គម្រោងកែប្រព័ន្ធផ្លូវដែកចាស់ ជាផ្លូវបេតុងប្រវែងជាង៤ពាន់ម៉ែត្រ ក្នុងខណ្ឌឫស្សីកែវ សម្រេច ៦៥%ហើយ

ការស្ថាបនាប្រព័ន្ធផ្លូវដែកចាស់ប្រវែងជាង ៤៤០០ម៉ែត្រ ជាបេតុងឆ្អឹងដែក ក្នុងខណ្ឌឫស្សីកែវ សម្រេចបាន ៦៥%ហើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

គម្រោងស្ថាបនាផ្លូវនេះ ឱ្យទៅជាផ្លូវយុទ្ធសាស្ត្រដើម្បីអាចជួយរំដោះចរាចរ ក្នុងតំបន់បឹងកក់  តំបន់ទួលសង្កែ និងតំបន់ច្រាំងចំរេះត្រង់គីឡូម៉ែត្រលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ក្នុងខណ្ឌប្ញស្សីកែវ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវនេះ កំពុងស្ថាបនាដោយចាក់ជាបេតុងទទឹង ១៦,៥ម៉ែត្រថ្មី មានសួនច្បារកណ្តាល ២,៥ម៉ែត្រ ដាក់ឆ្អឹងដែក១២លី ក្រាលថ្មម៉ិច កំម្រាស់ ២ទឹក។

គួររម្លឹកទៀតថា គម្រោងនេះ ស្ថិតក្រោមគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយក្រុមហ៊ុនជំនាញ (SCE) និងBBE។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]