដល់ការការពង្រឹង និងពង្រីកទំនាក់ទំនងវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំង ២ បន្ថែមទៀត ពោលគឺដើម្បីជួយសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា៖ «លទ្ធផលទាំងអស់នេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលចរចាជាមួយនឹងភាគីហុងគ្រី កាលពីឆ្នាំ២០១៥ រហូតដល់សម្រេចបាននូវកិច្ចព្រមព្រៀងនេះ»។

គួរបញ្ជាក់ផងដែរថា កម្ពុជាជាប្រទេសទី ៤៥ ហើយដែលរដ្ឋាភិបាលហុងគ្រី បានសម្រេចនូវកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយ។

ក្រៅពីកិច្ចព្រមព្រៀងនេះ ប្រទេសទាំង ២ ក៏បានចុះហត្ថលេខលើអនុស្សរណៈនៃការយោគយល់គ្នា ២ ទៀតផងដែរ ដោយមួយស្តីពីការគ្រប់គ្រងធនធានទឹក និងមួយទៀតលើវិស័យកសិកម្ម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]