កំណត់ហេតុសាលារាជធានីភ្នំពេញ៖ កញ្ញា – តុលា ២០១៧

ការពង្រីកប្រវែងផ្លូវដែកចាប់ផ្តើមដំណើរការ

(ថ្ងៃទី ០១ ខែកញ្ញា) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យការពង្រីកប្រវែងផ្លូវដែកនៅពោធិ៍សែនជ័យលើផ្លូវតាំងក្រសំាងដើម្បីភ្ជាប់ទៅកាន់ផ្លូវដែកនៅក្បែរវត្តតាំងក្រសំាង ហើយបត់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ផ្លូវដែកតភ្ជាប់ថ្មីនេះនឹងបម្រើឲ្យការដឹកជញ្ជូនសាធារណៈពីស្ថានីយ៍ផ្លូវដែកទៅកាន់ព្រលានយន្តហោះ។

PPCH ពិភាក្សាអំពីផែនការទីក្រុងរណបជើងឯក

(ថ្ងៃទី០៤ ខែកញ្ញា) ការពិភាក្សាលើផែនការទីក្រុងរណបជើងឯកកំពុងដំណើរការទៅមុខយ៉ាងលឿន។ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យក្រុមមន្រ្តីពន្លឿនផែនការនេះ។ លោកក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធកំណត់ឲ្យច្បាស់នូវព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងព្រំប្រទល់នៃអាងស្តុកទឹកមុនពេលឈានដល់ដំណោះស្រាយដ៏មួយសម្រាប់ផែនការគម្រោងនេះ។

ការងារសាងសង់ចាប់ផ្តើមនៅលើផ្លូវលេខ ៣១៥

(ថ្ងៃទី០៥ ខែកញ្ញា) ដើម្បីបន្ធូរបន្ថយការដឹកជញ្ជូនសាធារណៈនៅជាយក្រុងភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានបើកការជួសជុលផ្លូវលេខ ៣១៥។ ផ្លូវត្រូវសាងសង់នេះមានបណ្តោយ ១,២៧២ម៉ែត្រ ទទឹង ៨ម៉ែត្រ និងជម្រៅ ១.៥ម៉ែត្រ សម្រាប់បង្ហូរបញ្ចេញទឹកពេលភ្លៀងខ្លាំង។ នៅពេលការសាងសង់បញ្ចប់រួចរាល់ ផ្លូវដ៏ល្អនេះនឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សាលារាជធានីជំរុញវិស័យឯកជនឲ្យអភិវឌ្ឍន៍រាជធានី

(ថ្ងៃទី០៦ ខែកញ្ញា) ជាមួយនិងការរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងទីក្រុង PPCH មានផែនការប្រកបដោយមហិច្ឆតាក្នុងការស្ថាបនាទីក្រុងឡើងវិញ។ សម្រាប់ការអភិវឌ្ឍនិងទំនើបកម្មនៃរាជធានីសម័យទំនើប ការរួមចំណែករបស់ក្រុមហ៊ុនឯកជនក្នុងភាពជាដៃគូជាមួយវិស័យសាធារណៈ គឺជារឿងចាំបាច់។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានពិភាក្សាការងារជាមួយក្រុមហ៊ុនចិនមួយដែលចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបានជំរុញអ្នកអភិវឌ្ឍន៍ឲ្យវិនិយោគលើចំណតយានយន្តក្រោមដី និងរថភ្លើងអាកាស ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍។ បន្ទាប់ពីកិច្ចប្រជុំនេះ លទ្ធផលជាក់ស្តែងគឺថាវិនិយោគិនបានប្តេជ្ញាចិត្តធ្វើការសិក្សាអំពីគម្រោងដើម្បីអភិវឌ្ឍន៍ និងកែលម្អរាជធានីភ្នំពេញ។

