ក្រុមហ៊ុនឯកជនគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតលើដីទំហំជាង ៣០០ ហិកតា នៅកោះកុង

ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ គ្រោងវិនិយោគសាងសង់រោងចក្រផ្គត់ផ្គង់ទឹកស្អាតលើផ្ទៃដីសរុបទំជាង ៣៣០ ហិកតា ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងគោលបំណងដើម្បីចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងតែមានកំណើនជាលំដាប់។

បើយោងតាមទំព័រវេបសាយផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅដំណាក់កាលត្រួតពិនិត្យ ដោយរដ្ឋបាលបាលខេត្តកោះកុង និងក្រសួងក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែមករា កន្លងទៅនេះ បានចុះទៅពិនិត្យផ្ទៀងផ្ទាត់ទីតាំងវិនិយោគរួចហើយ។

ក្រោយត្រួតពិនិត្យ រដ្ឋបាលខេត្តកោះកុង បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះ តែបានស្នើឱ្យក្រុមហ៊ុនផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋដែលប៉ះពាល់ សិក្សានិងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានម៉ត់ហ្មត់ ក៏ដូចជារក្សាលំនឹងស្ថានប្រព័ន្ធ និងច្រករបៀងសត្វព្រៃ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនទាន់បានបញ្ជាក់លម្អិតពីទឹកប្រាក់វិនិយោគ ឬកាលបរិច្ឆេទនៃការសាងសង់នៃគម្រោងនេះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]