គម្រោងស្ដារផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចបាន ១០០% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ទាំងស្រុងហើយ ដោយសម្រេចបាន ១០០ភាគរយ។

នេះបើតាមការចុះពិនិត្យវឌ្ឍនភាពការរងាររបស់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោង ដែលរួមដំណើរដោយក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

​ឯកឧត្តម ខាន់ ម៉ាណេរ បានបញ្ជាក់ថា ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ១០០ភាគរយ ហើយ។

ផ្លូវមួយខ្សែនេះនឹងត្រូវបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់រយៈពេលមួយឆ្នាំ ដើម្បីបន្តពិនិត្យ និងវាយតម្លៃគុណភាពរបស់វា មុនពេលធ្វើការទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់(CRBC)។

ជាងនេះទៅទោះទៀត ឯកឧត្តមប្រធាន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចប់ការងារសេសសល់ដែលរួមមានការដំឡើងផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាផ្លូវ ដោយជំរុញឱ្យក្រុមសាងសង់ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារបច្ចេកទេសឱ្យបានយ៉ាងម៉ឺងម៉ាត់ និងធានាឱ្យបាននូវការកំណត់ទីតាំងផ្លូវឱ្យបានច្បាស់លាស់ផងដែរ។

ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ បានប្ដេជ្ញានឹងពន្លឿនការងារដែលនៅសេសសល់តិចតួចនេះ ដើម្បីធានាឱ្យបានថា អ្វីៗគ្រប់យ៉ាងនឹងរួចរាល់សម្រាប់ពិធីបុណ្យសមុទ្រនាពេលខាងមុខ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

គួររំលឹកដែរថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]