គម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ» កំពុងដំណើរការបន្ត ខណៈចំហាយកូវីដ-១៩ នៅមានឥទ្ធិពល

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិននៅកម្ពុជា នៅតែបន្តដដែល ទោះបីជួប​បញ្ហាប្រឈម​ដូច​ជា​ខ្វះកម្មករ និងការផ្គត់ផ្គង់ ដោយសាររីករាលដាលនៃជំងឺកូវីដ-19 ប៉ុន្មានខែកន្លងមក។ នេះបើយោងតាម ការឱ្យដឹងពីសារព័ត៌មាន Xinhua របស់ចិន កាលពីថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២០ ។

ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-19 វិធានការការពារជាច្រើន​ ​ត្រូវ​បាន​ដាក់ចេញ ​រួមមានវិធាន​ការអនុវត្តចត្តាឡីស័កចំនួន​១៤​ថ្ងៃ និងបង្ការផ្សេងៗ ដែលបង្កការលំបាកដល់កម្មករ​កម្ពុជា​ និង​ចិន​ទាំង​ឡាយ​ក្នុង​ការបំពេញ​កិច្ច​ការ​ងារ​ខ្លួន។​

លោក You Yuansheng អគ្គនាយករងនៃគម្រោងវារីអគ្គិសនី China Huadian នៅ​ស្ទឹង​ប្ញស្សីជ្រុំក្រោម​ បានប្រាប់សារព័ត៌មាន​Xinhua ថា បច្ចុប្បន្ន​នេះ កម្មករចិនមានចំនួន ៩៤ នាក់ប៉ុណ្ណោះ ដែលកំពុងធ្វើការ។​ ទោះយ៉ាងណាក៏ដោយ ក្រុម​ការ​ងារ​របស់​លោក​បានរៀបចំផែនការលម្អិតរួចហើយ ក្នុង​ការ​ធានាថាគម្រោង​នេះ នឹងដំណើរការដោយសុវត្ថិភាព ដើម្បីផ្តល់ថាមពលបាន​គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

ក្នុងរយៈពេលបួន​ខែ​ដំបូង​នៃឆ្នាំ ២០២០ នេះ ស្ថានីយវារីអគ្គិសនីរបស់ប្រទេសកម្ពុជា បានផ្តល់ថាមពល ៧៥ លានគីឡូវ៉ាត់ម៉ោង បើទោះជាមានការផ្ទុះឡើងនៃ​ជំងឺ​កូវីដ-19 នេះក៏ដោយ។

ចំពោះការស្ថាបនាផ្លូវដែកវិញ ក្រុម​ហ៊ុនស្ថាបនាផ្លូវដែកចិន CREC-2 បានចាប់ផ្តើមការដ្ឋានឡើងវិញកាលពីថ្ងៃទី ២៧ ខែមីនានេះ ព្រម​ទាំង​បានពន្លឿនការសាងសង់ដល់ទៅមួយគីឡូម៉ែត្រក្នុងរយៈពេល​មួយថ្ងៃ លឿន​ជាង​ពេល​មុន​ខណៈ​ ដែល​សាង​សង់តែ​ពីរគីឡូម៉ែត្រក្នុង​រយៈពេល​បីថ្ងៃ។ ហើយនៅដើមខែឧសភានេះផង​ដែរ ក្រុមហ៊ុនបានសម្រេចសមិទ្ធផល​ខ្លួន​នូវ​ផ្លូវ​ចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រ។

ក្រៅពីនេះ គម្រោង​ស្ពាន ផ្លូវដែក ផ្លូវរូងក្រោមដី ផ្លូវថ្នល់ និងការងារវិស្វកម្មសំណង់ស៊ីវិលផ្សេងៗ​ទៀត​ ក៏ត្រូវបានបញ្ចប់ជាបណ្ដើរៗហើយ។ ចំណែក​ឯ បណ្តាញអ៊ិនធើណែត ថាមពល សារគមនាគមន៍ វិស្វកម្ម មេកានិក អគ្គិសនី និងអគារស្ថានីយផ្សេងៗទៀតក៏ត្រូវបានដាក់ឱ្យដំណើរការទាំងស្រុងហើយ​ដែរ៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]