ក្រុមហ៊ុនយក្សជប៉ុននឹងយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតតំបន់ធំជាងគេរបស់ខ្លួន

ក្រុមហ៊ុនយក្សជប៉ុន Aeon គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតអន្តរជាតិធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្ដល់សេវាកម្មស្តុកទំនិញនាំចូល សម្របសម្រួលនីតិវិធីគយ និង គាំទ្រការលក់ទំនិញអនឡាញឆ្លងដែន។

យោងតាម Nikkei Asia មជ្ឈមណ្ឌលនេះនឹងមានទំហំជាង ៣០ ០០០ ម៉ែត្រការ៉េ ហើយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៣។

ចំណុចពិសេសរបស់មជ្ឈមណ្ឌលនេះ គឺឃ្លាំងស្ដុកលើកលែងការបង់ពន្ធនាំចូល ឬ(bonded warehouse)។ មានន័យថា ក្រុមហ៊ុននានាអាចរក្សាទុកទំនិញនាំចូលពីបរទេសក្នុងឃ្លាំងនេះសិន នៅពេលមកដល់កម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីគយ និងបង់ពន្ធភ្លាមៗ។

ក្រុមហ៊ុនតម្រូវឱ្យបង់ពន្ធនាំចូល នៅពេលដែលដកទំនិញចេញពីឃ្លាំងយកទៅលក់ ហើយអត្រាពន្ធគឺគិតទៅតាមចំនួនទំនិញដែលនាំចេញពីឃ្លាំងជាក់ស្ដែង។ ការធ្វើបែបនេះ គឺអាចជួយសន្សំសំចៃ បានយ៉ាងច្រើន ដោយក្រុមហ៊ុននានាមិនចាំបាច់បង់ពន្ធសរុបម្ដងទាំងអស់។

ការវិនិយោគលើវិស័យនេះ គឺផែនការរបស់ Aeon ក្នុងការរកប្រភពចំណូលថ្មី ខណៈដែលតម្រូវការឃ្លាំងប្រភេទនេះកំពុងកើនឡើងទូទាំងពិភពលោក។

បន្ទាប់ពីកម្ពុជា Aeon ក៏កំពុងសម្លឹងរកការបង្កើតកន្លែងស្រដៀងគ្នានេះនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]