គម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ» កំពុងដំណើរការបន្ត ខណៈចំហាយកូវីដ-១៩ នៅមានឥទ្ធិពល

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិននៅកម្ពុជា នៅតែបន្តដដែល ទោះបីជួប​បញ្ហាប្រឈម​ដូច​ជា​ខ្វះកម្មករ និងការផ្គត់ផ្គង់ ដោយសាររីករាលដាលនៃជំងឺកូវីដ-19 ប៉ុន្មានខែកន្លងមក។ នេះបើយោងតាម ការឱ្យដឹងពីសារព័ត៌មាន Xinhua របស់ចិន កាលពីថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២០ ។

ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-19 វិធានការការពារជាច្រើន​ ​ត្រូវ​បាន​ដាក់ចេញ ​រួមមានវិធាន​ការអនុវត្តចត្តាឡីស័កចំនួន​១៤​ថ្ងៃ និងបង្ការផ្សេងៗ ដែលបង្កការលំបាកដល់កម្មករ​កម្ពុជា​ និង​ចិន​ទាំង​ឡាយ​ក្នុង​ការបំពេញ​កិច្ច​ការ​ងារ​ខ្លួន។​

លោក You Yuansheng អគ្គនាយករងនៃគម្រោងវារីអគ្គិសនី China Huadian នៅ​ស្ទឹង​ប្ញស្សីជ្រុំក្រោម​ បានប្រាប់សារព័ត៌មាន​Xinhua ថា បច្ចុប្បន្ន​នេះ កម្មករចិនមានចំនួន ៩៤ នាក់ប៉ុណ្ណោះ ដែលកំពុងធ្វើការ។​ ទោះយ៉ាងណាក៏ដោយ ក្រុម​ការ​ងារ​របស់​លោក​បានរៀបចំផែនការលម្អិតរួចហើយ ក្នុង​ការ​ធានាថាគម្រោង​នេះ នឹងដំណើរការដោយសុវត្ថិភាព ដើម្បីផ្តល់ថាមពលបាន​គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

ក្នុងរយៈពេលបួន​ខែ​ដំបូង​នៃឆ្នាំ ២០២០ នេះ ស្ថានីយវារីអគ្គិសនីរបស់ប្រទេសកម្ពុជា បានផ្តល់ថាមពល ៧៥ លានគីឡូវ៉ាត់ម៉ោង បើទោះជាមានការផ្ទុះឡើងនៃ​ជំងឺ​កូវីដ-19 នេះក៏ដោយ។

ចំពោះការស្ថាបនាផ្លូវដែកវិញ ក្រុម​ហ៊ុនស្ថាបនាផ្លូវដែកចិន CREC-2 បានចាប់ផ្តើមការដ្ឋានឡើងវិញកាលពីថ្ងៃទី ២៧ ខែមីនានេះ ព្រម​ទាំង​បានពន្លឿនការសាងសង់ដល់ទៅមួយគីឡូម៉ែត្រក្នុងរយៈពេល​មួយថ្ងៃ លឿន​ជាង​ពេល​មុន​ខណៈ​ ដែល​សាង​សង់តែ​ពីរគីឡូម៉ែត្រក្នុង​រយៈពេល​បីថ្ងៃ។ ហើយនៅដើមខែឧសភានេះផង​ដែរ ក្រុមហ៊ុនបានសម្រេចសមិទ្ធផល​ខ្លួន​នូវ​ផ្លូវ​ចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រ។

ក្រៅពីនេះ គម្រោង​ស្ពាន ផ្លូវដែក ផ្លូវរូងក្រោមដី ផ្លូវថ្នល់ និងការងារវិស្វកម្មសំណង់ស៊ីវិលផ្សេងៗ​ទៀត​ ក៏ត្រូវបានបញ្ចប់ជាបណ្ដើរៗហើយ។ ចំណែក​ឯ បណ្តាញអ៊ិនធើណែត ថាមពល សារគមនាគមន៍ វិស្វកម្ម មេកានិក អគ្គិសនី និងអគារស្ថានីយផ្សេងៗទៀតក៏ត្រូវបានដាក់ឱ្យដំណើរការទាំងស្រុងហើយ​ដែរ៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន៖ខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង

គិតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ ទីតាំង ខណៈរដ្ឋបាលខេត្ត ប្តេជ្ញាពង្រឹងទីផ្សារផលិតផលស្វាយចន្ទីឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។ នេះបើយោងតាមកិច្ចប្រជុំ ស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធ។ ឯកឧត្តម ងួន រាសី បានឱ្យដឹងថា នៅក្នុងខេត្តកំពង់ធំ បច្ចុប្បន្នមាន រោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង ក្នុងនោះរោងចក្រកែឆ្នៃមាន ០៣ទីតាំង និងសិប្បកម្មមាន ០៩ទីតាំង ដែលអាចស្តុកទិន្នផលស្វាយចន្ទីបានចំនួន ១៨.១៩៥តោន ក្នុង ១ឆ្នាំ។ ឯកឧត្តម បន្តថា ដើម្បីឱ្យស្វាយចន្ទីមានទិន្នផលកាន់តែច្រើន រដ្ឋបាលខេត្ត បានដាក់ចេញវិធានការបង្កើនសមត្ថភាពជំនាញដល់កសិករអំពីបច្ចេកទេសគ្រប់គ្រងដំណាំ ជំរុញការប្រើប្រាស់ពូជមានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់។ លើសពីនេះការពង្រឹងទីផ្សារផលិតផលដោយភ្ជាប់កសិករផលិតសហគមន៍កសិកម្ម ជាអ្នកប្រមូលទិញសហគ្រាស/កសិកម្ម ក្រុមហ៊ុនកែច្នៃ និងនាំចេញ គឺជារឿងដែលល្អបំផុតផងដែរ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី សម្តេចធិបតី ហ៊ុន ម៉ាណែត […]

