កម្ពុជាចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត ដើម្បីជំរុញការអភិវឌ្ឍ AI ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ

ក្រសួងប្រៃសណីយ និងទូរគមនាគម ចចែករំលែកបទពិសោធន៍លើការកសាងប្រព័ន្ធអេកូឡូស៊ី AI អភិបាលកិច្ច និងការអភិវឌ្ឍធនធានមនុស្សឌីជីថល នៅចំពោះមុខប្រតិភូអន្តរជាតិជាង ១.២០០ អង្គ/រូប នៅប្រទេសអារ៉ាប៊ីសាអូឌីត

ទីក្រុងរីយ៉ាដ៖ ការបង្កើតក្របខណ្ឌអភិបាលកិច្ច និងសីលធម៌ជាសកលសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានប្រែជាប្រធានបទដ៏សំខាន់មួយ ក្នុងការធានាថាការរីកចម្រើនខាងបច្ចេកវិទ្យាក្នុងសម័យកាលទំនើបនេះត្រូវបានដោះស្រាយ និងប្រើប្រាស់ក្នុងទិសដៅបម្រើមនុស្សជាតិប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវដែរឬទេ។ តាមរយៈវេទិកាសាកល មួយ ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុង «វេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦» (The 4th UNESCO Global Forum on the Ethics of Artificial Intelligence – GFEAI) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ព្រឹត្តិការណ៍កម្រិតសកលនេះ ត្រូវបានសហការរៀបចំឡើងដោយអាជ្ញាធរទិន្នន័យ និងបញ្ញាសិប្បនិម្មិតនៃអារ៉ាប់ប៊ីសាអូឌីត (SDAIA) និងមជ្ឈមណ្ឌលស្រាវជ្រាវ និងសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ (ICAIRE) ក្រោមប្រធានបទ «ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសកលដើម្បីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» ដោយមានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកវិស័យ AI និងប្រតិភូមកពីជាង ៥២ ប្រទេស ព្រមទាំងតំណាងអង្គការអន្តរជាតិ គ្រឹះស្ថានស្រាវជ្រាវ និងវិស័យឯកជនសរុបជាង ១.២០០ នាក់។

នៅក្នុងកិច្ចពិភាក្សាបិទទ្វារថ្នាក់រដ្ឋមន្ត្រី ឯកឧត្តម សេង សុភាព បានចែករំលែកយ៉ាងស៊ីជម្រៅអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យ AI នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី AI ការពង្រឹងអភិបាលកិច្ច និងការរៀបចំក្របខណ្ឌសីលធម៌ដែលផ្តោតលើមនុស្សជាមជ្ឈមណ្ឌល។ បន្ថែមពីនេះ ក្នុងនាមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្តីពី «ហិរញ្ញប្បទាន និងភាពជាដៃគូសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» ឯកឧត្តមប្រធាន CADT បានសង្កត់ធ្ងន់លើអុបតូមីស ឬយុទ្ធសាស្ត្រគន្លឹះនៃការកសាងសមត្ថភាពជាតិ។ យុទ្ធសាស្ត្រទាំងនោះរួមមាន ការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ និងការរៀបចំទិន្នន័យបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការប្រើប្រាស់ AI ប្រកបដោយភាពប្រកួតប្រជែង និងបរិយាបន្ន។

ក្នុងអំឡុងពេលនៃការចូលរួមវេទិកានេះដែរ ឯកឧត្តម សេង សុភាព ក៏បានជួបប្រជុំទ្វេភាគីជាមួយតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីបាស៊ីហ្វិក និងស្ថាប័នអន្តរជាតិ រួមមាន លោក Abou Amani អគ្គនាយករងទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រនៃអង្គការយូណេស្កូ (UNESCO)។ កិច្ចប្រជុំនេះបានផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍នៃការអភិវឌ្ឍអភិបាលកិច្ច AI និងការកំណត់ទិសដៅកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយទទួលបានការគាំទ្រពីអង្គការយូណេស្កូ និងដៃគូពាក់ព័ន្ធ ដើម្បីជួយពង្រឹងសមត្ថភាពបច្ចេកវិទ្យាកម្ពុជាឱ្យស្របតាមបទដ្ឋានសកល។

សូមជម្រាបជូនថា ការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងវេទិកាសកលអង្គការយូណេស្កូលើកទី៤ នៅទីក្រុងរីយ៉ាដ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថលដោយទទួលខុសត្រូវ។ តាមរយៈការកសាងភាពជាដៃគូអន្តរជាតិ និងការអនុវត្តក្របខណ្ឌអភិបាលកិច្ច AI ប្រកបដោយសីលធម៌ កម្ពុជាមិនត្រឹមតែអាចពង្រឹងសមត្ថភាពធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតបរិស្ថាន AI សកលដែលប្រកបដោយបរិយាបន្ន និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធី Power Line Systems (PLS) ជាអ្វី? ហេតុអ្វីវាអាចព្យាករកំហូចបានលឿនជាងធម្មតា?

ក្រុមហ៊ុន Bentley Systems ថ្មីៗនះបានណែនាំឱ្យក្រុមហ៊ុនឯក […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]