អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រព័ន្ធទឹកក្នុងមូលដ្ឋានសម្រាប់អនាគត  ឬហៅថា FLOWS។ សេចក្ដីព្រៀងច្បាប់នេះត្រូវបានដាក់ស្នើឡើង ដើម្បីដោះស្រាយបញ្ហាគម្លាតកង្វះការគ្រប់គ្រងទឹកនៅតាមតំបន់ជនបទទូទាំងសហរដ្ឋអាមេរិក ដោយប្រើបច្ចេកវិទ្យាឌីជីថល។

សេចក្តីព្រាងច្បាប់នេះស្នើឱ្យមានកម្មវិធីផ្តល់ជំនួយឥតសំណងដើម្បីជួយឱ្យក្រុមហ៊ុនធ្វើការងារប្រព័ន្ធទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ខ្នាតតូច ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដែលចាស់ទ្រុឌទ្រោម និងពង្រឹងការការពារប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyber threats)។

ច្បាប់នេះផ្ដោតលើតំបន់ដែលតែងតែជួបបញ្ហាកង្វះបុគ្គលិក និងបញ្ហាការកើនឡើងនៃថ្លៃទឹក។ សាធារណូបបរខ្នាតតូចទាំងនេះតែងតែខ្វះខាតធនធានក្នុងការអនុវត្តឧបករណ៍ឌីជីថលកម្រិតខ្ពស់ ដែលតំបន់ទីក្រុងធំៗប្រើប្រាស់ដើម្បីត្រួតពិនិត្យគុណភាពទឹក ការស្វែងរកការលេចធ្លាយ និងការគ្រប់គ្រងសម្ពាធប្រព័ន្ធទឹក។

តាមរយៈការអនុម័តថវិកាប្រចាំឆ្នាំចំនួន ៥០ លានដុល្លារ ច្បាប់នេះមានគោលបំណងផ្តល់ឱ្យសហគមន៍ដែលខ្វះខាតទាំងនេះនូវដើមទុន ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញាពេលវេលាជាក់ស្តែង (Real-time sensing) បញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីគំរូកម្រិតខ្ពស់។

ដៃគូក្នុងកម្មវិធីនេះមានដូចជាក្រុមហ៊ុន Bentley Systems បានក្លាយជាអ្នកគាំទ្រដ៏សំខាន់។ ក្រុមហ៊ុន Bentley កំពុងផ្ដល់ជំនួយលើផ្នែកសំខាន់ៗដូចជា៖

  • Digital Twins​៖ ការបង្កើតរូបភាពចម្លងនិម្មិតនៃបំពង់ទុយោ ម៉ាស៊ីនបូម និងកន្លែងប្រព្រឹត្តកម្មទឹក។ កម្មវិធីនេះជួយឱ្យប្រតិបត្តិករធ្វើការសាកល្បងស្ថានភាពផ្សេងៗ (ដូចជាការសាកល្បងថា “នឹងមានអ្វីកើតឡើងប្រសិនបើ…”) ឧទាហរណ៍ដូចជាការដឹងពីរបៀបដែលប្រព័ន្ធនឹងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការទឹកដូចម្ដេច ឬថាតើមានការដាច់បំពង់ទឹក ប្រព័ន្ធទឹកនឹងទៅជាយ៉ាង។ គ្រប់យ៉ាងអាចសាកធ្វើបាននៅក្នុងកម្មវិធីនេះ។
  • ការថែទាំបែបសកម្ម៖  ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីវិភាគទិន្នន័យពីឧបករណ៍ចាប់សញ្ញា។ តាមរយៈការកំណត់អត្តសញ្ញាណគំរូនៃភាពមិនប្រក្រតី ដូចជាការផ្លាស់ប្តូរបន្តិចបន្តួចនៃសម្ពាធ ឬលំហូរទឹក សូហ្វវែរអាចជូនដំណឹងដល់បុគ្គលិកក្នុងមូលដ្ឋានអំពីការលេចធ្លាយ មុនពេលវាក្លាយជាការរំខានដល់សេវាកម្មដែលមានតម្លៃថ្លៃ ឬបង្កជាគ្រោះថ្នាក់ដល់បរិស្ថាន។
  • ប្រសិទ្ធភាពប្រតិបត្តិការ៖ ការបញ្ចូលប្រភពទិន្នន័យផ្សេងៗគ្នា ដូចជាផែនទីភូមិសាស្ត្រ កំណត់ហេតុថែទាំកាលពីអតីតកាល និងទិន្នន័យពីឧបករណ៍ចាប់សញ្ញាពេលវេលាជាក់ស្តែង ទៅប្រព័ន្ធគ្រប់គ្រងតែមួយ។ ប្រព័ន្ធជួយសម្រួលដល់ការងារសម្រាប់ក្រុមការងារតូចៗ ដែលជួយឱ្យពួកគេធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ ដែលជួយសន្សំសំចៃថាមពល ទឹក និងថ្លៃថែទាំ។

អ្នកគាំទ្របានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះមិនមែនមកជំនួសកម្លាំងពលកម្មមនុស្សនោះទេ ប៉ុន្តែវាជួយបង្កប់ចំណេះដឹងស្ថាប័នទៅក្នុងប្រព័ន្ធប្រតិបត្តិការ ដែលធ្វើឱ្យការងាររបស់អ្នកគ្រប់គ្រងទឹកក្នុងមូលដ្ឋានមានប្រសិទ្ធភាព និងងាយស្រួលជាងមុន ក្នុងយុគសម័យដែលហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពស្មុគស្មាញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

តើមានអ្វីពិសេសនៅក្រោយកម្មវិធី OpenBridge Designer? មិនមែនគ្រាន់តែជាកូដនោះទេ

អ្នកជំនាញពីក្រុមហ៊ុន Bentley កាលពីថ្មីៗ បានលើកឡើងថាកម្ម […]

គម្រោងសង់ផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូរបស់អ៊ីតាលី ប្រើប្រាស់បច្ចេកវិទ្យាអ្វីខ្លះ?

ប្រទេសអ៊ីតាលីកំពុងអនុវត្តគម្រោងធ្វើទំនើបកម្មផ្លូវដែកដ៏ធ […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]