ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវិស្វកម្មរុករករ៉ែ បាននាំយកបច្ចេកវិទ្យាថ្មី ទៅបង្ហាញក្នុងសន្និសីទរបស់សមាគមអ្នករុករក និងអ្នកអភិវឌ្ឍន៍នៃប្រទេសកាណាដា (PDAC) ឆ្នាំនេះ។

ក្រុមហ៊ុនបានពីកម្មវិធីថ្មីរបស់ខ្លួនដែលបញ្ចូល AI និង Cloud ដើម្បីជួយធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព។ កម្មវិធីនេះនឹងជួយឱ្យការស្វែងរកធនធានរ៉ែធ្វើទៅបានលឿនជាងមុន ព្រមទាំងកាត់បន្ថយហានិភ័យនៃគម្រោងទាំងមូលផងដែរ។

កម្មវិធីថ្មីនេះមានឈ្មោះថា Seequent Evo ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យទិន្នន័យភូគព្ភសាស្ត្រដ៏ស្មុគស្មាញ ងាយយល់ និងងាយប្រើប្រាស់ សូម្បីតែអ្នកដែលមិនមែនជាវិស្វករក៏អាចប្រើបាន។

ការសម្រួលការងារបែបនេះ មិនត្រឹមតែជួយបុគ្គលិកនៅក្នុងក្រុមហ៊ុននោះទេ តែក៏ជួយអតិថិជន និងវិនិយោគិនងាយយល់ពីគម្រោង ហើយសម្រេចចិត្តបានលឿនផងដែរ។

ការផ្លាស់ប្តូរឆ្ពោះទៅរកការធ្វើគំរូដោយស្វ័យប្រវត្តិដែលផ្អែកលើទិន្នន័យនេះ ត្រូវបានគេរំពឹងថានឹងជួយឱ្យឧស្សាហកម្មរ៉ែនឹងមានភាពធន់ និងមានសុវត្ថិភាពជាងមុន ពោលគឺប្ដូរពីវិស័យដែលមានគ្រោះថ្នាក់ខ្ពស់ មកជាវិស័យដែលមានសក្ដានុពល។

ក្រៅពីការអាប់ដេតកម្មវិធីរបស់ខ្លួន Seequent កំពុងសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីដែលតភ្ជាប់គ្នាក្នុងវិស័យរុករករ៉ែនេះ។ ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍នេះគឺកិច្ចសហការជាមួយក្រុមហ៊ុន Orica ដែលបង្ហាញពីរបៀបដែលកម្មវិធីឯកទេសអាចភ្ជាប់ទំនាក់ទំនងរវាងអ្នកភូគព្ភសាស្ត្រដែលធ្វើការនៅការិយាល័យ និងក្រុមការងារខួងរុករកនៅទីតាំងជាក់ស្ដែងបាន។

ក្រុមហ៊ុនមានគោលដៅចង់ឱ្យបច្ចេកវិទ្យាថ្មីនេះផ្ដាស់ប្ដូរការជីករករ៉ែក្នុងមួយទសវត្សរ៍បន្ទាប់ឱ្យកាន់តែមាននិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

កម្មវិធី Power Line Systems (PLS) ជាអ្វី? ហេតុអ្វីវាអាចព្យាករកំហូចបានលឿនជាងធម្មតា?

ក្រុមហ៊ុន Bentley Systems ថ្មីៗនះបានណែនាំឱ្យក្រុមហ៊ុនឯក […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]