គម្រោងធំៗ របស់ HLH ដំណើរការដោយរលូន ខណៈក្រុមហ៊ុនចង់បោះទុន៤០០លានបន្ថែមទៀត

គម្រោងអចលនទ្រព្យធំៗ ២ របស់ក្រុមហ៊ុន Hong Lai Huat (HLH) នៅប្រទេសកម្ពុជា Royal Platinum និង D’Seaview កំពុងដំណើរការទៅដោយរលូនទាំងការសាងសង់ និងការលក់ ទោះវិបត្តិកូវីដនៅតែបន្ដក្ដី ខណៈក្រុមហ៊ុនយក្សនេះ ក៏គ្រោងនឹងបោះទុន ៤០០លានដុល្លារបន្ថែមទៀតក្នុងគម្រោង២ ថ្មីផ្សេងទៀត។

យោងរបាយការណ៍សរុបស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន គម្រោង Royal Platinum នៅភ្នំពេញ បានសាងសង់ដល់ជាន់ទី ១០ ហើយ ដែលនៅសល់ ១៨ ជាន់ទៀត ខណៈការលក់បានឈានដល់ប្រមាណ ៩០% ។

ដូចគ្នានេះ គម្រោង D’Seaview ក៏ដំណើរការដោយរលូន ដោយកាលពីឆ្នាំមុន ត្រូវបានលក់ផ្នែកសណ្ឋាគារ ដោយជោគជ័យ។ (អានបន្ថែម)

ក្រៅពីនេះ ក្រុមហ៊ុន HLH ក៏បានទិញដី ២ កន្លែងទៀតដែរ ដោយមួយកន្លែងនៅភ្នំពេញ និងមួយទៀតនៅខេត្តព្រះសីហនុ។

យោងតាម Edge Prop គម្រោងទាំង ២ បច្ចុប្បន្នកំពុងស្ថិតក្រោមការសិក្សាពីលទ្ធភាព ហើយត្រូវបានគេរំពឹងថាមានតម្លៃវិនិយោគប្រមាណ ៤០០ លានដុល្លារអាមេរិក។

កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុនក៏បានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមជាមួយនឹង HSC Group ដើម្បីស្វែងរករ៉ែនៅខេត្តកំពង់ស្ពឺ។ (អានបន្ថែម)

លើសពីនេះនេះ ក្រុមហ៊ុន HLH Development (HLHD) និង Smart Winner កាលពីថ្មីៗនេះ ក៏បានព្រមព្រៀងវិនិយោគរួមគ្នាបង្កើតគម្រោងអភិវឌ្ឍចម្រុះថ្មីមួយកន្លែង តម្លៃប្រមាណ ៥០លានដុល្លារ លើផ្ទៃដី ១១,៥ ហិកតា ក្នុងក្រុងព្រះសីហនុ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]