បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?
webmaster@construction-property.com
- 17 ខែមីនា 2026
- ព័ត៌មានសំណង់
- 702 មើល
រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិ បានយ៉ាងលឿនហួសពីការស្មាន ខណៈក៏អាចបង្ការការខូចខាតនាពេលអនាគតបានផងដែរ ដោយការប្រើ Digital Twins និង Drone។
បន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញក្នុងឆ្នាំ ២០២២ រដ្ឋនេះបានប្រើប្រាស់គំនិតផ្ដួចផ្ដើម “Bridging Kentucky” របស់ខ្លួនដើម្បីដោះស្រាយបញ្ហា។ គំនិតនេះគឺការប្ដូរពីការជួលជុលបែបធម្មតា ដែលមានភាពយឺតយ៉ាវ ហើយប្ដូរមកប្រើដ្រូន និងការស្កែនឡាស៊ែរ 3D វិញ។
ដោយប្រើបច្ចេកវិទ្យានេះ ក្រុមវិស្វកម្មអាចប្រមូលទិន្នន័យដែលមានកម្រិតច្បាស់ខ្ពស់នៃសំណង់ដែលខូចខាត ដោយមិនចាំបាច់ចុះវាស់វែងដោយផ្ទាល់ ដែលជាធម្មតាត្រូវចំណាយពេលរាប់សប្តាហ៍នោះទេ។
ចំណុចស្នូលនៃការស្ដារឡើងវិញដោយបច្ចេកវិទ្យាកម្រិតខ្ពស់នេះ គឺ Digital Twin។ បច្ចេកវិទ្យានេះបង្កើតនូវគំរូនិម្មិតដែលមានលក្ខណៈដូចស្ពានពិតប្រាកដបេះបិទនៅលើប្រព័ន្ធក្លោដ (Cloud) ពោលគឺលម្អិតដល់ទៅសូម្បីតែគ្រាប់ខ្ចៅតូចៗក៏ដូចនឹងស្ពានពិតដែរ។
គំរូទាំងនេះអនុញ្ញាតឱ្យវិស្វករសហការគ្នាក្នុងការជួសជុលក្នុងពេលជាក់ស្ដែង (Real-time) ពីគ្រប់ទីកន្លែងក្នុងពិភពលោក។ ការធ្វើដូច្នេះបានជួយឱ្យរយៈពេលនៃការអង្កេតស្ពានដែលខូចខាតបានធ្លាក់ចុះប្រហែល ៩០% ខណៈថ្លៃចំណាយលើគម្រោងក៏ត្រូវបានកាត់បន្ថយជិតពាក់កណ្តាលផងដែរ។
បច្ចេកវិទ្យានេះក៏មានសមត្ថភាពរចនាសំណង់ថ្មីដែឡមានភាពធន់យូរអង្វែងផងដែរ។ ស្ពានថ្មីៗត្រូវបានរចនាឡើងដោយប្រើគំរូឌីជីថលទាំងនេះ គឺមានធំទូលាយ និងរឹងមាំជាងមុន ពោលគឺមានអាយុកាលលើសពី ៧៥ ឆ្នាំ។
វិធីសាស្ត្រទំនើបកម្មបច្ចេកវិទ្យារបស់រដ្ឋ Kentucky ឥឡូវនេះកំពុងត្រូវបានបង្ហាញជាគំរូថ្នាក់ជាតិសម្រាប់ភាពធន់ក្នុងទីក្រុង និងជនបទ នៅក្នុងមគ្គុទ្ទេសក៍ “Built to Endure” ដែលចូលរួមរៀបរៀងដោយអង្គការនានា រួមមាន Bentley Systems និង Microsoft។
- Video Advertisement -