ក្រុមហ៊ុន AZ គ្រោងចាយពី ៥ ទៅ១០លានដុល្លារ ជីកស្តារកំពង់ផែទេសចរណ៍ដ៏ធំនៅកំពត ដើម្បីអាចបើកដំណើរការចុងឆ្នាំនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុន AZ Builder បោះទុន ពី ៥ ទៅ ១០លានដុល្លារ ដើម្បីស្រោចស្រង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលកំពុងជាប់គាំងអស់រយៈពេល ២ឆ្នាំមកហើយ​ ក្រោយបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២២មកម្ល៉េះ។ នេះបើតាមចុះផ្សាយរបស់ទូរទស្សន៍អប្សរា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។​

ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុន AZ Builder ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ AZ GROUP គ្រោងនឹងចំណាយទុន ចន្លោះពី ៥ ទៅ ១០លានដុល្លារ ដើម្បីជីកស្តារពង្រីកផ្លូវទឹកឱ្យបានជ្រៅធំទូលាយ ងាយស្រួលឱ្យនាវាចូលចតបាន។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថា «…ដើម្បីធានាថាកំពង់ផែនេះមានសុវត្ថិភាពល្អ មាននិរន្តភាព សម្រាប់នាវាគ្រប់ប្រភេទធ្វើចរាចរដោយរលូន រាជរដ្ឋាភិបាលនឹងធ្វើការជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករកំពង់ផែ ដើម្បីចុះកិច្ចព្រមព្រៀងមួយក្នុងទម្រុងភាពជាដៃគូររវាងរដ្ឋ និងឯកជន ហៅកាត់ថា(PPP) ដោយតម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករកំពង់ផែនោះ ត្រូវអនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួនដូចជា ការជីកបូមស្ដារផ្លូវទឹកឱ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេសនាវាចរ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរ និងការវិនិយោគមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធ សុវត្តិភាពកំពង់ផែ ដែលជាការធានាថាកំពង់ផែនេះនឹងក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិពេញលេញស្របតាមបទដ្ឋានបច្ចេកទេសជាតិ និងអន្តរជាតិ។»

ឯកឧត្តមបន្តទៀតថា «កិច្ចព្រមព្រៀងខាងលើនេះអាចនឹងត្រូវចុះហត្ថលេខា នៅក្នុងត្រីមាសទី២ ឆ្នាំនេះ ហើយរំពឹងថានឹងអាចបើកដំណើរការបណ្តោះអាសន្ននៅត្រីមាសទី៣ និងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៤នេះតែម្តង។»

ជុំវិញបញ្ហាជាប់គាំងនេះដែរ កន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងក្នុងវេទិកាសាធារណៈថា កំពង់ផែនេះ មានជម្រៅទឹករាក់ពេក ដែលមិនអាចឱ្យនាវាចូលចតបាន ហើយការសិក្សាពីគម្រោងនេះ មិនបានគិតគូរពីស្ថានភាពភូមិសាស្រ្តឱ្យបានល្អត្រឹមត្រូវនោះទេ។

កំពង់ផែទេសចរណ៍អន្តរជាតិនេះ មានទីតាំងនៅស្រុកទឹកឈូ ខេត្តកំពត ហ៊ុមព័ទ្ធដោយតំបន់ទេសចរណ៍សំខាន់ៗរួមមាន ភ្នំបូកគោ ទឹកឈូ កោះទន្សាយ និងមានសក្តានុពលក្នុងការតភ្ជាប់តំបន់ទេសចរណ៍កម្ពុជា ជាមួយតំបន់ទេសចរណ៍ប្រទេសជិតខាងផងដែរ។

គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]