ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់សិង្ហបុរី ប្រកាសលក់បុត្រសម្ព័ន្ធ២នៅកម្ពុជា និងលែងរកស៊ីផ្នែកកសិកម្មទៀតហើយ

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សិង្ហបុរី Hong Lai Huat បាន​ប្រកាស​ពី​ផែនការ​ដក​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​មាន​ដំណើរការ​មិន​ល្អ​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សំណើដកខ្លួនពីការវិនិយោគនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន ៣៧,៥ លានដុល្លារអាមេរិក គូសបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដែលត្រូវចាកចេញពីអាជីវកម្មលើវិស័យកសិកម្មដោយសារខ្លួនបានប្រឈមនឹងបញ្ហារកប្រាក់ចំណេញមិនបាន ចាប់តាំងពីគម្រោងបង្កើតឡើងក្នុងឆ្នាំ ២០០៨ មកម្ល៉េះ នេះបើយោងតាមការផ្សាយរបស់​ businesstimes កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្រុមហ៊ុនបុត្រសម្ព័ន្ធទីមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរបស់ Hong Lai Huat  ដែលផ្តោតអាជីវកម្មរបស់ខ្លួនលើការវិនិយោគ និងការកាន់កាប់អចលនទ្រព្យ កាលពីអំឡុងពេលអាជីវកម្មនៅកម្ពុជា បានកាន់កាប់ផ្ទៃដីទំហំប្រមាណ ៥០៩,៥៤ហិកតា នៅជនបទ ហើយគ្រោងនឹងលក់ចេញវិញក្នុងតម្លៃ ១,៥លានដុល្លារអាមេរិក។ ក្រុមហ៊ុន Hong Lai Huat បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នខ្លួនមិនមានផែនការអភិវឌ្ឍន៍ភ្លាមៗសម្រាប់អភិវឌ្ឍដីនេះទេ ដោយបានបញ្ជាក់ទៀតថា ខ្លួនផ្តល់អាទិភាពលើសកម្មភាពផ្នែកធនាគារអភិវឌ្ឍន៍ដីធ្លីដែលមានទីតាំងជាយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ទីក្រុង សម្រាប់គម្រោងអភិវឌ្ឍសក្តានុពលនានាក្រោមផ្នែកអចលនទ្រព្យរបស់ខ្លួនវិញ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធទីពីរ ដែលមានតម្លៃលក់ ៣៦លានដុល្លារអាមេរិក ទទួលបានសិទ្ធិលើក្បាលដីកសិកម្មចំនួន ១២ក្បាល ដែលមានទំហំ ៨.៩៩៩,៩៥ ហិកតា។ ដីនេះផ្តោតសំខាន់លើការដាំដុះដំឡូងមីស្រស់ និងរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការិយាល័យ ឃ្លាំង កម្មន្តសាល និងរោងចក្រផលិតម្សៅដំឡូងមីជាដើម។

ក្រុមហ៊ុន Hong Lai Huat គ្រោងនឹងស្នើសុំការយល់ព្រមពីម្ចាស់ភាគហ៊ុនសម្រាប់ការលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរនេះ តាមរយៈកិច្ចប្រជុំវិសាមញ្ញដែលនឹងកោះប្រជុំក្នុងពេលឆាប់ៗនេះ។ ការផ្លាស់ប្តូរនេះ ស្របនឹងយុទ្ធសាស្រ្តកែទម្រង់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន ដោយងាកទៅផ្តោតលើការបណ្តាក់ទុនដែលរកបានកាន់តែច្រើននៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តន៍ជាបន្តបន្ទាប់វិញ។

គួររំលឹកថា កន្លងមកក្រុមហ៊ុន HLH Group បានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) ខ្នាតយក្ស លើផ្ទៃដីប្រមាណ ១០.០០០ ហិកតា នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺជាផ្លូវការ ព្រមទាំងចុះ MOU ជាមួយសហព័ន្ធផលិតកម្មសិង្ហបុរី  ដើម្បីនាំយកវិនិយោគិនបន្ថែមមកកាន់ប្រទេសកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]