ក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក

ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់លើកឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ បើតាមផែនការ គឺគួរតែបើកការដ្ឋានតាំងពីឆ្នាំ ២០២០ មកម្ល៉េះ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]