ក្រសួងរៀបចំដែនដីគ្រោងបង្កើតឲ្យមានការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លី

ស្របពេលដែលតម្លៃដីមានការឡើងថ្លៃខ្លាំងនៅទូទាំងប្រទេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងបង្កើតឲ្យមានការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លី នេះបើយោងតាមការចុះផ្សាយរបស់ Sabay NEWS កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៨។

ប្រភពដដែលបានឲ្យដឹងថា ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃការគ្រប់គ្រងរបស់អស់លោក ជាប្រធានភូមិបាលនៅតាមបណ្ដាខេត្តក្រុង»។

ឯកឧត្ដម ជា សុផារ៉ាបានបន្ថែមទៀតថា ការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លីគឺអាចនឹងធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តងហើយវិធានការនេះនឹងអាចបង្កើនប្រាក់ចំណូលពន្ធទ្វេដងជូនរាជរដ្ឋាភិបាល។

ក្នុងន័យនេះដែរ ការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លីគឺនឹងដើរតួជាមូលដ្ឋានមួយសម្រាប់អគ្គនាយកដ្ឋានពន្ធដារធ្វើការកំណត់អត្រាពន្ធឲ្យបានសមស្របទៅនឹងតម្លៃដីនៅក្នុងទីផ្សារអចលនទ្រព្យដែលបច្ចុប្បន្នកំពុងមានសន្ទុះយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ ថ្មីៗនេះរាជរដ្ឋាភិបាលបាននិងកំពុងសិក្សាទៅលើការបន្ថែមអត្រាពន្ធប្រថាប់ត្រាលើអចលនទ្រព្យ (ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យ) ព្រោះថាអត្រានាពេលបច្ចុប្បន្នគឺនៅទាបនៅឡើយ។ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការពិនិត្យឡើងវិញនូវអត្រាពន្ធប្រថាប់ត្រាលើអចលនទ្រព្យ។ អានបន្ថែម

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នពន្ធសំខាន់ៗទៅលើអចលនទ្រព្យដីធ្លីនៅកម្ពុជារួមមាន៖ ពន្ធប្រថាប់ត្រា ៤ ភាគរយ និងពន្ធប្រចាំឆ្នាំ ០.០១ ភាគរយនៃតម្លៃដីធ្លី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]