គម្រោងអភិវឌ្ឍក្រុងរណបកោះនរា តម្លៃជាង $២ពាន់លាន នឹងបញ្ចប់ដំណាក់កាលដំបូងនៅឆ្នាំ២០២៥

គម្រោង​អភិវឌ្ឍ​«​កោះនរា​»​ លើ​ទំហំ​ផ្ទៃដី​១២៥​ហិកតា ក្រោមទុនវិនិយោគជាង ២,៥ពាន់លានដុល្លារ របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC)  គ្រោងបញ្ចប់តំណាក់កាលដំបូងដែលចំណាយប្រមាណ ៥៥០លានដុល្លារ នៅឆ្នាំ២០២៥។​

នេះបើយោងការលើកឡើងរបស់ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន OCIC ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានសំខាន់២ខ្សែ ភ្ជាប់ទៅក្រុងរណបកោះនរា ដែលមានតម្លៃជិត ៤០លានដុល្លារ នៅថ្ងៃទី១៥ វិចិ្ឆកា ២០២៣។ (អានបន្ថែម) ។

អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “មកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង៣០០លានដុល្លាររួចមកហើយ និងគ្រោងចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត​ ដើម្បីអាចបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅឆ្នាំ២០២៥ខាងមុខនេះ”។​

គម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ចាប់តាំងពីខែមករាឆ្នាំ ២០២០ អភិវឌ្ឍន៍លើផ្ទៃដី ប្រមាណ ១២៥ ហិកតា។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនOCIC បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះនរា គ្រោងចំណាយថវិកាសរុបប្រមាណ ២,៥ពាន់លានដុល្លារ សម្រាប់ទីក្រុងរណបថ្មីមួយនេះ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានចំនួនប្រមាណ ៥ម៉ឺននាក់។ ចំណែកថវិកាវិនិយោគប្រមាណជាង៥៥០ដុល្លារសម្រាប់ការវិនិយោគតំណាក់កាលដំបូងនៃគម្រោង។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]