ក្រុមហ៊ុនកូរ៉េស្នើបង្កើតមណ្ឌលស្រាវជ្រាវធំ១ទៀត ខណៈទើបបើកដំណើរការរោងចក្រនៅកំពង់ស្ពឺ

រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd មកពីប្រទេសកូរ៉េ មានបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ  បច្ចេកវិទ្យា   ក្រោយពីបើកដំណើររោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។

នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវា​នុវត្តន៍ និងប្រតិភូក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd. កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគំាំទ្រ និងលើកទឹកចិត្តលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការឆ្លងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ  និងអភិវឌ្ឍនេះផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើភាគីក្រុមហ៊ុនធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីផ្លា​ស់​ប្តូរបទពិសោធន៍  និងបច្ចេកទេស  ក្នុងការជម្រុញឱ្យគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាំងវិស័​យ​សាធារណៈ  និងឯកជន មានដំណើរការទៅមុខជាមួយគ្នា  ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិ​វឌ្ឍ​ធនធានមនុស្ស  និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd  បានសម្ពោធបើកដំណើរការផ្លូវការនូវ​រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ។ (អានបន្ថែម)

ជាមួយនឹងការដាក់ដំណើរការនេះ ក្រុមហ៊ុនកំពុងត្រូវការធនធានមនុស្សកម្ពុជាផ្នែកវិស្វកម្មជាច្រើននាក់  ដើម្បីបំពេ​ញ​​តម្រូវការក្នុងរោងចក្ររបស់ខ្លួនផងដែរ។

ក្រុមហ៊ុន YURA Harness (Cambodia) Co,Ltd  ជាសាខារោងចក្រទីមួយនៅកម្ពុជា  ក្នុងចំណោមរោងចក្រទាំង៧១ របស់ YURA Group ជុំវិញពិភពលោក ដោយក្នុងនោះ  នៅតំបន់អាស៊ីអាគ្នេយ៍មានសាខាចំនួន ១៤ រោងចក្រ   នៅវៀតណាមមានចំនួន១២  ហើយនៅឥណ្ឌូនេស៊ីមានចំនួន១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]