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]

Seequent Evo: ការបើកចំហរទិន្នន័យក្នុងសូហ្វវែរ បានផ្តល់ “តម្លៃមិនគួរឱ្យជឿ”

ដោយ Colleen O’Hanlon នាយកប្រតិបត្តិលោក Graham Grant បាននិយាយថា Seequent Evo តំណាងឱ្យ​យុគសម័យថ្មី​នៃ​ការច្នៃ​ប្រឌិត​សម្រាប់​ Seequent និងអតិថិជនរបស់ខ្លួន ដោយវាបានបង្កើតចេញពីមូលដ្ឋានគ្រឹះរបស់ AI និងការរៀនម៉ាស៊ីន។ លោក Grant បានប្រាប់អតិថិជន និងប្រព័ន្ធផ្សព្វផ្សាយដែលបានជួបជុំក្នុងព្រឹត្តិការណ៍ Seequent នៅទីក្រុង Toronto ថា ការមកដល់របស់ Seequent Evo គឺជាការបន្តនៃកំណត់ត្រាបទបង្ហាញក្នុងបច្ចេកវិទ្យា Seequent ។ Seequent បានប្រកាសពីការមកដល់សម្រាប់ឧស្សាហកម្មរុករករ៉ែនៃវេទិកាភូមិសាស្ត្រ Seequent Evo ស្របពេល​ជាមួយ​នឹង​ការចាប់ផ្តើមនៃ PDAC 2025 ដែលជាផលិតផលថ្មីកំពុងត្រូវបានដាក់តាំងបង្ហាញ។ Seequent Evo គឺ​ជា​លទ្ធផល​នៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ជាច្រើនឆ្នាំ។ វាភ្ជាប់កម្មវិធី និងទិន្នន័យជាមួយនឹងវិធីសាស្រ្តបើកចំហ។ លោក Grant បាននិយាយថា នេះគ្រាន់តែជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគំរូភូមិសាស្ត្ររបស់កម្មវិធី Leapfrog ប៉ុណ្ណោះ ដែល Seequent Evo នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ឧស្សាហកម្ម​សំខាន់ៗ​ដែល​បង្កើត​ឡើង​ដោយវេទិកាបិទជិត និង​ទម្រង់​ទិន្នន័យ​ដែល​មាន​កម្មសិទ្ធិ។ កម្មវិធី […]

រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស

ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥  កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់  ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ […]

កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ $១,១៥៦ពាន់លាន

កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ ១,១៥៦ពាន់លានដុល្លារ អមជាមួយនិងកិច្ចសន្យា ចំនួន ៥ច្បាប់ទៀត ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ជាផ្លូវការហើយ។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)​ ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលជាការបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់គម្រោងដ៏មានមហិច្ឆតា។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង៥ នេះ​ រួមមាន៖ (១)  កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមបណ្ឌិត អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន […]

Bentley បានទទួលស្គាល់ជាកម្មវិធីសូហ្វវែរសម្រាប់រដ្ឋាភិបាលអាមេរិក និងចុះបញ្ជី FedRAMP Marketplace

កម្មវិធី OpenGround កំពុងសម្រេចបានដំណើរការចុះបញ្ជីក្នុង FedRAMP marketplace ដោយឡែក ProjectWise កំពុងបន្តស្នើសុំការទទួលស្គាល់ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ បានប្រកាសនៅកាលពីថ្ងៃទី 14 ខែមេសា ឆ្នាំ 2025 ចេញពីការិយាល័យកណ្តាលរបស់ខ្លួននៅ EXTON, Pa  ថា OpenGround ដែលជាកម្មវិធីគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ និងជាសូហ្វវែរសម្រាប់ធ្វើកត់ត្រាទិន្នន័យ បានទទួលស្គាល់ដោយកម្មវិធីហានិភ័យរដ្ឋសហព័ន្ធ និងអាជ្ញាធរគ្រប់គ្រងកម្មវិធី ហៅកាត់ថា(FedRAMP®) ដែលកំពុងដំណើរការចុះបញ្ជី ហើយឥឡូវនេះបានចុះបញ្ជីនៅលើទីផ្សារជួញដូរ FedRAMP Marketplace ក្រោមសំណើគម្រោង Bentley កម្មវិធីសម្រាប់រដ្ឋាភិបាល។ អាជ្ញាធរ FedRAMP បានជំរុញ និងគាំទ្រដល់ការអនុម័តលើការប្រើប្រាស់សេវាកម្មដែលមានមូលដ្ឋាននៅលើ cloud ប្រកបដោយសុវត្ថិភាព ដែលត្រូវអនុញ្ញាតដោយរដ្ឋបាលសហព័ន្ធ។ តាមរយៈស្តង់ដារដ៏តឹងរ៉ឹង និងការធ្វើតេស្តត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព គឺក្នុងគោលបំណងធានាឱ្យបានចំពោះដំណោះស្រាយតាមរយៈសេវាកម្ម cloud របស់ Bentley គឺមានសុវត្ថិភាព ដែលអាចទប់ទល់បាននឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងមានប្រសិទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះតាមអ៊ីនធឺណិត។ តាមរយៈកម្មវិធី OpenGround […]