កីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់សប្តាហ៍ក្រោយនេះហើយ

កីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ តម្លៃប្រមាណ ២ លានដុល្លារ នឹងចាប់ផ្ដើមសាងសង់សប្តាហ៍ក្រោយហើយ បន្ទាប់ពីគម្រោងនេះ ទើបបញ្ចប់ការសិក្សាប្លង់ពេលថ្មីៗនេះ។

ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នេះ ថា៖ «ដោយសារតែការជ្រើសរើសប្លង់គឺ យើងត្រូវសិក្សាពីប្រទេសផ្សេងៗ។ អញ្ចឹងឯកឧត្តមអ្នកតំណាងរាស្ត្រ លោកទើបនឹងសម្រេចប្លង់បាន ហើយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់សប្តាហ៍ក្រោយ ពោលគឺយើងចាប់ផ្ដើមដាក់ជាងចូលតែម្តង។»

ចំពោះបញ្ហាវិបត្តិកូវីដ១៩វិញ ឯកឧត្តម ក៏បានបញ្ជាក់ថា មិនបានប៉ះពាល់ដល់ដំណើរការនៃការសាងសង់កីឡដ្ឋានស្តង់ដារអន្តរជាតិនោះទេ ដោយសារតែនៅកម្ពុជា មិនមានអ្នកឆ្លងថ្មី ហើយបច្ចប្បន្ននៅសល់តែពីរអ្នកប៉ុណ្ណោះ ដែលកំពុងព្យាបាល។ អ្វីដែលគួរឲ្យកត់សម្គាល់គឺនៅខេត្តកំពង់ស្ពឺមិនមានអ្នកឆ្លងជំងឺកូវីដ ១៩នោះទេ ដែលជាហេតុធ្វើឲ្យកីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ដំណើរការសាងសង់ជាធម្មតា។

គួរបញ្ជាក់ថា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលមានតម្លៃប្រមាណជាង ២លានដុល្លារ ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិណាហ្គាវើល គ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឲ្យទាន់ពេលវេលាដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

កីឡដ្ឋានស្តង់ដារអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កីឡដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៤ហិចតា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]