ក្នុងឆ្នាំ២០២៤ ខេត្តកំពង់ចាម សម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ)បានជាង ១១៩គីឡូម៉ែត្រ

ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ ខេត្តកំពង់ចាមទទួលបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ២៧ខ្សែ ប្រវែង១១៩,១គីឡូម៉ែត្រ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមបានឱ្យដឹងបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ DBST ខេត្តកំពង់ចាម ក៏ទទួលបាន ផ្លូវ​បេតុង​ ចំនួន ២០៧ខ្សែ ប្រវែង ៨៩,៥គ.ម និងផ្លូវដី ចំនួន ៣៨ខ្សែ ប្រវែង ១៥៥,៦គ.ម។

លើសពីនេះ ឯកឧត្តមក៏បានបង្ហាញពីសមិទ្ធផលនានាជាច្រើនទៀតដែលខេត្តកំពង់ចាម បានទទួលពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងនោះរួមមាន៖ ទីលានទុកដាក់សំរាមក្រុងកំពង់ចាម តាមលក្ខណៈស្តង់ដាបច្ចេកទេស គម្រោងសាងសង់ប្រព័ន្ធលូ ដោះទឹកកខ្វក់ និងលូដោះទឹកភ្លៀង និងគម្រោងទឹកស្អាតជាដើម។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះដែរ ខេត្តកំពង់ចាមមានកំណើនសេដ្ឋកិច្ច ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យ កសិកម្មមានទំហំ ១.០៣៤ លានដុល្លា, វិស័យឧស្សាហកម្ម មានទំហំ ៨៥៧ លានដុល្លា និងវិស័យ សេវាកម្មមានទំហំ ៧៦៦លានដុល្លា និងមាន GDP សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារ ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះដែរ អាជ្ញាខេត្តកំពង់ចាមរំពឹងថា នៅឆ្នាំ២០២៥នេះ ខេត្តកំពង់ចាមនឹងមានទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧លានដុល្លា និងមានGDP មនុស្សម្នាក់ៗនឹងកើនដល់២.៤៧៨ដុល្លាក្នុងមួយឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]