គម្រោងលំនៅឋាននៅរាជធានីភ្នំពេញមែន តែទេសភាពនិងការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ

មនុស្សគ្រប់គ្នាតែងតែមានភាពធុញថប់នឹងភាពមមាញឹកនៃចរាចរណ៍ និងផ្សែងពុលនៃការរស់នៅក្នុងទីក្រុង ។ ប៉ុន្តែលោកអ្នកអាចរកទីកន្លែងដែលអាចរស់នៅជៀសផុតពីផ្សែងពុល និងសំឡេងរំខាននៃចរាចរណ៍ដ៏មមាញឹកទាំងនោះបាន គឺ​នៅក្នុងបុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវក្រវ៉ាត់ក្រុងទី២ ឬ ផ្លូវ៥០ ម៉ែត្រ)។

បុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន ជាគម្រោងលំនៅឋាន និងអាជីវកម្មមួយស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ ឬហៅថាផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីឧត្តមភាពនៃការរស់នៅរបស់អតិថិជនក្នុងធម្មជាតិដ៏ស្រស់បំព្រង ដោយមានដើមឈើបៃតងធំៗត្រឈឹងត្រឈៃ និងមានសួរច្បារដ៏ធំដែលផ្ដល់ជូនបរិវេណសាធារណៈសម្រាប់ការហាត់ប្រាណ លេងកីឡា និងបរិវេណលំហសម្រាប់រៀបចំកម្មវិធីតូចធំដោយមិនគិតថ្លៃបានតាមតម្រូវការរបស់ម្ចាស់ផ្ទះ ។ ក្រៅពីនេះ ក្នុងគម្រោងមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ផ្សារទំនើប ម៉ាស៊ីនអេធីអឹម ដែលសម្រួលដល់ការរស់នៅរបស់អតិថិជន មិនចាំបាច់ធ្វើដំណើរចេញទៅក្រៅគម្រោង ឬទៅឆ្ងាយឡើយ។

សម្រាប់ប្រភេទផ្ទះវិញ គម្រោងនេះ មានប្រភេទផ្ទះជាច្រើនទៅតាមតម្រូវការ និងលទ្ធភាពរបស់លោកអ្នក។ ប្រភេទផ្ទះទាំងនោះមានដូចជា វីឡាឃីង A  វីឡាឃ្វីន វីឡាព្រីន វីឡាព្រីន B វីឡាភ្លោះ វីឡាភ្លោះ ម៉ូដឺន វីឡាចាស្មីនណា ម៉ូដឺន វីឡាកូនកាត់ និងហ្សបហោស៍ ម៉ាជេស្ទីក តម្លៃចាប់ពីជាងដប់ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ។ រីឯគោលការណ៍បង់ប្រាក់ក៏មានភាពបត់បែន មិនស្មុគស្មាញច្រើនឡើយ។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ គម្រោងនេះមានផ្ទះសាងសង់រួច ១០០% អាចចូលរស់នៅបានត្រឹមតែ ១ សប្ដាហ៍ មិនតែប៉ុណ្ណោះមានទាំងការថែមជូនវាំងនន និងម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ទៀតផង។ លោកអ្នកអាចសាកសួរព័ត៌មានបន្ថែម នៅការិយាល័យលក់ផ្ទះ ទីតាំងគម្រោង ដឹស្ដា មេរាហ្កាដិន ឬទីតាំងផ្សេងៗទៀតរបស់ បុរី ប៉េង ហួត ដែលជិតលោកអ្នកបំផុត។ លោកក៏អាចទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦/០១៧ ៥៩៦ ៧៨៩។ (សូមទស្សនាជាវីដេអូនៅទីនេះ )

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]