ក្រុមហ៊ុន AEON បោះទុនជាង $១៦៧លាន សង់មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតតំបន់នៅវៀតណាម

ក្រុមហ៊ុន AEON Mall Vietnam បានទទួលការយល់ព្រមពីអាជ្ញាធរខេត្ត Thanh Hoa ដើម្បីវិនិយោគជាង ១៦៧ លានដុល្លារ សង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយដែលគ្របដណ្តប់លើផ្ទៃដី ១០,៥ ហិកតា។ នេះបើយោងតាមការចុះផ្សាយរបស់ VNEXPRESS នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។

បើតាមប្រភពខាងលើបានឱ្យដឹងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍនៅក្នុងតំបន់ទីក្រុងនៃ South Thanh Hoa City (Quang Thanh Ward, Thanh Hoa City) ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវៀតណាម ហើយបច្ចុប្បន្ន គម្រោងនេះបានបញ្ចប់ការងារសម្អាតចាំបាច់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមួយចំនួនរួចហើយដែរ។

ការ​សាង​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំនេះ​ នឹង​ត្រូវអភិវឌ្ឍ​ជា​បី​ដំណាក់​កាល ដោយដំណាក់​កាល​ទី​មួយ​នឹង​មានការ​សាង​សង់​អគារ​កម្ពស់ ​៥​ជាន់ ដែលប្រើ​រយៈ​ពេល ​៤៨​ខែ, ​បន្ទាប់​មក​នឹងមានការសាងសង់ ​អគារ​កម្ពស់ ៤​ជាន់មួយទៀត ដែលស្ថិត​ក្នុង​ដំណាក់​កាល​ទី​២។ ដំណាក់​កាល​ចុង​ក្រោយគឺ ​នឹង​មាន​ការ​សាង​សង់​អគារកម្ពស់ ​៧​ជាន់ ដោយបូកបញ្ចូល​ចំណត​រថយន្តផងដែរ។

អាជ្ញាធរខេត្ត Thanh Hoa ចាត់ទុកគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតក្នុងវិស័យពាណិជ្ជកម្ម និងលក់រាយ ដែលជានិមិត្តសញ្ញាតំណាងឱ្យខេត្ត Thanh Hoa និងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម។

លើសពីនេះ នៅពេលដែលគម្រោងនេះដំណើរការ វានឹងជួយសម្រួលដល់ការផ្សព្វផ្សាយផលិតផលកសិកម្មវៀតណាម តាមរយៈកម្មវិធី OCOP (ឃុំមួយ ផលិតផលមួយ)។ ជាងនេះទៅទៀត វានឹងជួយបង្កើតឱកាសសម្រាប់ផលិតផលក្នុងស្រុកដើម្បីជ្រៀតចូលទៅក្នុងប្រព័ន្ធផ្សារទំនើបលក់រាយដ៏លេចធ្លោរបស់ប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀតដែលវិនិយោគដោយផ្សារទំនើបAEON។

គួរបញ្ចាក់ថា គិតត្រឹមពេលបច្ចុប្បន្ននេះ មានផ្សារទំនើប AEON ចំនួន 9 កំពុងដំណើរការនៅក្នុងប្រទេសវៀតណាម ដែលទីតាំងជាក់ស្តែងមាននៅក្នុងទីក្រុងហាណូយ ហាយហ្វុង ប៊ិញឌឿង និងហូជីមិញ។ គួររំលឹកដែរថា កាលពីជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមកាលពីខែឧសភា នាយកប្រតិបត្តិ AEON បានបង្ហាញពីផែនការបង្កើតផ្សារទំនើប និងអាជីវកម្មកម្សាន្តចំនួន ២០បន្ថែមទៀតនៅក្នុងប្រទេសវៀតណាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]