គម្រោងសាងសង់សរុបនៅកម្ពុជាក្នុងឆ្នាំ ២០១៧ កើនឡើង ២២ ភាគរយ

ចំនួនគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧ មានសរុបចំនួន ៣.០៥២ គម្រោងដែលកើនឡើង ២២,៣១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។

គម្រោងសាងសង់នៅឆ្នាំ ២០១៧ ទាំងអស់មានមានតម្លៃវិនិយោគប្រមាណជាង ៦ ពាន់លានដុល្លារអាមេរិក។ ចំនួនគម្រោងមានការកើនឡើងគួរអោយកត់សំគាល់បើប្រៀបធៀបទៅនឹងចំនួនគម្រោងក្នុងឆ្នាំ ២០១៦ ដែលមានត្រឹមតែ ២.៤០៥ គម្រោងនិងមានតម្លៃវិនិយោគប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

ក្នុងនោះដែរមានចំនួន ២.២៩១ គម្រោងជាសំណង់លំនៅដ្ឋានក្រោមតម្លៃវិនិយោគប្រមាណជា ២ ពាន់លានដុល្លារអាមេរិក និង ១៨៨ គម្រោងជាសំណង់អគារខ្ពស់លើសពី ៥ ជាន់ (នៅរាជធានីភ្នំពេញ)។

បើបូកសរុបចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានគម្រោងសាងសង់សរុបចំនួន ៣៩.៩០៣ គម្រោង ដែលមានតម្លៃវិនិយោគប្រមាណជាង ៣៧ ពាន់លានដុល្លារអាមេរិក ។

រយៈពេលពីរទសវត្សរ៍ចុងក្រោយមកនេះអ្នកវិនិយោគទុនក្នុងស្រុកបានដើរតួយ៉ាងសំខាន់ទៅលើការរីកដុះដាលក្នុងវិស័យសំណង់និងអចលនទ្រព្យនេះ។ ប៉ុន្តែវិនិយោគិនបរទេសក៏កំពុងតែកើនឡើងផងដែរ ក្នុងនេះវិនិយោគិនចិនស្ថិតនៅលំដាប់ទី១។ សម្រាប់ឆ្នាំ ២០១២ មានគម្រោងសរុបចំនួន ១២១ ជាការបណ្ដាក់ទុនមកពីប្រទេសចិនតម្លៃវិនិយាគប្រមាណជា ២ ពាន់លានដុល្លារអាមេរិក ។

វិនិយោគិនមកពីប្រទេសកូរ៉េស្ថិតនៅលំដាប់ទី២បន្ទាប់មក ជប៉ុន សិង្ហបុរី និង ថៃ។ នេះបើយោងតាមការស្ទង់មតិដោយក្រុមហ៊ុនKey Real Estate Co., Ltd.។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]