ក្រុមហ៊ុន CAIC ស្នើកែគន្លងផ្លូវថ្មី ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានស្នើកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែ្រត) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

បច្ចុប្បន្នសំណើកំពុងស្ថិតក្នុងការពិចារណារបស់រដ្ឋបាលខេត្តកណ្តាល ខណៈក្រុមការងារពាក់ព័ន្ធ កាលពីថ្ងៃទី០៧ ខែមីនា កន្លងទៅ បានបើកកិច្ចប្រជុំពិភាក្សាសំណើនេះ។ យ៉ាងណាក្ដី កិច្ចប្រជុំមិនបានបង្ហាញលទ្ធផលអ្វីនៅឡើយទេ។

បើតាមការប្រកាសរបស់ក្រុមហ៊ុន CAIC កាលពីដើមឆ្នាំ ផ្លូវតភ្ជាប់ព្រលានទៅ ផ្លូវ៦០ម៉ែត្រ នេះ កំពុងសិក្សា និងអនុវត្តដោយក្រុមហ៊ុន CHIC ដែលរួមមាន ផ្លូវប្រវែង ១១,៧គ.ម និងស្ពានបេតុង ២ ឆ្លងកាត់ស្ទឹងព្រែកត្នោត។ ផ្លូវនេះ នឹងជួយសម្រួលការធ្វើដំណើរទៅព្រលានយន្តហោះឱ្យងាយស្រួលជាងមុន។

ជាក់ស្ដែង ក្រុមហ៊ុន OCIC ក៏ធ្លាប់បង្ហាញផែនការចង់ធ្វើផ្លូវល្បឿនលឿនលើអាកាសភ្ជាប់ពីភ្នំពេញទៅព្រលានថ្មីនេះផងដែរ ដោយមាន ២កំណាត់ គឺកំណាត់ផ្លូវ៦០ម៉ែត្រដល់ផ្លូវជាតិលេខ ២ ប្រវែង១០គម និងកំណាត់ផ្លូវជាតិលេខ ២ ដល់ព្រលាន ប្រវែង១១គម។ (អានបន្ថែម)

ប៉ុន្តែបើយោងតាមឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គម្រោងផ្លូវល្បឿនលឿនលើអាកាសនេះអាចនឹងត្រូវពន្យារសិន ឬសង់ពេលក្រោយ ដោយក្រុមហ៊ុននឹងសង់ជាផ្លូវធម្មតាជំនួសវិញ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ព្រលានថ្មី។ (អានបន្ថែម)

គួរបញ្ជាក់ថា បើគិតត្រឹមដើមខែមីនានេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សម្រេចបាន ៣២% ហើយ ដោយទឹកប្រាក់សរុបចំនួន ៤១៤ លានដុល្លារអាមេរិក ត្រូវបានចំណាយលើការអភិវឌ្ឍន៍ ដោយមិនរាប់បញ្ចូលតម្លៃដី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]