ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសបញ្ចុះតម្លៃ ២៥% សម្រាប់រថយន្តប្រភេទ B&C

ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងផ្តល់ជូនការបញ្ចុះតម្លៃពិសេស ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ដែលមានរថយន្តឆ្លងកាត់ចាប់ពី៣០គ្រឿង/ថ្ងៃ ឡើងទៅ ដើម្បីលើកកម្ពស់ការដឹកជញ្ចូនតាមរយៈផ្លូវល្បឿនលឿន។

នេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿន (Cambodia PPSHV Expressway Co., Ltd) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

លោកបណ្ឌិតបានបញ្ចាក់ឱ្យដឹងថា ក្រុមហ៊ុន​និងសមាគមបានយោគយល់គ្នាលើតម្លៃសេវាកម្មប្រើប្រាស់ផ្លូវល្បឿនលឿន និងការជួសជុលក្នុងករណីរថយន្តខូចខាតលើដងផ្លូវ ដោយរថយន្តដឹកអ្នកដំណើរប្រភេទ B និង C នឹងទទួលបានការបញ្ចុះតម្លៃចំនួន ២៥% សម្រាប់រថយន្តចាប់ពី៣០ ទៅ ១០០ជើងក្នុងមួយថ្ងៃ ហើយចាប់ពី ១០១ជើងឡើងទៅ នឹងបញ្ចុះតម្លៃ ៣០%។

តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនបានមានប្រសាសន៍ថា ការបញ្ចុះតម្លៃនេះ ទទួលបានការបញ្ចុះតម្លៃនេះ លុះត្រាតែក្រុមហ៊ុនដឹកជញ្ចូនត្រូវបំពាក់ប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ (ETC) ដោយគ្រាន់តែបង់ប្រាក់តំកល់ទុកចំនួន​ ១០០ដុល្លារក្នុងមួយឡាន នោះក្រុមហ៊ុននឹងបំពាក់ដុំ​ ETC ដោយឥតគិតថ្លៃ ចាប់ពីរថយន្ត ២០គ្រឿងឡើងទៅ។ ចំពោះតម្លៃនៃការប្រើប្រាស់អាស្រ័យតាមរយៈចម្ងាយពីស្ថានីយមួយទៅស្ថានីយមួយទៀត។

តំណាងក្រុមហ៊ុនបានបន្ថែមថា រហូតមកទល់នឹងពេលនេះ មានរថយន្តសរុបប្រមាន ១ ៧០០០គ្រឿងហើយ ដែលបានបំពាក់ប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ (ETC) ដើម្បីធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿននេះ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តក្រុងអគ្គិសនី នៅលើដងផ្លូវ ហើយប្រសិនបើអាចចាប់ផ្តើមដំណើរការនេះ ក្រសួងនឹងពិភាក្សាជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនក្នុងការបញ្ចុះតម្លៃបន្ថែមទៀតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]