ក្រុមហ៊ុនកូរ៉េមួយកំពុងសិក្សាសាងសង់ចំណតឡានលើដី ៥ហិកតា នៅក្រុងព្រះសីហនុ

ក្រុមហ៊ុនកូរ៉េមួយ កំពុងសិក្សា ដើម្បីវិនិយោគលើការសាងសង់ចំណតរថយន្តលើផ្ទៃដី ៥ហិកតា នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ នេះបើតាមការលើកឡើងរបស់លោក តូច សុថារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានគតិយុត្តិ និងស្វែងរកធាតុចូលក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្តនៅក្នុងក្រុងព្រះសីហនុ លោកអគ្គនាយករង បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីគិតគូររៀបចំឱ្យមានស្ថានីយ៍ចំណតរថយន្តនៅតាមបណ្ដាខេត្ត រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តថា ខេត្តព្រះសីហនុបានកសាងផ្លូវទាំង ៣៧ខ្សែ និងកំពុងរៀបចំជាទីក្រុងឆ្លាតវៃ នោះខេត្តទាមទារឲ្យមានចំណតរថយន្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការចតពាសវាលពាសកាលបង្កឱ្យបាត់សណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាដើម។

លោកបានបន្ថែមថា ហេតុនេះហើយ រដ្ឋបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកដំបូងនេះ ដើម្បីរកធាតុចូលក្នុងការរៀបចំធ្វើស្ថានីយ៍ចំណត ដោយមានការចូលរួមពីវិស័យឯកជននានាដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាសាលានេះ ទទួលបានជោគជ័យក្នុងការរៀបចំចំណតរថយន្តនៅខេត្តព្រះសីហនុ ឲ្យទទួលបានជោគជ័យផងដែរ។

ទន្ទឹមនឹងនេះ លោកអគ្គនាយករង បានបង្ហើបឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមដីប្រមាណ ៥ហិកតា ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំចំណតយានយន្ត ដោយមានក្រុមហ៊ុនមកពីប្រទេសកូរ៉េមួយកំពុងសិក្សា។

ក្រោយពីក្រុមហ៊ុនសិក្សារួចរាល់ នឹងដាក់ជូនថ្នាក់ដឹកនាំខេត្តវាយតម្លៃ ដើម្បីឈានទៅធ្វើការវិនិយោគតាមផែនការមេដែលព្រមព្រៀងរវាងវិស័យឯកជន និងរដ្ឋក្នុងពេលខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]