ក្រុមហ៊ុនអឺបេនលែន និងធនាគារស្ថាបនា រួមគ្នាផ្តល់អត្រាកម្ចីពិសេសបំផុតដល់អ្នកទិញបុរីចន្ទគីរី

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដើម្បីបំពេញ តម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងទិញផ្ទះនៅក្នុងបុរីចន្ទគីរី។

រូបថតអនុស្សាវរីយ៍គណៈគ្រប់គ្រងនៃក្រុមហ៊ុនអឺបេនលែន និងគណៈគ្រប់គ្រងនៃធនាគារស្ថាបនា

ក្រោមកិច្ចសហប្រតិបត្តិការនេះផងដែរ អតិថិជនរបស់បុរីចន្ទគីរីទាំងអស់នឹងទទួលបានអត្រាការប្រាក់ត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងរយៈពេល 2ឆ្នាំដំបូង ជាមួយ នឹងទំហំកម្ចីទិញផ្ទះរហូតដល់ទៅ 85% នៃ តម្លៃផ្ទះសរុបក្នុងរយៈពេល 25ឆ្នាំ។ ដោយ មានទស្សនៈវិស័យរួម  និង ការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន ក្រុមហ៊ុនអឺបេនលែន និង ធនាគារដៃគូ ស្ថាបនា មានគោលបំណងផ្តល់ជូននូវ ជម្រើសកម្ចីទិញ ផ្ទះកាន់តែសម្បូរបែប ការផ្តល់ការប្រឹក្សាយោបល់ និង សេវាកម្មកាន់តែងាយស្រួលសម្រាប់ អតិថិជនរបស់បុរីចន្ទគីរី។

កិច្ចព្រមពៀងនេះដែរ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក ឡេង ស្រ៊ុន ប្រធានផ្នែកលក់ជាន់ខ្ពស់នៃបុរីចន្ទគីរី លោក  អ៊ី ស៊ុនវៃ នាយកគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន អឺបេនលែន លោក ហ្វុង កៃជីន ប្រធាននាយកប្រតិបត្តិនៃធនាគារស្ថាបនា លោក លី អាដាម នាយកគ្រប់គ្រងផ្នែកទីផ្សារនៃធនាគារស្ថាបនា លោក កុយ ចំរើនវិជ្ជា ជានាយកប្រតិបត្តិ ប្រតិបត្តិការឥណទាននៃធនាគារស្ថាបនា។ កម្មវិធីនេះបានធ្វើឡើងនៅបុរីចន្ទគីរីដោយផ្ទាល់ កាលពីព្រឹកថ្ងៃព្រហស្បត៍ ទី20 ខែមេសា ឆ្នាំ  2023 ថ្មីៗនេះ ។

លោក កាំង ហុក និង លោក ហ្វុង កៃជីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អឺបេនលែន បានសហការជាមួយធនាគារដៃគូចំនួន 4 ផ្សេងទៀតរួចមកហើយ ដែល រួមមាន៖ ធនាគារស៊ីអាយអិមប៊ី(CIMB) ធនាគារចិន( BANK OF CHINA) ធនាគារប្រេដ (BRED BANK)  និងធនាគារជេត្រាស់ រ៉ូយ៉ាល់ (J Trust Royal) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រាក់កម្ចីទិញផ្ទះបុរីចន្ទគីរី ដោយទទួលបានអត្រាការប្រាក់ទាបចាប់ពី 4.69% និងទំហំប្រាក់កម្ចីរហូតដល់ 100% ក្នុងរយៈពេល 25ឆ្នាំផងដែរ។

គណៈគ្រប់គ្រងធនាគារ ស្ថាបនា ទស្សនាគម្រោងប្លង់មេនៃបុរីចន្ទគីរី

បុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍បុរីដំបូងបង្អស់របស់ក្រុមហ៊ុន អឺបេនលែន (Urbanland)  ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 2 នៃភាគខាងត្បូងរាជធានីភ្នំពេញ មានចម្ងាយប្រមាណត្រឹមតែ 10 នាទីប៉ុណ្ណោះពីផ្សារទំនើប អុីអនម៉ល មានជ័យ ។ នៅបុរីចន្ទគីរី យើងផ្តោតសំខាន់លើការរចនាលំនៅឋាន ដែលហ៊ុមព័ទ្ធដោយធម្មជាតិ និងជាសហគមន៍ដ៏ជិតស្និទ្ធមួយ ដើម្បីផ្តល់ជូននូវការរស់នៅដែលប្រសើរជាងមុន។ ក្រុមហ៊ុន អឺបេនលែន បានចំណាយរយៈពេលជាង 2ឆ្នាំ ដើម្បីសិក្សាស្វែងយល់យ៉ាងលម្អិតពីបរិបទថ្មីនៃការរស់នៅដែលម្ចាស់ផ្ទះចង់បានសម្រាប់គេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគាត់ ហើយបានបង្កើតការ រចនា និងការអភិវឌ្ឍន៍ប្លង់មេបុរី ព្រមទាំង ផ្ទះនីមួយៗបែបថ្មី ដោយផ្តោតលើតម្រូវការ របស់អ្នករស់នៅជាចម្បង ហើយផ្សារភ្ជាប់ការរស់នៅទៅនឹងធម្មជាតិ មានសហគមន៍ ដ៏ជិតស្និទ្ធខុសប្លែក ពីបុរីដទៃទៀត។ បុរីចន្ទគីរី នឹងធ្វើការរៀបចំកម្មវិធីប្រគល់ជូនផ្ទះដល់ម្ចាស់គេហដ្ឋានជាផ្លូវការណ៍ នាពេលឆាប់ៗខាងមុខនេះ។

អំពីក្រុមហ៊ុន អឺបេនលែន (Urbanland)

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅបង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដ ជាមួយការប្ដេជ្ញាមុតមាំលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន បានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករខ្មែរ លោក កាំង ហុក ដោយលោកជឿជាក់ថាការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុត ដើម្បីជួយលើកកម្ពស់គុណភាពនៃរស់នៅរបស់របស់មនុស្សគ្រប់រូប និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។ក្រុមហ៊ុន អឺបេនលែន ក៏ជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ជាក្រុមហ៊ុនក្នុងស្រុកមួយដែលមានបទពិសោធន៍ជាង២៥ឆ្នាំ និងកំពុងឈានមុខនៅក្នុងវិស័យមួយចំនួនដូចជា វិស័យសាងសង់ និងសម្ភារសំណង់ អភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគ។ ក្រុមហ៊ុន អឺបេនលែន ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណិតៗពោរពេញដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការរបស់អ្នករស់នៅជាចម្បង ហើយបានឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ជាប់ជ័យលាភីរួមមានដូចជាអាគារ Raintree (អគារការិយាល័យ និង ពាណិជ្ជកម្ម) Embassy Residences និង Embassy Central (អគារខុនដូប្រណីត) ព្រមទាំងសណ្ឋាគារប្រណីតបែបសិល្បៈដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់ វេង ស្រេង គឺ KMH Park ដែលជាផែនការធំថ្មីរួមមានផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) អគារការិយាល័យ អាយ អេស អាយ (ISI Tower) ហាងអាជីវកម្ម និងលំនៅឋានទាំង 40 និង កីឡដ្ឋានបាល់ទាត់មួយ ព្រមទាំងសួនលម្ហែកាយបែបធម្មជាតិសម្រាប់សហគមន៍។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុន អឺបេនលែន និងជាការរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងរបស់ក្រុមហ៊ុន អឺបេនលែន សូមចុចលើតំណរភ្ជាប់នេះ

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]