ក្រសួងសាធារណការ កែលម្អគុណភាពផ្លូវជាតិ៤ខ្សែរដែលស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ

ផ្លូវជាតិចំនួន​ ៤ ​ខ្សែ ដែលមានប្រវែងសរុប ១៣០ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្ត​ត្បូង​ឃ្មុំ និងខេត្តក្រចេះ​ កំពុងត្រូវបានកែលម្អគុណភាព ក្រោមជំនួយហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។

យោង​ទៅ​តាម​គេ​ហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ផ្លូវជាតិទាំងបួនខ្សែ ដែលកំពុងកែលម្អគុណភាពនេះ រួមមាន​ផ្លូវ​ជាតិ​​លេខលេខ៧ លេខ៧៣ លេខ៣៧៧ និង៣៧៧A។ ក្នុងនោះ ​ ​ផ្លូវ​ជាតិ​លេខ​៧ (៣១.២៥គ.ម) ផ្លូវជាតិលេខ ៧៣ (៥០​គ.ម​)​ នឹងធ្វើការចាក់អ៊ុតក្រាលកៅស៊ូ AC ។

ចំណែកឯង ​ផ្លូវខេត្តលេខ ៣៧៧ (៣៥.៥​គ.ម​) និង ​៣៧៧A (១៣.៦​គ.ម)  នឹងចាក់កៅស៊ូពីរជាន់ DBST ​ព្រោះវារឹងមាំធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ សំដៅជួយសម្រួលដល់ការធ្វើដំណើរពីតំបន់ជនបទ ឆ្ពោះទៅកាន់សាលារៀន មណ្ឌលសុខភាព ផ្សារ ទីប្រជុំជន និងបណ្តាញផ្លូវសំខាន់ៗផ្សេងទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខេត្ត​ក្រចេះគឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ចំនួន​បួន ដែល​នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា ​តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរចូលភ្ញៀវទេសចរ។​ នេះ​បើ​យោងតាមលទ្ធផលនៃ​កិច្ចប្រជុំត្រីភាគីរវាង​​ប្រមុខរដ្ឋាភិបាលរកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ៕(អានបន្ថែម)

រូប៖ MPWT
រូបគំរូផ្លូវ (រូបតំណាង)
- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]