AGT ភ្នំពេញ កំពុងដំណើរការ

(ថ្ងៃទី០៦ ខែកញ្ញា) PPCH បានស្វាគមន៍ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមការងារមួយពីគម្រោង AGT ដើម្បីរៀបចំកិច្ចពិភាក្សា។ គម្រោងរថភ្លើងអាកាសអេឡិចត្រូនិចដែលត្រូវបានគេហៅថា Automated Guideway Transit (AGT) នឹងមានស្ថានីយ៍ជាង ១០ ជាមួយនិងសមត្ថភាពសម្រាប់រថភ្លើងដែលមានទូរ ៣ អាចផ្ទុកមនុស្សបាន ៣៣០នាក់។

សួនច្បារមិត្តភាពកម្ពុជា – ថៃបើកឲ្យប្រើប្រាស់

(ថ្ងៃទី០៧ ខែកញ្ញា) សួនច្បារមិត្តភាពកម្ពុជា – ថៃ ប្រវែង ៤៥៤ម៉ែត្រ ទទឹង ៣១ម៉ែត្របានបើកនៅតំបន់ប្រជុំជនក្រុងរាជធានីភ្នំពេញ។ ពិធីសម្ពោធសួនច្បារត្រូវប្រារព្ធឡើងក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីថៃឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា។

ស្ពានជ្រោយចង្វារត្រូវបានបិទជាបណ្តោះអាសន្ន (ថ

(ថ្ងៃទី០១ ខែតុលា) ស្ពានមិត្តភាពកម្ពុជា – ជប៉ុនត្រូវបានប្រកាសជាផ្លូវការថានឹងត្រូវបិទជាបណ្តោះអាសន្នដើម្បីជួសជុលឡើងវិញចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដើម្បីស្ថាបនាស្ពានឡើងវិញ ដែលត្រូវបានរំពឹងថានឹងបើកដំណើរការពេញលេញនៅឆ្នាំ ២០១៩។

OCIC សាងសង់ស្ពានថ្មើរជើង

(ថ្ងៃទី០៥ ខែតុលា) ដើម្បីលើកកម្ពស់លំហូរចរាចរណ៍ទៅក្នុងគម្រោងទីក្រុងអូឡាំព្យាដែលកំពុងសាងសង់ សាលារាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ OCIC ដែលជាម្ចាស់ទីក្រុងអូឡាំព្យា ដើម្បីសាងសង់ស្ពានថ្មើរជើងនៅលើរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា។

ផ្សារសម្ភារៈតុបតែងលំអ និងសាងសង់បើកដំណើរការ

(ថ្ងៃទី០៧ ខែតុលា) ផ្សារ DIFA International Decoration and Building Materials Market ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានអះអាងថាជាផ្សារលក់គ្រឿងបរិក្ខារសំណង់ស្តង់ដារអន្ដរជាតិដំបូងបំផុត និងបានដាក់ឲ្យដំណើរការជាផ្លូវការនៅដើមខែតុលា ជាមួយនិងទុនវិនិយោគប្រហែល ៥លានដុល្លារអាមេរិក ដើម្បីបំពេញនូវតម្រូវការដែលកំពុងមានការកើនឡើងក្នុងប្រទេសកម្ពុជា។

ការប្រមូលថ្លៃឆ្លងស្ពានព្រែកព្នៅត្រូវបានដកហូតវិញ

(ថ្ងៃទី១៣ ខែតុលា) នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅពាក់កណ្តាលខែតុលាឲ្យបញ្ចប់ការប្រមូលថ្លៃឆ្លងស្ពានព្រែកព្នៅដែលបានសាងសង់នៅលើទន្លេសាបដោយក្រុមហ៊ុន LYP Group Co Ltd ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី លី យ៉ុងផាត់។ ស្ពាននេះមានទីតាំងស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងត្រូវបានសម្ពោធនៅឆ្នាំ២០១០ ក្នុងតម្លៃប្រមាណជា ៤៣លានដុល្លារអាមេរិក។ គិតចាប់ពីថ្ងៃទី១៥ ខែតុលាទៅ គ្មានការប្រមូលថ្លៃសម្រាប់ប្រើប្រាស់ស្ពាន និងផ្លូវថ្នល់ភ្ជាប់ផ្លូវជាតិលេខ ៦A និងផ្លូវជាតិលេខ៥ ទៀតនោះទេ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]