ក្រសួងសាធារណការបញ្ចប់ការសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ហើយ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ កញ្ញានេះ បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រសួងបានបញ្ចប់ការសិក្សាផ្លូវក្រវាត់ក្រុងទី៤ ហើយ។

ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីជាយើងជួបប្រទះបញ្ហាកូវីដ ១៩ ក៏ដោយ រដ្ឋាភិបាននៅតែបន្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា …តូយ៉ាងការកសាងផ្លូវក្រវាត់ក្រុងទី ៣ កំពុងដំណើរការ ហើយផ្លូវក្រវាត់ក្រុងទី ៤ បានបញ្ចប់ការសិក្សាហើយ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ នេះត្រូវបានសិក្សា និងបានបញ្ចូលទៅក្នុងផែនការមេក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុងតាំងមួយរយៈមកហើយ ប៉ុន្តែរដ្ឋមិនធ្លាប់បានបង្ហាញពីទីតាំងពិតប្រាកដរបស់គម្រោងនេះទេ ព្រោះការពារមិនឱ្យដីឡើងថ្លៃ។ (អានបន្ថែម)

ដោយឡែក ផ្លូវក្រវាត់ក្រុងទី ៣ សម្រេចការសាងសង់បានប្រមាណ ៤០% ហើយ។ កាលពីខែ មិថុនា កន្លងទៅ ស្ពានអាកាសថ្មី ដែលជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ ដែលមានទីតាំងស្ថិតនៅ ប្រសព្វមហាវិថី ឈ្នះឈ្នះ និងផ្លូវជាតិលេខ ៤ ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ហើយដែរ។ (អានបន្ថែម)

ក្រៅពីគម្រោងផ្លូវក្រវាត់ក្រុង ក្នុងថ្ងែជាមួយគ្នានេះ ឯកឧត្តម ក៏បានរៀបរាប់ពីសមិទ្ធិផលមួយចំនួនផ្សេងៗទៀត រួមមាន ការពង្រីកផ្លូវជាតិលេខ ៣ និង ៥ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលគ្រោងបញ្ចប់ខែ កញ្ញា ឆ្នាំ២០២២។

លើសពីនេះ ក៏មានគម្រោងបានចរចារចប់សព្វគ្រប់ដូចជា ស្ពានឆ្លងទន្លេមេគង្គក្រចេះ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ ផ្លូវជាតិ៣៣ ផ្លូវជាតិ៧១C ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]