គម្រោងស្តារ និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ សម្រេចបានជាង ២៥%ហើយ

គិតមកត្រឹមខែមេសា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចបាន ២៥.៥៧% ហើយ។ នេះបើតាមការចុះត្រួតពិនិត្យការដ្ឋានរបស់លោកជំទាវ មិថុនា ភូថង អភិបាល និងលោកស្រី អ៊ី នារីនេត អភិបាលរង ខេត្តកោះកុង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

លោកជំទាវ និងក្រុមការងារបានចុះត្រួតពិនិត្យលើទីតាំងចំនួន ៤ចំណុច៖

  • ចំណុចទី១ ចាប់ពី ឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ០ ត្រួតពិនិត្យផ្លូវដើរសាធារណៈ
  • ចំណុចទី២ គីឡូម៉ែត្រ ៦០ ត្រួតពិនិត្យតំបន់ទំនប់ទឹកខ្ពស់
  • ចំណុចទី៣ គីឡូម៉ែត្រ ១២០ ត្រួតពិនិត្យតំបន់ត្រូវកាយយកថ្មចេញ មកបំពេញទីតាំងដែលទាប
  • ចំណុចទី៤ គីឡូម៉ែត្រ ១៤២ ត្រួតពិនិត្យតំបន់ដែលមាន ៤គន្លងសម្រាប់យាន្តយន្ត។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ទីតាំង៤គន្លងសម្រាប់យាន្តយន្ត បានចំនួន ៥កន្លែង។

បើតាមការត្រួតពិនិត្យនេះ បានបញ្ជាក់បន្ថែមឱ្យដឹងថា គម្រោងស្តារ និងលើកកម្ពស់ផ្លូវនេះ នឹងត្រូវបន្ថែមពេល ១២ខែទៀត ពីលើកាលកំណត់បញ្ចប់ពីលើកមុន។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]