ក្រុមហ៊ុនជីប ម៉ុង បើកការដ្ឋានសង់គម្រោងដ៏ធំ និងផ្សារទំនើបថ្មីមួយទៀតនៅផ្លូវ50M
កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន និង ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ផាកលែន ៥០M ទី III និងផ្សារទំនើប ជីប ម៉ុង ៥០M ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃសចំងាយត្រឹមតែ១០នាទី ពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារ ចំការដូង។ កម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រួមគ្នានេះ ធ្វើឡើងដើម្បីប្រកាសពី ការមកដល់និងដំណើរការសាងសង់ផ្សារទំនើប ធំជាងគេក្នុងតំបន់ ជីប ម៉ុង ៥០M ម៉ល ក៏ដូចជាត្រៀមប្រកាសកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មីផាកលែន ៥០M ទី III នៅដើមឆ្នាំ២០២៣ ខាងមុខនេះ ផងដែរ ។
គម្រោង ផាកលែន ៥០M ទី III នេះនឹងនាំមកជូននូវ ទីតាំងថ្មី ប្រភេទផ្ទះថ្មី និង មុខងារប្រើប្រាស់កាន់តែសម្បូរបែប ដែលនឹងធ្វើឱ្យអតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មី ដ៏ពេញលេញ តាមរយ:
១. សួនឧទ្យាន ៥០Mដ៏វែងសន្ឋឹង មានធម្មជាតិបៃតងស្រងាត់ ខ្យល់អាកាសបរិសុទ្ឋដ៏ស្រស់ស្រាយ ពេញ ៣៦៥ ថ្ងៃ ត្រៀមស្វាគមន៍អតិថិជនជាស្រេច ក្រោយបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ។
២. ក្លឹបហោស៍ ៥០M ទំនើប ដែលមានបំរើជូននូវមុខងារសម្បូរបែបប មានបំពាក់ឧបករណ៏កីឡាទំនើបៗ អាងហែលទឹកដ៏ស្រស់ស្រាយ និងកន្លែងធ្វើការរួមដ៏មានផាសុកភាព គ្រោងនឹងដាក់ដំណើរការរបម្រើជូនអតិថិជន ក្នុងពេលឆាប់ៗនេះ។
៣. ផ្សារទំនើប ជីប ម៉ុង ៥០M ដែលនឹងត្រូវបានសាងសង់ដោយមានកម្ពស់ ២ជាន់ លើផ្ទៃដីសរុបចំនួន ១៥០០០ ម៉ែត្រការ៉េ ជាផ្សារទំនើបដ៏ធំជាងគេក្នុងតំបន់ចំការដូង ផ្តល់ជូននូវភាពងាយស្រួល និង ស៊ីវីល័យក្នុងការរស់នៅ តាមរយះមុខងារកម្សាន្តរួមមាន៖ រោងភាពយន្ត ផ្សារទំនើប ហាងលក់ទំនិញ កន្លែងញ៉ាំអាហារនិងភេសជ្ជៈឆ្ងាញ់ៗ និងហាងសម្លៀកបំពាក់ ដែលនឹងមានម៉ាកយីហោល្បីៗ ជាច្រើនទៀត។
ជាមួយនឹងមហាវិថី ឈុន គង់ ដ៏ថ្មីសន្លាង ១ខ្សែ មានចម្ងាយ ៥ គីឡូម៉ែត និងទទឹង ៥០ ម៉ែត ផ្សារភ្ជាប់តំបន់ចម្ការដូង ទៅកាន់ផ្លូវជាតិលេខ២ កាត់តាមផ្លូវ ៦០ ម៉ែត្រ ពិតជាធ្វើអោយគម្រោង ផាកលែន ៥០M កាន់់តែកៀកបង្កើយ មានផ្លូវខ្វាត់ខ្វែង ក្លាយជាតំបន់ដ៏មានសក្កានុពលខ្លាំងសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ជីប ម៉ុង លែន សូមតាមដានទំព័រហ្វេសប៊ុក @chipmongland ឬ ទាក់ទងផ្នែកលក់ តាមរយៈលេខទូរស័ព្ទ៖ ០៦១ ៩៩៧ ៨៨៨ និងតាមតេឡេក្រាម t.me/chipmongland។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ការជួលទីតាំងផ្សារទំនើប ជីប ម៉ុង 50M សូមតាមដានទំព័រហ្វេសប៊ុក @chipmongretails ឬ តាមរយៈលេខទូរស័ព្ទ៖ ០៧០ ៨២២ ៨២២ ឬ ០៩៦ ៨៨៨ ៩ ៨៨៨ និងតាមតេឡេក្រាម t.me/Chipmongretails។





- Video Advertisement -